ខេត្តកំពង់ឆ្នាំង៖ គ្រួសាររងគ្រោះដោយសារអគ្គិសភ័យឆេះផ្ទះទាំងស្រុង ១គ្រួសារ នៅឃុំកោះថ្កូវស្រុកជលគីរី ខេត្តកំពង់ឆ្នាំង បានទទួលអំណោយពីសម្តេចមហាបវធិបតីហ៊ុន ម៉ាណែត នាយកនៃប្រទេសកម្ពុជា ។
អំណោយដែលប្រគល់ជូនគ្រួសាររងគ្រោះ ដោយអគ្គីភយ័ឆេះផ្ទះត្រូវបានដឹកនាំយកទៅប្រគល់ជូនផ្ទាល់ដោយមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា និងសហការីនៅថ្ងៃទី២០មេសាឆ្នាំ២០២៤នេះ ។
ស្រុកជលគីរី គឺជាស្រុកមួយនៃខេត្តកំពង់ឆ្នាំង ដែលឆ្ងាយដាច់ ស្រយ៉ាល ដែលខណ្ឌដាច់ពីទីប្រជុំជនដោយទន្លេ មានព្រំប្រទល់ជាប់នឹងខេត្តកំពង់ចាម និងកំពង់ធំ ។
សេចក្តីរាយការណ៍ពីលោកមេបញ្ជាការយកតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានឲ្យដឹងថាករណីអគ្គីភ័យនេះ បានឆេះផ្ទះពលរដ្ឋទំហំ ៧ម៉ែត្រ គុណ៩ម៉ែត្រ កើតឡើងនៅថ្ងៃ១៩ខែមេសា ឆ្នាំ២០២៤ កន្លងទៅ នៅក្នុងភូមិពាមជ្រៃឃុំកោះថ្កូវ ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ម្ចាស់ផ្ទះមានឈ្មោះ យ៉ាន់សៀងហាំ អាយុ ៥៥ឆ្នាំជាស្ត្រីមេម៉ាយរស់នៅក្នុងភូមិ.ឃុំ.ស្រុកកើតហេតុខាងលើ ។
សេចក្តីរាយការរបស់សមត្ថកិច្ចបានអោយដឹងថាហេតុកាណ៍នោះបាន កើតឡើងក្នុង ខណៈដែលម្ចាស់ផ្ទះនិងក្រុមគ្រួសាររវល់ទៅធ្វើស្រែប្រាំងខាងក្រោមដោយទុកផ្ទះចោលបណ្តាលអោយទុសេខ្សែភ្លើងប ឆេះអស់ទាំងស្រុង។
អំណោយរបស់នាយករដ្ឋមន្ត្រី និងលោកជំទាវ ដែលមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំ ពង់ឆ្នាំង លោកឧត្តមសេនីយ៍ត្រី អ៊ុំសុភានិងក្រុមការងារអាជ្ញាធមូលដ្ឋានស្រុកជលគីរី បាននាំយកទៅឧបត្ថម្ភដល់គ្រួសាររង គ្រោះរួមមាន ៖ អង្កចំនួន ៥០ គីឡូក្រាម, ស័ង្កសី ៥០សន្លឹក, ស៊ីម៉ងត៍ ៤ បេ, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ១យួរ, ត្រីខ ១ យួរ, មី ២កេះ, មុង២ រួមនិងថវិការចំនួនផងដែរ ។
មេបញ្ជាការសឹករងខេត្តកំពុងឆ្នាំង ក្នុងឱកាសនោះបានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋនៅក្នុងនៅក្នុងខេត្តកំពង់ឆ្នាំងទាំងអស់ សូមមានការប្រុងប្រយត្ន័ខ្ពស់ចំពោះអគ្គិសភ័យ ខណៈរដូវនេះជារដូវប្រាង អាកាសធាតុក្តៅ ដែលងាយបង្កជាគ្រោះអគ្គិសភ័យផងដែរ ៕ សុក្ខារិន