រថយន្តដឹកដីជាច្រើនគ្រឿង កំពុងបង្កការហុយ ដីដោយមិនមានស្រោចទឹក ធ្វើអោយរងផលប៉ះពាល់ សុខភាពប្រជាពលរដ្ឋនៅសងខាងផ្លូវ

ខេត្តកំពង់ឆ្នាំង៖ ប្រជាពលរដ្ឋរសនៅក្នុងភូមិកណ្តាលសង្កាត់ផ្សារឆ្នាំងក្រុងនិងខេត្តកំពង់ឆ្នាំបានត្អូញត្អែគ្រាដែលរថយន្តដឹកដីជាច្រើនគ្រឿងកំពុងបង្កការហុយដីដោយមិនមានស្រោចទឹកដែលធ្វើអោយរងផលប៉ះពាល់សុខភាពគ្រាដែលប្រជាពលរដ្ឋនៅសងខាងផ្លូវពិបាកក្នុងការដកដង្ហើម ។

ប្រជាពលរដ្ឋរស់នៅក្នុងភូមិកណ្តាល នៅតាមដងទន្លេ បាននិយាយត្អូញត្អែថាប៉ុន្មានថ្ងៃមកនេះរថយន្តដឹកដីបើកបរធ្វើសកម្មភាពដឹងជញ្ជូនដីនិងថ្មធ្វើអោយហុយនិងរងផលប៉ះពាល់ផ្លូវដង្ហើមនិងលំនៅឋានខណៈដែលមិនមានខាងក្រុមហ៊ុនធ្វើការស្រោយទឹកកុំអោយហុយ ។

ប្រជាពលរដ្ឋក្នុងភូមិកណ្តាលសង្កាត់ផ្សារឆ្នាំងក្រុងកំពង់ឆ្នាំងសូមអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន.រដ្ឋបាលក្រុងកំពង់ឆ្នាំងនិងមន្ទីរពាក់ពន្ធ័ធ្វើយ៉ាងណាជួយអន្តរាគមន៍អោយក្រុមហ៊ុនខាងលើជួយស្រោចទឹកលើផ្លូវកុំអោយហុយពិបាកដកដង្ហើមណាស់ ដែលអាចបង្កអោយប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋព្រោះរដូវនេះមានការកើនឡើងកម្តៅខ្លាំងផង ។

លោក ហួនវ៉ន.ចៅសង្កាត់រងទី១សង្កាត់ផ្សារឆ្នាំងបានអោយដឹងនៅថ្ងៃទី២៥មេសា២០២៤នេះថាករណីនេះលោកអោយប្រាប់ទៅមេភូមិទាក់ទងជាមួយក្រុមហ៊ុន អោយគេស្រោចទឹកធ្វើយ៉ាងណាកុំអោយហុយធ្វើអោយប៉ះពាល់សុខភាពប្រជាពលរដ្ឋ ។

ដោយឡែកភាគីក្រុមហ៊ុនឈ្មោះ លៀង បានអោយដឹងនៅវេលាម៉ោង៣និង១៥នាទីថ្ងៃទី២៥មេសា ២០២៤នថា ខាងលោកបានអោយរថយន្តដឹកទឹកស្រោចតាមផ្លូវនេះហើយ ។

ប៉ុន្តែអ្វីដែលអ្វីដែលភាគីក្រុមហ៊ុនធ្វើការឆ្លើយតបនោះវាខុសពីការពិតទាំងស្រុងគ្រាដែលក្រុមហ៊ុននេះមិនបានអនុវត្តន៍តាមការឆ្លើយប្រាប់នោះឡើយគឺមិនមានរថយន្តណាមួយមកស្រោយទឹកនោះទេ ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *