ខេត្តកំពង់ឆ្នាំង៖ ផ្ទះរបស់បងប្អូនប្រជាពលរដ្ឋចំនួន៥៦ខ្នងស្ថិតឃុំត្រពាំងចាន់ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង បានទទួលរងផលប៉ះពាល់ពីឥទ្ធិពលនៃគ្រោះធម្មជាតិ ដែលបង្ករឡើង ដោយភ្លៀង និងខ្យល់កន្រ្តាក់ កាលពីវេលាម៉ោង៤ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះ ។
លោក ចេងចាន់ដូរណា បានប្រាប់អោយដឹងនៅវេលាម៉ោង៥និង១៩នាទីរសៀលថ្ងៃទី២៧មេសា ២០២៤ នេះថា ឥទ្ធិពលនៃគ្រោះធម្មជាតិ ដែលបានកើតឡើងកាលពីថ្ងៃទី២៦ ខែមេសាឆ្នាំ២០២៤ម្សិលម៉ិញនោះ គឺនៅមុនពេលកើតហេតុ ផ្ទៃមេឃខ្មៅងងឹតនិងបានធ្លាក់ខ្យល់ យ៉ាងខ្លាំងបោកបក់យ៉ាងខ្លាំងចំភូមិ ក្បាលដំរី តំបន់ក្រចាប់ បណ្តាលឱ្យផ្ទះប្រជាពលរដ្ឋប៉ើងរបើកដំបូល ចំនួន៥៦ខ្នងផ្ទះ និង ភូមិត្រពាំងចាន់ចំនួន៤ផ្ទះ ក្នុងចំណោម៥៦ខ្នងផ្ទះនេះបាន បង្ករឱ្យផ្ទះប្រជាពលរដ្ឋចំនួន១ខ្នងរលំរាបដល់ដី ប៉ុន្តែក្នុងករណីភ្លៀងលាយឡំខ្យល់កន្ត្រាក់ខាងលើនេះមិនបណ្តាលអោយមនុស្សឬសត្វរងគ្រោះថ្នាក់នោះឡើយ ។
លោក. ចេងចាន់ដូរណាល់.អភិបាលស្រុកបរិបូរណ៍បានអោយដឹងទៀតថានៅព្រឹកថ្ងៃនេះខាងតំបន់ប្រតិបត្តការសឹករងកំពង់ឆ្នាំងបាននាំយកសម្ភារនិងគ្រឿងឧបភោគបរិភោគទៅចែកជូនផងដែរ ។
លោកអភិបាលស្រុកបរិបូរណ៍បានអោយដឹងទៀតថាខាងក្រុមយុវជនចុះទៅពិនិត្យមើលនិងជួយធ្វើការជួសជុលបានមួយខ្នងផ្ទះហើយនៅថ្ងៃស្អែកខាងស្រុកបានត្រៀនរៀបចំសម្ភារកាកបាទក្រហមដើម្បីចុះសាកសួសុខទុកពួគគាត់ផងដែរ ៕ សុក្ខារិន