ស្នងការនគបាលខេត្តកំពង់ឆ្នាំង អញ្ជើញបញ្ចុះ បឋមសិលាសាងសង់ ប៉ុស្តិ៍រដ្ឋបាលឃុំច្រេះ ស្រុកកំពង់ត្រាច

ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤​ ម្សិលមិញនេះលោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងបានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលី កសាងអាគារប៉ុស្តិ៍នគរបាលរដ្ឋបាលច្រេសថ្មី ដែលស្ថិតនៅឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង លោកឧត្តមសេនីយ៍ ស្នងការ ក៏បានបន្តជាអញ្ជើញជាអធិតីភាពក្នុងកម្មវិធីជួបសំណេះសំណាល សួរសុខទុក្ខមន្ត្រីនគរបាលជាតិ នៃអធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាច។

ក្នុងឱកាសនេះដែរលោកឧត្តមសេនីយ៍ទោ ស្នងការ បានមានប្រសាសន៍សំណេះសំណាល សួរសុខទុក្ខដល់បងប្អូនមន្រ្តីនគរបាល ប្រកបដោយភាពស្និតស្នាលក្រៃលែង។ លោក បានកោតសរសើរចំពោះកងកម្លាំងនគរបាល ដែលហ៊ានលះបង់ពេលវេលាដ៏មានតម្លៃ ធ្វើការយ៉ាងសស្រាក់សស្រាំ ខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តទាំងថ្ងៃទាំងយប់ មិនគិតពីផលលំបាក់របស់ខ្លួននោះឡើយ ដើម្បីបម្រើ និងរក្សាភាពសុខសាន្តដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានដែលខ្លួនគ្រប់គ្រង។

មិនតែប៉ុណ្ណោះលោកក៏បានផ្តាំផ្ញើឲ្យថ្នាក់ដឹកនាំតាមបណ្តាថ្នាក់ និងមន្រ្តីនគរបាល នៃអធិការដ្ឋានបន្តចិត្តទុកដាក់ ខិតខំទំនាក់ទំនងជាមួយអជ្ញាធរពាក់ព័ន្ធតាមមូលដ្ឋានឲ្យភាពស្អិតរមួតធ្វេរឡើងថែមទៀតឈានដល់ការលើកកម្ពស់សាមគ្គីភាពយ៉ាងល្អប្រសើរ ក្នុងគោលបំណងបម្រើសេវាជូនប្រជាពលរដ្ឋ និងប្រទេសជាតិឲ្យមាមភាពសុខដុមរម្យនា ទាំងសុខសុវត្ថិភាព ផ្លូវកាយ ផ្លូវចិត្ត ផ្លូវអារម្មណ៍ និងបម្រើប្រទេសជាតិឲ្យមានសុខសន្តិភាពជាលំដាប់។

នៅក្នុងថ្ងៃនេះដែរ លោកឧត្ដមសេនីយ៍ទោ ស្នងការ បានបន្ដអញ្ជើញទៅពិនិត្យ ទីតាំង និងវឌ្ឍនភាព នៃការរីកចម្រើនរបស់អធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាច ដើម្បីរកឲ្យឃើញពីចំណុចខ្វះខាត នៃទីកន្លែងធ្វើការងារ របស់កងកម្លាំងយើង និងរិះរកវិធីសាស្ត្រថ្មីៗបន្ថែមទៀត ក្នុងការកែសម្រួលភាពលំបាកទាំងនោះ ដើម្បីប្រែក្លាយឲ្យមានភាពល្អប្រសើរឡើងថែមទៀត។

លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តកំពង់ឆ្នាំង ក៏បានបួងសួងដល់វត្ថុសក្តិសិទ្ធិក្នុងលោកជួយឃុំគ្រង និងថែរក្សា សុខសុវត្ថិភាព និងភាពរីកចម្រើនដល់បងប្អូនកងកម្លាំងនគរបាលយើង រួមទាំងបងប្អូនប្រជាពលរដ្ឋទូរទាំងខេត្តកំពង់ឆ្នាំង ឲ្យសមប្រកប តែភាពសុខសាន្ត និងទទួលបានពរទាំងឡាយបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈកុំបីឃ្លាតឡើយ៕សុក្ខារិន

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *