ខេត្តពោធិសាត់៖ ប្រជាពលរដ្ឋចំនួន១៥គ្រួសារក្នុងនោះធ្ងន់ធ្ង៩គ្រួសារនិងមធ្យម៦គ្រួសារនៅចំណុចដូនម៉ៅ ក្នុងភូមិអង្គ្រង ឃុំសំរោង ស្រុកបាកាននិង៤គ្រួសារ ដែលទទួលរងហេតុការណ៍ភ្លៀងលាយឡំជាមួយខ្យល់កន្ត្រាក់វាយបក់បោកនិងធ្វើឱ្យបង្កបាក់បែកនិងខូតខាតផ្ទះសម្បែង ត្រូវបានលោក វ៉ាន់ ហ៊ាង នាយកប្រតិបត្តិ បានដឹកនាំសាខានិងអនុសាខាកាកបាទក្រហមកម្ពុជាខេត្ត ស្រុកនិងមានការចូលរួមពីឯកឧត្តម យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជានិងសហការីបានយកអំណោយមនុស្សធម៌ទៅចែកជូនដោយក្នុងមួយគ្រួសារទទួកបានអង្ករ២៥គីឡូក្រាម មី ១កេសតូច ត្រីខ១០កំប៉ុង និងថវិកា៥ម៉ឺនរៀលនិងរងគ្រោះធ្ងន់ធ្ងនិងថវិកា៧ម៉ឺនរៀលនាព្រឹកថ្ងៃទី៤ខែឧសភា ឆ្នាំ២០២៤ដល់ទីកន្លែង។
លោក វ៉ាន់ ហ៊ាង នាយកប្រតិបត្តិ សាខាកាកបាទក្រហមកម្ពុជាខេត្ត និងឯកឧត្តម យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជាបានថ្លែងដោយបាននាំយកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ឯកឧត្តម កែវ រតន រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលនិងជាប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជា ខេត្ត និង ឯកឧត្តម ខួយ រីដា ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ មកជម្រាបជូនប្រជាពលរដ្ឋដោយបានបញ្ជាក់ថា សម្តេច និង ឯកឧត្តម តែងតែយកចិត្ត ទុកដាក់និងគិតគូរខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូបដោយមិនប្រកាន់អ្វីណាមួយឡើយ។
ជាក់ស្តែងហេតុការណ៍ភ្លៀងលាយឡំជាមួយខ្យល់កន្ត្រាក់កាលពីចុងខែមេសាឆ្នាំ២០២៤បង្ករការបាក់បែកនិងដួលរំលំចំនួន១៥ខ្នងផ្ទះនៅចំណុចដូនម៉ៅក្នុងភូមិអង្គ្រងឃុំ សំរោង ស្រុកភ្នំក្រវាញ ឯកឧត្តម ខូយ រីដា បានចាត់ឱ្យក្រុមការងារចុះមកពិនិត្យនិងនាំយកអំណោយមនុស្សធម៌សាខា និងអនុសាខាកាក បាទក្រហមខេត្តនិងស្រុកមកផ្តល់ជូនជាបន្ទាន់ដោយមិនប្រកាន់រើសអើង វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរឬនិន្នា ការនយោបាយអ្វីឡើយ។
ជាមួយគ្នានោះលោកនិងឯកឧត្តម បានសម្តែងនូវការសោកស្តាយចំពោះការខូចខាត ផ្ទះសម្បែងនិងទ្រព្យសម្បត្តិដែលបង្កឡើងដោយគ្រោះធម្មជាតិបង្កនូវផលលំបាករបស់បងប្អូនប្រជាពលរដ្ឋយើង ។
លោកនាយក ប្រតិបត្តិសាខា និងឯកឧត្តម យឹម វិសិដ្ឋបានអំពាវនាវដល់ប្រជាពលរដ្ឋភូមិអង្គ្រងក៏ដូចបណ្តាភូមិ ឃុំ ផ្សេងៗទៀត សូមឱ្យបង្កើនការប្រុងប្រយត្ន័ជានិច្ចចំពោះគ្រោះធម្មជាតិ ដែលតែងតែកើតមានឡើងដោយមិនបានប្រាប់ឱ្យយើងដឹងមុននោះទេ តែទោះជាយ៉ាងនេះក្តីក្រសួងធនធានទឹកនិងឧតុនិយម បានចេញសេចក្តីជូនដំណឹងជារៀងរាល់ថ្ងៃអំពីព្យាករណ៍អាកាសធាតុ ដើម្បីផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋយើងបាន ទទួលព័ត៌មាន គ្រប់ជ្រុងជ្រោយសម្រាប់ត្រៀមបង្ការនិងបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិ ផ្គរ រន្ទះដោយចាប់ពីខែមេសាខែឧសភានិងខែមិថុនានេះទៅដែលអាចកើតមានឡើងដោយជាយថាហេតុ។
លោកនិងឯកឧត្តម បាននាំនូវសារអប់រំថែទាំសុខភាពទាំងផ្លូវកាយ ផ្លូវចិត្ត ឱ្យបានល្អ បន្ថែមពីនេះត្រូវពិសារទឹកឆ្អិត រស់នៅមានអនាម័យ សម្រាកក្នុងមុងនិងលើកកម្ពស់សុវត្ថិភាពចំណីអាហារប្រចាំថ្ងៃតាមរយៈបន្លែបង្ការក្នុងគ្រួសារសំដៅឱ្យមានសុខភាពល្អនិងកាត់បន្ថយការចំណាយផ្សេងៗ។
លោកនិងឯកឧត្តមលើកបញ្ជាក់ទៀតថា ក្រៅពីគ្រោះធម្មជាតិគឺនៅមានបញ្ហា ប្រឈមជាច្រើនទៀតគប្បីបង្កើនការប្រុងប្រយ័ត្នបន្ថែមទៀតនោះគឺអគ្គិសភ័យនិងគ្រោះថ្នាក់ចរាចរណ៍តែងតែកើតមានញឹកញាប់និងគ្រប់ទីកន្លែងបង្កការបាត់បង់ទ្រព្យសម្បត្តិ អាយុជីវិតនិងមួយចំនួនទៀតថ្នាក់ខ្លួនជាជនពិកា ជាបន្ទុកធ្ងន់ធ្ងក្នុងក្រុមគ្រួសារនិង សង្គមជាតិផងដែរ៕ សុក្ខារិន