ខេត្តពោធិសាត់ សមត្ថកិច្ចនគបាលស្រុកវាលវែង ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងករណីឃាតកម្មចាក់សម្លាប់ទៅលើជនរងគ្រោះ ដោយភ្លើងប្រប្រច័ណ្ឌនិង ជាមនុស្សស្រវឹងស្រាផងដែរ។ ហេតុការអំពើហឹង្សា ទំនាស់ពាក្យសម្តីខាងលើនេះ បានកើតឡើងនៅវេលាម៉ោង ១០និង៥នាទីថ្ងៃ ទី ៣ឧសភា២០២៤ ។
លោកវរសេនីយ៍ឯក ធាង ឡេង អធិការនគបាលស្រុកវាលវែង បានអោយដឹងនៅព្រឹកថ្ងៃទី៤ ឧសភា២០២៤នេះថានៅវេលាម៉ោង២ទៅ៣រសៀល ម្សិលមិញនេះជនសង្ស័បានតេមកប្រពន្ធថា ទៅធ្វើការនៅកំពង់សោម ហើយបានជជែកគ្នា បើកសម្លេងនិងវីដេអូ ហើយអ្នកនៅក្បែហ្នឹងក៍ជជែកជាមួយ ជនសង្ស័យ ដល់ពេលជជែកជាមួយទៅ ជនសង្ស័យចោទជនរងគ្រោះថា ថើបប្រពន្ធវាតាមទូរស័ព្ទ ដល់អញ្ចឹងជនសង្ស័យ គុំហើយប្រច័ណ្ឌដលើយប់ឡើងជនរងគ្រោះ ទៅដេកនៅផ្ទះឪពុកក្មេក ត្រូវជាមិត្រ័ភរបស់ជនដៃដល់។
អធិការនគរបាលស្រុកវាលវែង លោកវរសេនីយ៍ឯក ធាង ឡេង បានឲ្យដឹងបន្ថែមទៀតថាខណះជនរងគ្រោះដេកនៅអង្រឹងឧិកាសល្អបានយកកន្ត្រៃមកចាក់សម្លាប់តែម្តង ហើយករណីនេះបង្កឡើងដោយការប្រចណ្ឌ មកលើជនរងគ្រោះ ករណី ឃាតកម្ម (កាប់ ចាក់នឹងវត្ថុរឹងមុតស្រួច) ១ករណីខាងលើនេះ ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ជនរងគ្រោះឈ្មោះ យ៉ាង សុគុណ ភេទប្រុស អាយុ៥៨ឆ្នាំ រស់នៅភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ (ស្លាប់) មានស្នាមរបួស ០៣កន្លែង (ទ្រូងខាងឆ្វេង០១កន្លែង, ចិញ្ចើមខាងស្តាំ០១កន្លែង និងថ្ងាស់ខាងស្តាំ០១កន្លែង។
ក្រោយពេលកើតហឹតុកម្លាំងសមត្ថកិច្ច បានចុះស្រាវជ្រាវស៊ើបអង្កេត កន្លែងកើតហេតុ លុះដល់វេលាម៉ោង ០០:១៨នាទី ថ្ងៃ.ខែដដែល បានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ មិន ឈាន ហៅ មាន ឈាន ភេទប្រុស អាយុ៤៥ឆ្នាំ ស្នាក់នៅភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលមានស្លាកស្នាម ប្រឡាក់ឈាមលើជើងខាងស្តាំ ។
សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ច ធ្វើការពិនិត្យរួចរាល់ប្រគល់ អោយទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណ៏ផងដែរ ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចនាំយក មកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីស៊ើបសួរ និងក៍សាងនិតិវីធី ៕ សុក្ខារិន