ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤នេះមេបញ្ជាការតំបន់ប្រតិបត្តការសឹករងកំពង់ឆ្នាំង.នាយទាហានរង.ពលទាហានទាំងអស់បានបញ្ចេញរថយន្តកាណូតគ្រប់ប្រភេទ ដែលជាអំណោយរបស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត ដើម្បីត្រៀមលក្ខណៈ ចេញជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋនៅតំបន់ឆ្ងាយៗក្នុងខេត្តដែលខ្វះខាតទឹកប្រើប្រាស់គ្រាដែលអាកាស់ធាតុកើនឡើងកម្តៅអូសបណ្លាយពេលយូរ ។
លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការតំបន់ប្រតិបត្តការសឹករងខេត្តកំពង់ឆ្នាំងបានអោយដឹងនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤នេះថា ដោយយោងតាមបទបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឲ្យកងកម្លាំងប្រដាប់អាវុធទំាងអស់ត្រៀមកិច្ចអន្តរាគមន៍ជួយប្រជាពលរដ្ឋដោះស្រាយបញ្ហាកង្វះទឹកស្អាត ក្នុងពេលអាកាសធាតុក្តៅខ្លាំង នៅរដូវប្រាំងអូសបន្លាយពេលវេលាយូធ្វើអោយប៉ះពាល់សុខភាពនិងជីវភាពរស់នៅរបស់ពួកគាត់ ។
មេបញ្ជាការតំបន់ប្រតិបត្តការសឹករងខេត្តបានចាត់តាំង នាយទាហាន នាយទាហានរង និង ពលទាហាន ទាំងអស់ ក្នុងតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ចំនួន១៥០នាក់ ព្រមទាំងសម្ភារសម្រាប់អន្តរាគមន៍ក្នុងនោះមាន រថយន្តធំ ៥ គ្រឿងរថយន្តពេទ្យ ១គ្រឿង រថយន្តតូចៗ ១០ គ្រឿង កាណូតបាឡាស្មាច់ ១០ គ្រឿងភុយដាក់ទឹក និង សម្ភារសង្គ្រោះបន្ទាន់មួយចំនួនទៀតដើម្បី ត្រៀមខ្លួនជាស្រេច ២៤ម៉ោងលើ២២ម៉ោង សម្រាប់ជួយអន្តរាគមន៍ដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះហមន្តរាយផ្សេងៗ មិនថាខ្យល់ព្យុះ ខ្យល់កន្ត្រាក់ ផ្គររន្ទះ ឬ គ្រោះរាំងស្ងួតនោះឡើយ នៅតាមកន្លែងផ្សេងៗក្នុងខេត្ត។
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងបានធ្វើការផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមមេត្តាគិតគូថែរក្សាសុខភាពអោយបានល្អប្រសើគ្រាដែលអាកាស់ធាតុកម្តៅឡើងខ្លាំងនិងមានការអូសបណ្លាយពេលយូរ ៕ សុក្ខារិន