បងប្អូនប្រជាពលរដ្ឋ នៅភូមិអូខ្សាច់ មានការភ្ញាក់ផ្អើលឃើញមាន មន្ត្រីសុរិយដី នៃមន្ទីរដែនដីនគរូបនីយកម្មនិងសំណង់ ខេត្តព្រះសីហនុ លបចុះមកវាសវែដីដោយគ្មានអាជ្ញាធដែនដី ដឹងឮនោះឡើយ

ខេត្តព្រះសីហនុ៖ នៅវេលាម៉ោង៣រសៀលថ្ងៃទី២២មេសា២០២៤នេះបងប្អូនប្រជាពលរដ្ឋនៅសហគមន៍អូខ្សាច់ភូមិ១សង្កាត់លេខ១ក្រុងនិងខេត្តព្រះសីហនុមានការភ្ញាក់ផ្អើលពេលឃើញមានមន្ត្រីសុរិយដីនៃមន្ទីរដែនដីនគរូបនីយកម្មនិងសំណង់ខេត្តព្រះសីហនុលបចុះមកធ្វើការវាសវែដីដោយគ្មានអាជ្ញាធរដែនដីក្រុង.សង្កាត់ដឹងឮនោះឡើយ ។

លោកស្រី លុច ទូច តំណាងប្រជាពលរដ្ឋប្រជាពលរដ្ឋសហគមន៍អូខ្សាច់បានអោយដឹងនៅវេលាម៉ោង៦និង១០នាទីថ្ងៃទី២២មេសា២០២៤នេះថាគាត់បានឃើញមន្ត្រីសុរិយោដីនៃមន្ទីរដែនដីនគរូបនីយកម្មនិងសំណង់ខេត្តព្រះសីហនុមួយក្រុមបានចូលមកក្នុងដីហើយលួចវាស់វែងចុចនៅលើដីដែលមានទីតាំង លេខ៨៤ដែលកន្លងមកខាងក្រសួង.ខេត្ត.ក្រុងបានធ្វើការវាស់វែងនិងឃ្លុមទុកដើម្បីរងចាំធ្វើការដោះស្រាយ ។

លោកស្រី.ឡុចទូច.បានអោយដឹងនៅរសៀលថ្ងៃដដែលនេះផងដែរថាកន្លងទៅខាងលោកស្រីបានដាក់ពាក្យស្នើសុំអន្តរាគមន៍ទៅឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំនគរូបនីយ៍កម្មនិងសំណង់ក្រោយមកក៍មានដីការអមបញ្ជូនមករដ្ឋបាលខេត្តលេខ ១៦៥២ ស្លាស់២៣ ជ.ក.ស. ខេត្តព្រះសីហនុថ្ងៃទី២៦ ខែតុលាឆ្នាំ២០២៣មកលោកប្រធានមន្ទីររៀបចំដែនដីនគរូបនីយ៍កម្ម សំណង់និងសុរិយោដីខេត្តផ្អាកផ្តល់បណ្ណ័វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំពោះក្បាលដីដែលមានប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុចំនួន២០ប័ណ្ណ ។

លោកស្រី ឡុច ទូច បានអោយដឹងទៀតថាដីចំនួន២០ប័ណ្ណត្រូវបានផ្អាក់ចុះម៉េចបានជាមានមន្ត្រីសុរិយោដីលើកគ្នាមួយក្រុមចុះលួចមកធ្វើការវាស់វែងដីដោយគ្មានអាជ្ញាធរភូមិសង្កាត់ចូលរួមសោះអញ្ចឹងវាស្មើនិងលបលួចដោយបំពានលើលិខិតខាងលើ ផងដែរ។

ភាគីលោកស្រី ឡុច ទូច បានធ្វើការអំពាវនាវដល់ប្រមុខរាជរដ្ឋាភិបាលដែលមានសម្តេចមហាបវរធិបតី ហ៊ុនម៉ាណែត អាជ្ញាធរខេត្តនិងមន្ត្រីពាក់ពន្ធខាងលើជួយរកយុត្តិធម៍ជូនលោកស្រីនិងសហគមន៍លោកស្រីផង ។

ពាក់ពន្ធនិងករណីខាងលើនេះយើងមិនអាចសុំការបំភ្លឺពីមន្ត្រីជំនាញសុរិយោដីក្រុងនិងខេត្តបានឡើយព្រោះមិនមានលេខទូរសព្ទ ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *