ពលរដ្ឋចោទថា៖ មានឈ្មួញកំពុង បូមខ្សាច់លក់ និងចាក់ដីលុបស្ទឹងបុរាណ អាជ្ញាធរមូលដ្ឋានប្រាប់ថា និងចុះទៅពិនិត្យ បើមានរឿងបែបនេះមែន

ខេត្តសៀមរាប៖ ឈ្មួញ បូមខ្សាច់ លក់ ដុះស្លែ ដែលជាអ្នកលុបស្ទឹងស្ងួតនោះ ឈ្មោះ អេង យីប អាយុប្រហែលជាង៣០ឆ្នាំ ម្នាក់ រស់នៅក្នុងភូមិ ត្បែង ឃុំ ត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ប្រជាពលរដ្ឋដាក់ការសង្ស័យថា ប្រហែល ត្រូវ រ៉ូវ គ្នាជាមួយ អាជ្ញាធរមូលដ្ឋានហើយមើលទៅ បានជាហ៊ានលុបស្ទឹងស្ងួត របស់រដ្ឋ បំបាត់ភស្តុតាង យកទុកជាសម្បត្តិ ខ្លួនឯង បើមិនដូននេះ ប្រាដក់ជាមានការហាមឃាត់ ពីអជ្ញាធរមូលដ្ឋានជាក់ជាមិនខាន។ បើតាមប្រភពពីប្រជាពលរដ្ឋ ប្រមាណជិត៣០នាក់ រស់នៅក្នុងភូមិ ត្បែង ឃុំត្បែង ស្រុកបន្ទាយស្រី បានលួចខ្សឹប ប្រាប់ ភ្នាក់ងារសារព័ត៌មាន នៅរសៀល ថ្ងៃទី២៥ ខែ ឧសភា ឆ្នាំ ២០២៤ នេះថា កាលពី ជំនាន់ ឪពុកម្តាយ របស់គាត់ រស់នៅនាំគ្នា មកដងទឹកស្ទឹងស្ងួត នេះយកមកប្រើប្រាស់ រហូតដល់ បូមដាក់ស្រែចម្ការផងដែរ មិនដែលរីងទេ ។ ប្រភពបញ្ជាក់ថា ស្រាប់តែ មួយរយៈក្រោយនេះ មានគេ មកបូមខ្សាច់លក់ ជារៀងរាល់ថ្ងៃ មិនដឹងថា មាន ច្បាប់អនុញ្ញាតត្រឹមត្រូវឬ យ៉ាងណាទេ រហូតដល់ បច្ចុប្បន្ន ឃើញពួកគាត់នៅតែបូមខ្សាច់លក់ដដែល មិនដែលឃើញសមត្ថកិច្ច ឬ អាជ្ញាធរ ឬ មន្ត្រីពាក់ព័ន្ធ ណា ចុះមក ពិនិត្យឡើយ។ ប្រភពបន្ថែមទៀតថា នៅប៉ុន្មាន សប្តាហ៍ ក្នុងឆ្នាំ ២០២៤ នេះ ពួកខ្ញុំ ទៅមើលគោ ស្រាប់តែ ឃើញ មានឡាន ដឹកដី និងអេច យកដី មកចាក់លុប ស្ទឹង ស្ងួត ដែលជាស្ទឹងបូរាណ កាលពីជំនាន់មុន លុបជិតអស់ហើយ ។ បើតាម ប្រសាសន៍របស់ លោក រិន ឡូត អភិបាលស្រុកបន្ទាយស្រី បាន ប្រាប់ភ្នាក់ងារ សារព័ត៌មាន តាមតេ លេក្រាម នៅថ្ងៃ ទី២៥ ខែឧសភា ឆ្នាំ២០២៤ នេះថា លោក ធ្លាប់បានឱ្យ ក្រុមការងារ ចុះទៅពិនិត្យ ម្តងហើយ ឃើញថា អត់មានលុបស្ទឹង របស់រដ្ឋទេ ។ លោក បន្ថែមថា ចំពោះករណីរឿងម្ចាស់ បូមខ្សាច់ លក់ នៅទីនោះ មាន ច្បាប់ អនុញ្ញាត ត្រឹមត្រូវ ឬ យ៉ាងណា នោះ លោក មិន បានពិនិត្យទេ នេះជារឿងខាងមន្ទីរ រ៉ែនិងថាមពលខេត្ត។ លោក បញ្ជាក់ទៀតថា បើ ពលរដ្ឋ រាយការណ៍ មកអ្នកព័ត៌មាន ថា មានលុបស្ទឹង ជាសម្បត្តិរបស់រដ្ឋនោះ លោក នឹងឱ្យ ក្រុមការងារ ចុះទៅពិនិត្យម្តងទៀត។ ជុំ វិញ ករណី ខាងលើនេះ ដែរ អ្នកព័ត៌ មិនអាចសុំការ បកស្រាយពី ប្រធានមន្ទីរ រ៉ែ និងថាមពល ខេត្តសៀមរាប.នៅវេលាម៉ោង ១៥ និង ២៧ នាទី ថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២៤ នេះ បានទេ ដោយ ទូរស័ព្ទ របស់ លោក ហៅចូល គាត់ឆ្លើយតបមកវិញមកថា គាត់កំពុងជាប់ ប្រជុំ៕ ដោយ ច័ន្ទ រស្មី

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *