កំពង់ឆ្នាំង៖ ឆ្នាំនេះអាកាស់ធាតុមានការប្រែប្រួលកើនឡើងកម្តៅខ្លាំងខុសឆ្នាំមុនៗធ្វើអោយទឹកស្ទឹងគោករាក់បឹងបួរខ្លះរីងគោកធ្វើអោយប៉ះពាល់ដល់មុខរបរធ្វើស្រែចំការនិងជីវភាពនៅរបស់ប្រជាពលរដ្ឋទាំងនៅផ្នែកខាងលើនិងតាដងទន្លេគ្រាដែលអូជាប់និងដងទន្លេហើយក៍ជាការផ្លូវទឹកដ៍សំខាន់សម្រាប់បងប្អូនប្រជាពលរដ្ឋនៅតំបន់ឆ្ងាយៗដែលមិនមានផ្លូវគោធ្វើដំណើរដោយពួគគាត់ធ្វើដំណើរតាមកាណូតហើយមកចតដើម្បីដឹកឥវ៉ាន់មកកាន់ទីផ្សារហើយពីផ្សារទៅតាមតំបន់ពួកគាត់រស់នៅផងដែរ ។
បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវទឹកបានត្អូញត្អែថាពេលមុនដែលមិនទាន់មានអាកាស់ធាតុប្រែប្រួលធ្វើអោយកើនឡើងនៅកម្តៅខ្លាំងពេលខ្លះឡើងរហូតដល់៣៩ទៅ៤០អង្សាធ្វើអោយទឹកគោករាក់ពិបាកធ្វើដំណើរចូលសម្រាប់ដាក់ឥវ៉ាន់ដោយត្រូវបញ្ជូនបន្តដែលធ្វើអោយខាតថវិការ២ដងមកដល់ពេលនេះគេមិនឃើញមានម្តងណាឡើយនិងធ្វើអោយប៉ះពាល់សុខភាពក្នុងនោះផលដំណាំខ្លះជួបការលំបាកហើយស្វិតខណះបូមស្រោចមិនទាន់ទៀតផង។
លោក.អ៊ិនឌិន.មេភូមិកណ្តាលសង្កាត់ផ្សារឆ្នាំងក្រុងនិងខេត្តកំពង់ឆ្នាំងបានអោយដឹងនៅថ្ងៃទី២៤មេសា២០២៤នេះថានៅក្នុងភូមិរបស់លោកមានផ្លូវធ្វើដំណើរ២ផ្លូវគោកផងនិងផ្លូវទឹកផងនៅរដូវប្រាំងការធ្វើដំណើរដឹកកសិផលពីតំបន់ឆ្ងាយៗមកកាន់ទីផ្សារបានយ៉ាងរហស័ក្នុងនោះក៍មានប្រឡាយមួយខ្សែចេញពីទន្លេចូមមកចតនៅជាប់និងទនប់បារាំងក៍ដឹងយកកសិផលមកកាន់ទីផ្សារដូចគ្នាមាន.ពោត.សណ្តែក.ស្រូវនិងដំណាំផ្សេងៗផងដែរ ។
លោកមេភូមិកណ្តាលបានអោយដឹងទៀតថាផ្លូវគោកគឺតភ្ជាប់ពីក្រុងកំពង់ឆ្នាំងរហូតដល់ស្រុកជលគីរីនិងរហូតដល់ស្រុកបាធាយខេត្តកំពង់ចាមដោយឆ្លងតាមសាឡាង ដោយឡែកផ្លូវទឹកវិញដល់អន្លុងកញ្ចុះ.ប្រឡាយមាស.ពាមខ្នងនិងផ្លូវទូករហូតដល់ឆ្នុកទ្រូទៀតផង ។
លោកមេភូមិកណ្តាលសង្កាត់ផ្សារឆ្នាំងក្រុងកំពង់ឆ្នាំងបានធ្វើការអំពាវនាវដល់មន្ទីរស្ថាប័នក្នុងខេត្តទាំងអស់មេត្តាជួយសម្រួលប្រឡាយមួយខ្សែនេះផងដែលតភ្ជាប់ពីទន្លេមកទំនប់បារាំងដោយធ្វើយ៉ាងណាឲ្យពួកគាត់ធ្វើដំណើរតាមកាណូតចេញចូលបានស្រួលផង។
ព្រោះនៅក្នុងភូមិកណ្ដាលសង្កាត់ផ្សារឆ្នាំងក្រុងកំពង់ឆ្នាំងនេះគឺ ៦ ខែទឹក ៦ ខែគោកហើយផ្លូវមួយខ្សែនេះមមាញឹកក្នុងការដឹកជញ្ជូលទៅមកហើយក៍ជួបប្រទះដីហុយខ្លាំងដែលធ្វើអោយប៉ះពាល់ដល់សុខភាពប្អូនប្រជាពលរដ្ឋដែលមានលំនៅឋានតាមដងផ្លូវនេះផងដែរ៕ សុក្ខារិន