ក្មេងស្រីសិស្សសាលាពីរនាក់បងប្អូន បានស្លាប់ម្នាក់ និងបងស្រីរងរបួស ក្នុងហេតុការណ៍ គ្រោះថ្នាក់រវាងគោយន្តកន្ត្រៃបុក ខណៈកំពុងជិះកង់ឌុបគ្នា

ខេត្តកំពង់ឆ្នាំង ៖ ក្មេងស្រីជាប្អូន បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ និងបងស្រីរងរបួសស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងគោយន្តកន្រ្តៃ និងកង់កាលពីល្ងាចថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចអន្លង់អក ស្ថិតនៅក្នុងភូមិសាស្ត្រភូមិឫស្សីដង្គួច ឃុំជលសា ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចបានអោយដឹងថា ក្មេងស្រី រងគ្រោះ ឈ្មោះ យិន យៀលីង អាយុ៤ឆ្នាំ បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ចំណែកបងស្រី រងរបួសស្រាល ឈ្មោះ រស់ សុភ័ក្រ អាយុ១៨ឆ្នាំ រីឯម្ដាយក្មេងស្រីរងគ្រោះ ទាំង២នាក់ មានឈ្មោះ ម៉ាង ស្រីមុំ អាយុ២៨ឆ្នាំ ជាស្រ្តីមេម៉ាយអ្នកទាំង៣នាក់ រស់នៅភូមិឫស្សីដង្គួច ឃុំជលសា ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចបន្តថា មុនពេលកើតហេតុ គេឃើញគោយន្តកន្រ្តៃ និងកង់ ដោយគោយន្តកន្រ្តៃ បានធ្វើដំណើរពីជើងទៅត្បូង ដែលមានមនុស្ស ប្រហែល ៥នាក់ រីឯអ្នកបើកបរគោយន្ត ឈ្មោះ សេម សេត អាយុ៤៥ឆ្នាំ រស់នៅភូមិជំពារ ឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។ លុះមកដល់ចំណុច កន្លែងកើតហេតុខាងលើ ក៏បានប៉ះជាមួយកង់ ១គ្រឿង ដែលក្មេងស្រី ២នាក់ បងប្អូនបានធ្វើដំណើរជាមួយគ្នា ពីត្បូងទៅជើង ដោយបងស្រីឲ្យប្អូនឈរនៅពីមុខលើទូកកង់ បណ្ដាលឲ្យដួល ខ្ទាតប្អូនចូលកង់គោយន្ដ ផ្នែកខាងក្រោយ បណ្ដាលឲ្យគោយន្តកិន ពីលើស្លាប់ភ្លាមៗ ចំណែកបងស្រីជាអ្នកឌុប រងរបួសស្រាល។ ចំពោះអ្នកបើកបរគោយន្តនោះ ក៏បានបើកគេចខ្លួន លុះដល់ចំណុចកំពង់ពោធិ៍ ស្ថិតក្នុងភូមិសាស្ត្រ ភូមព្រៃគ្រីជើង ឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ត្រូវបានកម្លាំងជំនាញចរាចរណ៍ នៃអធិការដ្ឋាននគរបាល ស្រុកជលគិរី ឃាត់ខ្លួនបាន រួមនិងវត្ថុតាង បាននាំយកមករក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកជលគិរី ដើម្បីរងចាំដោះស្រាយតានិតិវិធីផងដែរ។

នៅក្នុងហេតុការខាងលើនេះ សាកសពក្មេងស្រីស្លាប់ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណី ដោយឡែកអ្នករងរបួស បានបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីពេទ្យផងដែរ។

ក្រោយកើតហេតុ កំលាំងជំនាញ បានសហការជាមួយប៉ុស្តិ៍ន គរបាលរដ្ឋបាលជលសា ឃាត់ខ្លួនជនសង្ស័យខាងលើក៍សាងសំណុំរឿង ចាត់ការតាមនីតិវិធីផងដែរ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *