ក្រុមទូកបាឡាស្មាច់ កុំពង់ធ្វើសកម្មភាពកកូកកាយ យកលៀសបង្កបញ្ហា ដល់ប្រជាពលរដ្ឋ ពិសេសទឹកទន្លេកោះលត់ ធ្វើអោយល្អក់ នៅក្នុងឃុំកោះថ្កូវ

ខេត្តកំពង់ឆ្នាំង៖ ក្រុមទូកបាឡាស្មាច់ប្រមាណ៩គ្រឿងកុំពង់ធ្វើសកម្មភាពកកូកកាយយកលៀសបង្កបញ្ហាដល់ប្រជាពលរដ្ឋពិសេសទឹកទន្លេកោះលត់ធ្វើអោយល្អក់ខ្វល់នៅក្នុងឃុំកោះថ្កូវមិនមានសមត្ថកិច្ចណាអើពើធ្វើការបង្ក្រាបនោះឡើយ ។

ប្រជាពលរដ្ឋនៅក្នុងភូមិកោះថ្កូវនិងភូមិកោះលត់ក្នុងឃុំកោះថ្កូវស្រុកជលគីរីខេត្តកំពង់ឆ្នាំងបានប្រាប់អោយដឹងថាជារៀងរាល់ថ្ងៃគេឃើញក្រុមទូកកកាយយកលៀសនៅបាតទន្លេធ្វើអោយទឹកល្អក់ខ្វល់ហើយពួកគាត់បានត្រឹមតែឈមើលធ្វើអីមិនកើតខណៈសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានមន្ត្រីជំនាញនៃផ្នែករដ្ឋបាលជលផលនៅទីនោះមិនខ្វាយខ្វល់និងបង្ក្រាបផងនិង ។

បងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិទាំង២ខាងលើបានធ្វើការអំពាវនាវដល់សមត្ថកិច្ច អាជ្ញាធមូលដ្ឋាននិងមន្ត្រីជំនាញផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទមេតាជួយធ្វើការទប់ស្កាត់ផងបើព្រឹកឡើងទូកបាឡាស្មាច់៩គ្រឿងចូលមកអូសកកូកកាយភក់បាតទន្លេធ្វើអោយទឹកទន្លេនៅទីនោះឡើងល្អក់ខ្វល់ប្រើការមិនកើតគ្រាដែលអាកាស់ធាត់បានកើនឡើងនូវរលកកម្តៅគួអោយបារម្មណ៍ផង។

ពាក់ពន្ធនិងករណីខាងលើនេះលោក នួនរិទ្ធី នាយផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទបានអោយដឹងតាមរយៈទូរសព្ទនៅថ្ងៃទី២៦និង២៧មេសានេះថាលោកកំពង់ជាប់រវល់ការងានៅឯស្រុកកំពង់ត្រឡាចលោកគ្មានកម្លាំងចុះទៅនោះទេ ។

សូមបញ្ជាក់ផងដែរថាមុខរបរកកាយយកលៀសនាំទៅលក់អោយឈ្មួញនាំចេញទៅ(ប្រទេសវៀតណាមហើយបានកើតមានឡើងនៅតាមដងទន្លេគ្រប់ទីកន្លែងដែលធ្វើអោយផុសស៊ីលនៅក្នុងដីរបើកឡើងធ្វើអោយទឹកល្អក់ខ្វល់តែម្តង ៕ សុក្ខារិន

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *