នាយឧត្តមសេនីយ៍ ស.ថេត អគ្គស្នងការនគបាលជាតិអញ្ជើញជាអធិបតី ក្នុងពិធីប្រកាស់ផ្ទេភារកិច្ចនិងតែងតាំងមុខតំណែង ស្នងការថ្មីនៃស្នងការរដ្ឋាន នគបាលខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ អគ្គស្នងការនគបាលជាតិលោកឧត្តមសេនីយ៍ ស ថេត តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧុត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តមស៊ីវរុប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ត ម ស៊ុន សុវណ្ណារិទ្ឌ អភិបាលនៃគណ្:អភិបាលខេត្តកំពង់ឆ្នាំងបានអញ្ជើញជាអធិបតីប្រកាស់ផ្ទេភារកិច្ចនិងតែងតាំងមុខតំណែងស្នងការនគបាលខេត្តកំពង់ឆ្នាំងថ្មីខណៈលោកឧត្តមសេនីយ៍ទោ ខូវលី ត្រូវ ផ្ទេភារកិច្ចទៅកាន់ស្នងការនគបាលខេត្តឧត្តរមានជ័យ ។

ដោយមានការអញ្ជើចូលរួមពីសំណាក់ប្រតិភូអមដំណើររបស់ក្រសួងមហាផ្ទៃ គណៈអភិបាលខេត្តស្ថាប័នតុលាការ ស្នងការស្នងការរងនគបាលខេត្ត មេបញ្ជាការមេបញ្ជាការងកងរាជអាវុធហត្ថខេត្តមេបញ្ជាការយោធាខេត្តមន្ត្រីរដ្ឋបាលសាលាខេត្ត.ក្រុង.ស្រុក.មន្ទីរស្ថាប័នជុំវិញខេត្ត.អធិការអធិការងក្រុង.ស្រុកនិងមន្ត្រីពាកព័ន្ធចូលរួមផងដែរ ។

លោកឧត្តមសនីយ៍ទោ តេងច័ន្ទណាត ដែលត្រូវបានផ្ទេភារកិច្ចពីស្នងការនគបាលខេត្តសៀមរាបមកកាន់ជាស្នងការនគបាលខេត្តកំពង់ឆ្នាំងដោយឡែកលោកឧត្តមសេនីយ៍ទោ ខូវលី ត្រូវបានផ្ទេរភារកិច្ចទៅកាន់ជាស្នងការនគបាលខេត្តឧត្តរមានជ័យវិញពិធីនេះធ្វើឡើងនៅព្រឹកថ្ងៃទី១៩មេសា២០២៤នៅក្នុងសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង ។

ឯកឧុត្តម ស៊ុនសុវណ្ណារិទ្ធិ អភិបាលនៃគណះអភិបាលខេត្តកំពង់ឆ្នាំងបានរាយការណ៍ពីស្ថានភាពគោលនយោបាយភូមិឃុំមានសុវត្ថភាពនិងសភាពការជុំវិញខេត្តជូនគណ:អធិបតីជ្រាប ហើយក៍បានថ្លែងនៅការកោតសរសើរចំពោះកឧត្តមសេនីយ៍ទោ ខូវលី អតីតស្នងការនគបាលខេត្តបានរួមសហការជាមួយកម្លាំងនគបាលខេត្តទាំងអស់ដោយបានផ្តល់នៅសេវាសាធារណៈនិងកិច្ចការពារសន្តិសុខសុវត្ថភាពនិងសណ្តាប់ជូនបងប្អូនប្រជាពលរដ្ឋលេងកំសាន្ត។

ក្នុងនោះឯកឧត្តមអភិបាលខេត្តក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបានដាក់ចេញនូវវិធានការសំខាន់ៗមួយចំនួនដល់កងកម្លាំងសមត្ថកិច្ចក្នុងការអនុវត្តឲ្យមានប្រសិទ្ធភាពនិងធានាបានសន្តិសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិអន្តរជាតិនិងភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិផងដែរ ។

នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិបានផ្ដល់នូវអនុសាសន៍សំខាន់ៗសម្រាប់លោកស្នងការនគរបាលខេត្តកំពង់ឆ្នាំងថ្មីត្រូវធ្វើការដឹកនាំកងកម្លាំងដោយបានលើកឡើងនៅគោលដៅសំខាន់ៗចំពោះមុខសម្រាប់កងកម្លាំងទាំងអស់ត្រូវយកទៅអនុវត្តនៅក្នុងមូលដ្ឋានព្រមទាំងសុំឲ្យមន្ត្រីកងកម្លាំងនគរបាលទាំងអស់ត្រូវធ្វើការកែប្រែនៅឥរិយាបថរបស់ខ្លួនគោរពអនុវត្តនៅក្រោមសីលធម៌ជាមន្ត្រីនគរបាលជាតិក្នុងស្ថានការបម្រើសេវាសាធារណ:ជូនបងប្អូនប្រជាពលរដ្ឋនិងត្រូវអនុវត្តន៍គោនយោបាយ៩ចំណុចរបស់រាជរដ្ឋាភិបាល ។

នាយឧត្តមសេនីយ៍អគ្គស្នងការនគបាលជាតិបានធ្វើការសង្កត់ធ្ងន់ទៅលើកាងារគ្រប់គ្រងធន់ធានមនុស្ស ការងារសន្តិសុខសណ្តាប់ធ្នាប់ សង្គម ការងារបង្ក្រាបគ្រឿងញៀននិងក្រុមក្មេងទំនើង។

នាយឧុត្តមសេនីយ៍អគ្គស្នងការនគបាលជាតិបានធ្វើការផ្តាំផ្ញើដល់លោកឧត្តមសេនីយ៍ទោ តេងចន្ទ័ណា ស្នងការនគបាលដែលត្រូវបានតែងតាំងថ្មីត្រូវខិតខំអនុវត្តអោយបានស្តីពីតួនាទីភារកិច្ចរបស់ខ្លួនដែលជាសេនាធិការអោយគណ:បញ្ជាការឯកភាពខេត្តដោយអនុវត្តន៍គោលនយោបាយភូមិឃុំមានសុវត្ថិភាពដែលរាជរដ្ឋាភិបាលដាក់ចេញសម្រាប់បំរើប្រជាជននិងអនុវត្តន៍ច្បាប់ ក្នុងត្រូវរក្សាសាមគ្គីភាពផ្ទៃក្នុងអោយបានល្អប្រសើរ ។

នៅបញ្ចប់ពីធីមានការប្រគល់ត្រានិងលិខិតបង្គាប់ការហើយបានប្រគល់គ្រឿងបរិក្ខាផ្សេងៗសម្រាប់បំរើការងារនគបាល់រួមនិងថវិការផងដែរ ៕ សុក្ខារិន

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *