សមត្ថកិច្ចចម្រុះចុះពិនិត្យឃើញ ករណីកាប់ព្រៃលិចទឹកតំបន់២ខុសច្បាប់ជាង ៤ ហិចតានៅក្នុងឃុំកោះថ្កូវស្រុកជលគិរី កំពុងស្រាវជ្រាវ រកជនសង្ស័យ ចំណាត់ ការតាមផ្លូវច្បាប់

ខេត្តកំពង់ឆ្នាំង៖ អនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ ប្រធានគណៈបញ្ជា ការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំងក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី២ខែឧសភាឆ្នាំ២០២៤ ក្រុមការងារខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំងបានសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពស្រុកជលគិរីបានចុះពិនិត្យមើលដីព្រៃ លិចទឹកតំបន់២នៅ ក្នុងភូមិសាស្រ្តភូមិពាមពពេច ឃុំកោះថ្កូវ ស្រុកជលគិរីដែលត្រូវបានគេលួចកាប់រានយកធ្វើជាកម្មសិទ្ធិ។

សមត្ថកិច្ចបានឲ្យដឹងថា ក្រុមការងារចម្រុះនេះដឹកនាំដោយលោក មុត ម៉េង អភិបាលរងស្រុកជុលគិរីដោយមានការចូលរួមពីមន្ត្រីខណ្ឌជលផលខេត្ត០១នាក់ មន្ត្រី សាលាស្រុក១នាក់,នគរបាលស្រុក ០១នាក់,កងរាជអាវុធហត្ថស្រុក០១នាក់ នគរបាលប៉ុស្តិ៍រដ្ឋបាល ពាមឆ្កោក១នាក់មន្ត្រីសង្កាត់រដ្ឋបាលជលផល១នាក់អាជ្ញាធរឃុំពាមឆ្កោក២នាក់ អាជ្ញាធរឃុំកោះថ្កូវ១នាក់ កម្លាំងសហគមន៍ភ្លង២ នាក់ សរុប១១នាក់ មានមធ្យោបាយម៉ូតូ ១០គ្រឿង បានចុះដល់ទីតាំងខាងលើ។

ជាលទ្ធផលនៃកាចុះពិនិត្យឃើញ មានការកាប់ដុតបំផ្លាញព្រៃលិចទឹក(ព្រៃរនាម)តំបន់២ ចំនួន ៤កន្លែង: គឺ ១នៅចំណុចមាត់បឹងឆ្នុកអណ្ដែង ប្រហែល២៥អា ទី២នៅចំណុចចុងព្រែកឆ្នុកអណ្ដែងប្រ ហែល៧០អា, ទី៣នៅចំណុចជាប់មាត់ព្រែកឆ្នុកអណ្ដែង ប្រហែល ១ហិកតា២០អានិង៤នៅចំណុចព្រុំប្រទល់ភូមិពាមពពេចឃុំកោះថ្កូវ ជាប់នឹងភូមិភ្លងឃុំពាមឆ្កោក ប្រ ហែល២ហិកតា សរុបខូចខាតដីព្រៃលិចទឹកតំបន់២ អស់ប្រហែល ៤ហិកតា ១៥ អា។

លោក មុតម៉េង អភិបាលរងស្រុកជលគីរីបានអោយដឹងថាជាវិធានការណ៍ ក្រុមការងារចម្រុះក្នុងគណៈបញ្ជាការឯកភាពស្រុកជលគីរី បានសហ ការជា មួយជំនាញជលផលធ្វើការស្រាវជ្រាវរកជនស ង្ស័យជាអ្នកប្រព្រិត្តកាប់រុករានឆ្ការព្រៃនិងដុតបំផ្លាញព្រៃធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព និងដើម្បីសុំគោលការណ៍ថ្នាក់លើអនុវត្តតាមនីតិវិធី ។

មួយរយ:ចុងក្រោយជនល្មើសនៅតែបន្ត កាប់រុរានទន្ទ្រានយកដីដដែលជាដដែលដោយមិនញញើតច្បាប់បន្តិចសិះ៕ សុក្ខារិន

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *