ខេត្តកំពង់ឆ្នាំង៖ រយះពេល៤ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរករណីគ្រោះថ្នាក់ចរាចណ៍នៅក្នុងខេត្តកំពង់ឆ្នាំងមិនកើតមានឡើយ ។
បើយោងតាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ត្រី កេតយ៉ុង ទទួលផែនចរាចរណ៍ផ្លីវគោគបានអោយដឹងនៅថ្ងៃទី១៨មេសា២០២៤នេះថានៅក្នុងខេត្តកំពង់ឆ្នាំងមិនមានកើតឡើងទេបើធៀបនិងឆ្នាំ២០២៣មានការថយចុះ១ករណី ។
លោកឧុតមសេន៏យ៍ត្រី កេតយ៉ុង បានបញ្ជាក់អោយដឹងទៀតថាដោយមានចង្អុលណែនាំពីឯកឧត្តម ស៊ុនសុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងនិងប្រធានគណះបញ្ជាការឯកភាពខេត្តលោកតែងតែធ្វើការណែនាំអោយកម្លាំងនគបាលចរាចរណ៍ផ្លូវគោកខេត្តចេញធ្វើការត្រូតពិនិត្យនិងធ្វើការផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកដើម្បីជៀសវាងគ្រោះថ្នាក់ណាមួយដែលកើតឡើងជាយថាហេតុ ។
ស្នងការរងទទួលផែនចរាចរណ៍ផ្លូវគោកខេត្តបានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវទាំងអស់សូមធ្វើការយោគយល់គ្នាកុំបើកបរហួសល្បឿនកំណត់.កុំបើបរក្នុងស្ថានភាពស្រវឹង.បើកបរកុំវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ អ្នកបើកបរម៉ូតូត្រូវពាក់មួកការពារសុវត្ថភាព.ដើម្បីជៀសវាងគ្រោះថ្នាក់កើតឡើងជាយថាហេតុផងដែរ ៕សុក្ខារិន