ស្ពានយោលតាដេស ស្រុកភ្នំក្រវាញ ដែលត្រូវទឹកជំនន់ហូរដាច់ ត្រូវបានសម្តេចតេជោ សម្រេចអោយសាងសង់ឡើងវិញ

ខេត្តពោធិ៍សាត់៖ ស្ពានយោងតាដេស ស្ថិតក្នុងភូមិតាដេស ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ដែលរងការខូចខាតទាំងស្រុងដោយសារទឹកជំនន់ហូរដាច់កាលពីខែ កញ្ញា ឆ្នាំ ២០២៣ កន្លងទៅនោះត្រូវបានសម្តេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃ ព្រះជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត  និង សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិតសម្រចអោយសាងសង់ឡើងវិញជាបណ្តោះអាសន្នដើម្បីសម្រួលអោយប្រជាពលរដ្ឋ និង សិស្សានុសិស្សក្នុងការធ្វើដំណើរឆ្លងកាត់ ទំរាំឈានទៅការសាងសង់ស្ពានដែកបាឡេនាពេលខាងមុខ។

ក្នុងឱកាសចុះពិនិត្យការសាងសង់ស្ពានយោលតាដេសឡើងវិញនាថ្ងៃទី ២០ ខែ មេសា ឆ្នាំ ២០២៤ លោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានមានប្រសាសន៍ថា ដោយមានការយកចិត្តទុកដាក់ និង គិតគូរខ្ពស់ពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ និង សិស្សានុសិស្សក្នុងការធ្វើដំណើរឆ្លងកាត់ទាំងទៅទាំងមក សម្តេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន និង សម្តេចបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត បានសម្រេចអោយសាងសង់ស្ពានយោលនេះឡើងវិញជាបណ្តោះអាសន្នទំរាំការសាងសង់ស្ពានដែកបាឡេនាពេលខាងមុខនេះ។

លោកអភិបាលខេត្តពោធិ៍សាត់ក៍បានប្រសាសន៍បន្តថា ក្រសួងសាធារណះការ និង ដឹកជញ្ជូនបាននិងកំពុងសាងសង់ស្ពានយោលមួយកន្លែងនេះឡើងវិញដើម្បីប្រើប្រាស់ជាបណ្តោះអាសន្នសិន ហើយនាពេលដ៍ឆាប់ៗខាងមុខនេះ និង ធ្វើការបុកគ្រឹះសសរស្ពានដើម្បីស្ថាបនាជាស្ពានដែកបាឡេពីព្រោះត្រូវប្រើពេលវេលាដើម្បីកសាង និង ស្ថាបនារយះពេលយូរ។

ជាមួយគ្នានោះ លោកមេភូមិតាដេស ឃុំរោង ស្រុកភ្នំក្រវាញតំណាងអោយប្រជាពលរដ្ឋក្នុងភូមិទាំមូលសូមថ្លែងអំណរគុណដ៍ជ្រាលជ្រៅជូនចំពោះសម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និង សម្តេចបវរធិបតី និង លោកជំទាវបណ្ឌិតព្រមទាំងលោកអភិបាលខេត្ត និង អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សូមជួបតែសេចក្តីសុខ គ្រប់ពេលវេលា កុំបីឃ្លៀងឃ្លាតឡើយ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *