លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្រ្ត មណ្ឌលកំពង់ឆ្នាំងផ្តល់អំណោយ ដល់ប្រជាពលរដ្ឋ ជួបការលំបាក នៅក្នុងសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ ស្បៀងអាហាររួមនិងថវិការដែល ជាអំណោយផ្ទាល់ខ្លួន របស់លោក ជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង និង លោកជំទាវ ផាត សុផានី្ន  ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង  ត្រូវបានចែកជូនដល់ប្រជាពលរដ្ឋ១២គ្រួសារ នៅក្នុងសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ដែលបានធ្វើឡើងនាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមសំណាក់ លោក សេង វិចិត្រ អភិបាលស្រុករលាប្អៀរ លោកជំទាវ ដោក សុទ្ធា ទីប្រឹក្សារាជរដ្ឋាភិបាល លោកជំទាវ ប៉ាល់  យឿន សមាជិកក្រុមប្រឹក្សាខេត្ត លោកស្រី ពេជ សុភា ប្រធានមន្ទីរកិច្ចការនារីខេត្ត និង អាជ្ញាធរមូលដ្ឋានចូលរួមផងដែរ ។
 
លោក ជំទាវ កែ ច័ន្ទមុនី បានមានប្រសាសន៍បញ្ជាក់ថា នៅក្នុងឱកាសដ៍វិសេសវេសាល នាថ្ងៃទី១ ខែឧសភា នេះ លោកជំទាវ និង ក្រុមគ្រួសារបានមានសទ្ធាជ្រះថ្លា និង បានរួបរួមគ្នា រៀបចំផ្តល់ ជាអំណោយ ដល់ប្រជាពលរដ្ឋ ដែលជាគ្រួសារ ខ្វះខាត ជួបការលំបាក ក្នុងសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ដើម្បីតបស្នង ជាការគោរពនិងដឹងគុណ និង ការផ្សារភ្ជាប់នូវក្តីអាណិត ស្រឡាញ់រវាងប្រជាពលរដ្ឋនិងថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់  រាល់កាលំបាករបស់ប្រជាពលរដ្ឋគឺជាក្តីកង្វល់របស់ អ្នកតំណាងរាស្រ្ត និង ថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋានផងដែរ ។
 
លោក ជំទាវ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ពិសេសក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី គឺតែងតែបានគិតគូរជានិច្ចចំពោះបងប្អូនប្រជាពលរដ្ឋ ដែលជួបការលំបាក នៅគ្រប់ពេលវេលា និង គ្រប់ទីកន្លែង ដោយបានចុះផ្ទាល់ និង ចាត់តំណាង ចុះសាកសួរសុខទុក្ខដែលជួបការលំបាក និងខ្វះខាតនិងចែកជូនអំណោយ និង បានអំពាវនាវដល់ប្រជាពលរដ្ឋ ថែទាំសុខភាពជាប់ជាប្រចាំ នៅក្នុងអំឡុងពេលដែលអាកាសធាតុកំពុងតែមានកំដៅឡើងក្តៅនេះ ។ 
 
ប្រជាពលរដ្ឋដែលបានទទួលអំណោយនាពេលនេះ មានចំនួន១២គ្រួសារ ដោយគ្រួសារទទួលបាន នូវ ថវិកា ៥ម៉ឺនរៀល មី១កេស អង្ករ១៥គីឡូក្រាម និង គ្រឿងឧបភោគបរិភោកមួយចំនួនផងដែរ ។

នៅថ្ងៃទី១ ខែឧសភានេះផងដែរ ព្រះធម្មវនវាសី បណ្ឌិត ចន្ទមុនី  ព្រះគ្រូចៅអធិការវត្ត តាសុត បាននិមន្ត មកប្រោះព្រហ្ម ចម្រើនសិរីមង្គល និង  ចម្រើនជន្មាយុ ដល់លោក ជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង មានសុខភាពល្អ ជន្មយុយឺនយូរ និង ជួបតែនិងពុទ្ធពរបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លៀតឡើយ ៕ សុក្ខារិន

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *