ខេត្តកំពង់ឆ្នាំង៖ សាកសពបុរសម្នាក់ត្រូវបាបគេប្រទះឃើញដេកស្លាប់ក្នុងបឹងឈូកមួយកន្លែងនៅជិតនិងឧបករណ៍ឆក់ត្រីដោយការធ្វេសប្រហែសបណ្ដាលអោយឆក់ខ្លួនឯងស្លាប់ ហេតុការគ្រោះថ្នាក់ខាងលើនេះបានកើតឡើងនៅថ្ងៃទី២១មេសា២០២៤ចន្លោះម៉ោងប្រហែល ៣ និង០០នាទីរហូតដល់ម៉ោង ៩ និង៣០នាទី ត្រូវបានប្រជាជនប្រទះឃើញមានមនុស្សម្នាក់ប្រើប្រាស់ឧបករណ៍ឆក់ត្រីដេកស្លាប់ដោយការ ធ្វេសប្រហែសបណ្ដាលអោយឆក់ខ្លួនឯងស្លាប់ នៅចំណុចបឹងត្រពាំងវែង ស្ថិតនៅភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។
លោកវរះសេន៏យ៍ឯក ឆាយខេមរត្ន បានអោយដឹងថា ជនរងគ្រោះនៅក្នុងការឆក់ត្រីខាងល់នេះត្រូវបានគេស្គាល់ឈ្មោះ ជុំ សុភក្ត្រា ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅក្នុងភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងនិងខេត្តកំពង់ឆ្នាំង។
លោកអធិការនគបាលក្រុងកំពង់ឆ្នាំងបានអោយដឹងបន្ថែមទៀតថាក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាមកម្លាំជំនាញបច្ចេកទេស និងពិនិត្យវិភាគកន្លែងកើតហេតុ បានពិនិត្យនិងធ្វើកោសល្យវិច្ច័យរួច បានសន្និដ្ឋានថា ជនរងគ្រោះពិតជាឆក់ត្រី ធ្វេសប្រហែសបណ្ដាលអោយឆក់ខ្លួនឯងស្លាប់។
ហើយនៅក្នុងការពិនិត្យ មិនឃើញមានស្លាកស្នាមនៅលើដងខ្លួនសាកសពដែលមានជាប់ពាក់ព័ន្ធករណីឃាតកម្ម ប្រាកដមែន សពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ជូនគ្រួសាសាច់ញាតិបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ ៕សុក្ខារិន