អាកាស់ធាតុក្តៅ អូសបណ្លាយពេលយូរ អាជ្ញាធរខេត្តកំពង់ឆ្នាំង ចុះធ្វើការបាញ់ទឹក នៅតាមសាលារៀន ជាបន្តបន្ទាប់ ដើម្បីបន្ថយកម្តៅ គ្រាដែលគ្មានភ្លៀងធ្លាក់សោះ

ខេត្តកំពង់ឆ្នាំង៖ យោងតាមការណែនាំរបស់ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ក៍ដូចជាស្នងការនគបាលខេត្ត បានបញ្ចេញរថយន្ត ពន្លត់អគ្គីភ័យ នៅថ្ងៃទី៣ ខែឩសភា ឆ្នាំ២០២៤ មន្ត្រីអាជ្ញាធរ និងសមត្ថកិច្ច ពាក់ពន្ធ័លោកគ្រូអ្នកគ្រូ បានសហការគ្នាបាញ់ទឹក នៅតាមសាលារៀន ដើម្បីកាត់បន្ថយកម្តៅ ខណៈដែលកម្តៅក្តៅខ្លាំងឡើងខុសប្រក្រតី និងបានធ្វើអោយប៉ះពាល់ ដល់សុខភាពនិងការរសនៅផងដែរ។

លោកឩត្តមសេនីយ៍ត្រី លុយ ឌីណា ស្នងការរងនគរនបាលខេត្តកំពង់ឆ្នាំង ទទួលការងារនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានបញ្ជាក់ឲ្យដឹងថា ដោយមានបទបញ្ជាពីសម្តេចមហាបវធិបតិ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងនោះឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត និងបានការយកចិត្តទុកដាក់ពី ស្នងការនគរបាលខេត្ត ថ្ងៃនេះលោកបានដឹកនាំកម្លាំង យករថយន្តពន្លត់អគ្គិភ័យចំនួន៥គ្រឿង មកបាញ់ស្រោចតាមដំបូលសាលារៀន ក្នុងគោលបំណងកាត់បន្ថយកម្តៅ ឲ្យក្មួយៗជាសិស្សបានត្រជាក់ និងបានផ្តល់ភាពងាយស្រួល ដល់ការសិក្សារបស់ប្អូនៗ ហើយក្នុងថ្ងៃនេះ គឺយើងអនុវត្តពីរគោលដៅ វិទ្យាល័យព្រះបាទសុរាម្រឹត និងនៅថ្ងៃរសៀលធ្វើនៅសាលាគម្រូក្រុងផងដែរ។ ហើយកិច្ចការងារនេះ យើងបន្តអនុវត្តចល័ត គ្រប់សាលារៀន ក្នុងខេត្តកំពង់ឆ្នាំង ជាបន្តបន្ទាប់ រហូតមានភ្លៀងធ្លាក់មកវិញ។

លោកឩត្តមសេនីយ៍ត្រី លុយ ឌីណា ស្នងការរងនគរនបាលខេត្តកំពង់ឆ្នាំង ក្នុងនាមជានគរបាលបង្ការនិងពន្លត់អគ្គិភ័យ ជួសមុខឲ្យឯកឧុត្តម ស៊ុនសុវណ្ណារិទ្ធិ អភិបាលនៃគណ:អភិបាលខេត្តកំពង់ឆ្នាំង លោកស្នងការនគបាលខេត្ត សូមធ្វើការអំពាំវនាវដល់បណ្តាអាជីវករ អាជីវកម្ម ជាពិសេសសិស្សានុសិស្សទាំងអស់ ត្រូវមានការប្រុងប្រយ័ត្ន ខ្ពស់ពីបញ្ហាភ្លើងផ្សែង ខណៈពេលនេះអាកាសធាតុ កំពុងកើនឡើងកម្តៅ ងាយស្រួលក្នុងបង្កឲ្យមានអគ្គីភ័យឆាបឆេះ។

ក្នុងនោះតាមបណ្តាផ្ទះនីមួយៗ គួរត្រូវមានបំពង់ការពារភ្លើង សង្គ្រោះជាបឋម មុនពេលរថយន្តពន្លត់អគ្គិភ័យទៅដល់ និងសូមឲ្យលោកគ្រូ អ្នកគ្រូ បិទបារ៉ែតភ្លើង ម៉ាស៊ីនកុំព្យូទ័រ ពិនិត្យមើលឲ្យបានច្បាស់លាស់ មុនចាកចេញពីសាលាទៅលំនៅឋាន ដើម្បីបញ្ជៀសហេតុការណាមួយកើតឡើង ជាយថាហេតុផងដែរ ៕ សុក្ខារិន

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *