ខេត្តកំពង់ឆ្នាំង ៖ អគ្គីភយ័ឆាបឆេះផ្ទះប្រជាពលរដ្ឋមួយខ្នងនៅតាមដងទន្លេឆេះអស់ទាំងស្រុង ហេតុការគ្រោះអគ្គីភ័យខាងល់នេះបានកើតឡើងនៅវេលាម៉ោង៣និង១០នាទីល្ងាចថ្ងៃទី១៩មេសា២០២៤ ។
លោកវរះសេនីយ៍ឯក ហ៊ឹមយ៉ុង អធិការនគបាលស្រុកជលគីរីបានអោយដឹងថាករណីគ្រោះអគ្គីភ័យឆេះផ្ទះខាងលើនេះបានកើតឡើងនៅចំណុចភូមិពាមជ្រៃ.ឃុំកោះថ្កូវ.ស្រុកជលគីរីខេត្តកំពង់ឆ្នាំងដែលមានម្ចាស់ យ៉ាន់សៀងហៃ ភេទស្រី អាយុ ៥៨ឆ្នាំ ស្ត្រីមេម៉ាយនិងមានកូននៅក្នុងបន្ទុក រស់នៅក្នុងភូមិឃុំស្រុកខាងលើ ។
លោកអធិការនគបាលស្រុកជលគីរីបានអោយដឹងទៀតថានៅក្នុងហេតុការខាងលើនេះបណ្តាលឆេះផ្ទះមួយខ្នងដែលមានទំហ៊ុំ៥ម៉ែត្រគុណ៧ម៉ែត្រដំបូលប្រក់ស៉ីប្រូ ជញ្ជាំងសង្កសីក្រាលក្តារត្រូវភ្លើងភ្លើងឆេះរងការខូចខាតទាំងស្រុង ។
អធិការនគបាលស្រុកជលគីរីបានអោយដឹងបន្ថែមទៀតថាករណីអគ្គីភ័យឆាឆេះផ្ទះខាងលើនេះម្ចាស់មិននៅផ្ទះទេរវល់ទៅភ្ជួស្រែប្រាំងហើយក៍ត្រូវបណ្តាលអោយភ្លើងដោយសារផ្ទុះសេខ្សែភ្លើងបណ្តាលអោយឆេះផ្ទះអស់តែម្តងតែមិនបណ្តាលមានមនុស្សណាជួបគ្រោះថ្នាក់នោះឡើយ ៕ សុក្ខារិន