សង្ក្រាន្តវត្តស្វាយរមៀតក្នុងគោលបំណងដើម្បិថែរក្សានៅទំនៀមទម្លាប់ប្រពៃណីតាំងពីបុរុមបុរាណមក ហើយអ្វីដែលជាពិសេសនោះ គឺចង់ឲ្យពិធីជួបជុំនេះ ពោពេញទៅដោយភាពសប្បាយរីករាយ

អរគុណនយោបាយឈ្នះឈ្នះ អរគុណសន្តិភាព អរគុណស្ថាបនិក ប្រតិបត្តិករសន្តិភាព ទើបយើង បានមកជួបជុំគ្នា សប្បាយរីករាយ នៃសង្ក្រាន្តឆ្នាំថ្មី ស្ថិតនៅក្រោមម្លប់សន្តិភាព បងប្អូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការជួបជុំគ្នា បង្កនូវភាពសប្បាយរីករាយ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ។ និយាយដោយឡែក ក្រៅពីរដ្ឋបាលខេត្ត និង សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប បានរៀបចំធ្វើសៀមរាបសង្ក្រាន្តនោះ នៅបារាយមហានទីរតនារាម ហៅវត្តស្វាយរមៀត ក្នុងភូមិបន្ទាយឈើ សង្កាត់ទឹកវិល ក្រុងសៀមរាប ជាវត្តបុរាណមួយដែលមានអាយុកាលជាច្រើនសតវត្សមកហើយ ស្ថិតនៅលើខ្នងទំនប់បារាយណ៍បារាយទឹកថ្លា ។ ព្រះគ្រូចៅអធិការវត្ត និង គណៈកម្មការ បានរៀបចំធ្វើសង្ក្រាន្តវត្តស្វាយរមៀតក្នុងគោលបំណងដើម្បិថែរក្សានៅទំនៀមទម្លាប់ប្រពៃណីតាំងពីបុរុមបុរាណមក ហើយអ្វីដែលជាពិសេសនោះ គឺចង់ឲ្យពិធីជួបជុំនេះ ពោពេញទៅដោយភាពសប្បាយរីករាយ ជូនដល់បងប្អូនប្រជាពុទ្ធបរិស័ទ យុវជន យុវតី កុមារាកុមារី បានចូលរួមក្នុងការលេងល្បែងប្រជាប្រីយ៍ នៅក្នុងទីវត្តអារាមជាដើម។ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ ក៏មានការលេងល្បែងប្រជាប្រិយកំសាន្ដសប្បាយៗជាច្រើន ជារួមមាន៖ បោះអង្គុញ ,ទាញព្រ័ត្រ ,រាំវង់ក្រោមម្លប់សន្តិភាព ,ការសម្តែងសិល្បះចាប៉ី ដងវែង និង ការសម្តែងក្បាចគុនបុកត្តោរបស់ខ្មែរផងដែរ។ ជួនកាលបងប្អូនប្រជាពលរដ្ឋខ្លះៗ ពួកគាត់បានប្រជុំគ្នាច្រៀង និងប្រឡែងគ្នាលេង សំដែងរបាំប្រជាប្រិយ ឬ ចាស់ៗព្រឹទ្ធាចារ្យបានដាក់នូវពាក្យប្រដៅ ជាមួយមិត្តភ័ក្ដិសើចលេងសប្បាយក្អាកក្អាយ ធ្វើឲ្យសត្រូវក្លាយមកជាមិត្ត និងបំភ្លេចអស់នៅរឿងអាស្រូវឆ្នាំចាស់ចោលទៀតផង។
នៅក្នុងឱកាសបុណ្យចូលឆ្នាំថី្ម ឆ្នាំរោង ឆស័ក ព.ស២៥៦៨ យើងបានសង្កេតឃើញថា បងប្អូនប្រជាពលរដ្ឋទាំងចាស់ ទាំងកេ្មង បានដើរលេងកម្សាន្ត ឆ្លងកាត់ពីស្រុកមួយទៅស្រុកមួយ ដោយមួយចំនួនបានធ្វើដំណើរតាមរថយន្តតូច ធំ ម៉ូតូ ,រឺម៉ក់កង់បី ឬ ផាស្អាប់ ទៅតាមក្រុមគ្រួសារនីមួយៗ ឆ្ពោះទៅកាន់តំបន់រមណីយដ្ឋានវប្បធម៌ ទីប្រជុំជន និង ទីវត្តអារាម ក្រោមកម្តៅថ្ងៃខែចេត្រ ប្រកបដោយក្តីសប្បាយរីករាយកងរំពងនៅក្នុងទីវត្ត ក៏ដូចតាមដងផ្លូវនានាក្នុងក្រុងសៀមរាបផងដែរ ។ ភាពសប្បាយរីករាយទាំងនេះហើយ ប្រជាពលរដ្ឋកម្ពុជា បាននឹងឃើញនូវគ្រប់វិនាទី គឺ អរគុណនយោបាយឈ្នះឈ្នះ អរគុណសន្តិភាព អរគុណស្ថាបនិកប្រតិបត្តិករសន្តិភាព ដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាជាតិ អតីតជានាយករដ្ឋមន្ត្រី ដែលបានលះបង់នូវអាយុជីវិតពិតៗ ដើមី្បនាំមកនូវសុខសន្តិភាព ជូនដល់ប្រជាជាតិកម្ពុជា និង កិច្ចដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នីតិកាលទី៧ នៃរដ្ឋសភា ដែលជាអ្នកបន្តវេណថែរក្សាសន្តិភាព និង ការ អភិវឌ្ឍន៍ប្រទេសជាតិឲ្យរីកចំរើន។ កត្តាសន្តិភាពនេះហើយ ដែលប្រជាពលរដ្ឋកម្ពុជា មានការជឿជាក់លើកិច្ចដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និង ជឿជាក់លើគោលមាគ៌ាដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់តទៅថ្ងៃអនាគត ៕ ដោយ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *