ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤នេះមេបញ្ជាការតំបន់ប្រតិបត្តការសឹករងកំពង់ឆ្នាំងនិងជាប្រធាន គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តបាននាំយកគ្រឿងសម្ភារៈហូបចុករួមនិងថវិការមួយចំនួនផ្តល់ជូនបងប្អូនអតីតយុទ្ធជនពិការ១៦នាក់ ដែលកំពង់ជួបការខ្វះខាតគ្រាដែលការកើនឡើងនូវអាកាស់ធាតុកម្តៅខ្លាំងអូសបណ្លាយ រយៈពេលយូរនិងមិនមានភ្លៀងធ្លាក់មកសោះ ។ ក្នុងឱកាសនេះលោកឧត្តមសេនីយ៍ត្រី អ៊ុំសុភា មេបញ្ជាការតំបន់ប្រតិបត្តការសឹករងកំពង់ឆ្នាំង និង ជាប្រធានសមាគមន៍អតីត:យុទ្ធជនកម្ពុជាខេត្តបានជួបសំណេះសំណាលសាកសួសុខទុក្ខជាមួយបងប្អូនអតីតយុទ្ធជនពិការ និងបាននាំយកអង្ករ ៤០០គីឡូក្រាម មី ១៦កេះ ត្រីខ ១៦យួរ ទឹកត្រី ១៦យួរ ទឹកស៊ីអ៉ីវ ១៦យួរ រួមនឹងថវិកាមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ច័ន្ទមុន្នី ហ៊ុន ម៉ាណែត ឧបត្ថម្ភដល់បងប្អូនអតីតយុទ្ធជនទាំង១៦នាក់ផងដែរ ។
ក្នុងពេលនេះផងដែរលោកឧត្តសេនីយ៍ត្រី អ៊ុំសុភា មេបញ្ជាការតំបន់ប្រតិបត្តការសឹករងខេត្តបានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួសុខទុក្ខដល់បងប្អូនអតីតយុទ្ធជនទាំងអស់សូមថែរក្សាសុខភាពអោយបានល្អគ្រាដែលបាតុភូតធម្មជាតិមានការកើនឡើងនៅកម្តៅនិងបានអូសបណ្លាយរយះពេលយូរដែលធ្វើអោយប៉ះពាលសុខភាព ។
តំណាងឲ្យអតីតយុទ្ធជនជាង៣០០០នាក់ នៅទូទាំងខេត្តកំពង់ឆ្នាំងសូមប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគំនិតផ្តួចផ្ដើមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា និង កំពុងបន្តអនុវត្តដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីផលប្រយោជន៍យ៉ាងធំធេងសម្រាប់ជាតិមាតុភូមិ ៕ សុក្ខារិន