ដីព្រៃលិចទឹកប្រភេទ ដើមត្រែងនិងកូនឈើតូចៗ នៅក្នុងតំបន់៣ ជាច្រើនកន្លែង ប្រមាណជា៣៦ ហិកតា ត្រូវភ្លើងឆេះ ក្នុងឃុំពាមឆ្កោក ស្រុកជលគីរី

ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤នេះកម្លាំងគណៈបញ្ជាការឯកភាពស្រុកជលគីរីដីព្រៃលិចទឹកនៅក្នុងតំបន់៣ជាច្រើនកន្លែងប្រមាណជា៣៦ ហិកតា ត្រូវភ្លើងឆេះក្នុងឃុំពាមឆ្កោកស្រុកជលគីរី ។

លោក មុតម៉េង អភិបាលរងស្រុកបានអោយដឹងតាមរយៈទូរស័ព្ទនៅរសៀលម៉ោង៤និង៣៤០នាទីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤នេះថា ក្រោយពីទទួលបានព័ត៌មានហើយលោក ដូវគឹមស៊ិន បានអោយលោកដឹកនាំកម្កាំងរបស់គណ:បញ្ជាការឯកភាពស្រុកជលគីរី៨នាក់ការណូត២គ្រឿចុះដល់ចំណុចចំណុចខាងលើកធ្វើការពិនិត្យមើលឃើញថាមានករណីភ្លើងឆេះព្រៃចំណុចក្បាលក្របី៣កន្កែង ដែលស្ថិតក្នុងភូមិក្បាល កាឡង់ ឃុំពាមឆ្កោកស្រុកជលគីរីខេត្តកំពង់ឆ្នាំង ។

លោក មុតម៉េង.អភិបាលរងស្រុកជលគីរីបានអោយដឹងបន្ថែមទៀតថាភ្កើងដែលឆេះព្រៃខាងលើនេះវាជាវាលព្រៃត្រែងលាយឡំជាមួយកូនរាំងទឹក ដើមញរ័. រញៀ. តិចៗ មានមនុស្សលួចដុតបណ្តាលអោយភ្លើងឆេះ រាលដាលពីណាពីណីងាយនិងឆេះអស់តែម្តង។

បើយោងតាមរបាយការណ៍របស់អភិបាលរងស្រុកជលគីរីបានអោយដឹងទៀតថានៅក្នុងការចុះពិនិត្យទៅតាមបណ្តាចំណុចមានទីតាំងទី១ ចំណុចក្បាលក្របី
ភ្លើងឆេះ១៥ហិកតា ចំណុចទី២ព្រែករូចខាងកើតភ្លើងឆេះព្រៃអស់១៧ហិកតា ចំណុចទី៣ចំណុចព្រែកតូចខាងលិចជាប់ព្រែកតាទិត្យមានភ្លើងឆេះព្រៃអស់ប្រមាណជា៤ហិកតាសរុបអស់ប្រមាណជា៣៦ហិកតា។

លោក មុតម៉េង បានបញ្ជាក់អោយដឹងទៀតថាចំពោះភ្លើងឆេះព្រៃត្រែង.កូនរាំងទឹក.ព្រៃញរ័ និងជាព្រៃលិចទឹកដែលជាជម្រកត្រីពងកូននៅរដូវវស្សាតែដោយឆ្នាំនេះរដូវក្តៅខ្លាំងនិងអូសបន្លាយយូពេលគ្មានភ្លៀងសោះធ្វើអោយស្កឹកឈើងាប់ហើយងាយរងគ្រោះដោយសារមនុស្សលួចដុតឆេះអស់តែម្តង ។

អភិបាលរងស្រុកជលគីរីដែលដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពស្រុកបានអោយដឹងន្ថែមទៀតថាចំពោះដីព្រៃដែលត្រូវបានមនុស្សលួចដុតឆេះអស់នោះត្រូវបានសមត្ថកិច្ចបានមានវិធានការហាមមិនអោយមាននណាចូលទៅគាស់រុករានឈូសឆាយក្នុងតំបននោះឡើយហើយខាងសហគមន៍ជាអ្នកមើលថែក្នុងតំបន់នោះផងដែរ ៕សុក្ខារិន

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *