ខេត្តកំពង់ឆ្នាំង៖ ក្នុងឧឱកាស់សង្ក្រានឆ្នាំថ្មី២០២៤នេះមានរយះពេល៣ថ្ងៃភ្ញៀវទេសចរណ៍ជាតិ និងអន្តជាតិ បានចូមមកលេងកម្សាន្ត នៅតាមតំបន់រមណីដ្ឋាន នានាក្នុងខេត្តកំពង់ឆ្នាំង មានការកើនឡើងច្រើនគួរឲ្យកត់សម្គាល់។
បើយោងតាមរបាយការណ៍របស់លោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំងបានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី១៦ មេសា ឆ្នាំ២០២៤នេះថា៖ ភ្ញៀវទេសចរជាតិ និងបរទេសបានចូលមកលឹងសង្ក្រានឆ្នាំថ្មី២០២៤នេះសរុបមានចំនួន ៣៤០៤៧១ នាក់ក្នុងនោះភ្ញៀវទេសចរណ៍អន្តរជាតិចំនួន១៨២នាក់ដែរនេះមានការកើនឡើងខ្លាំងលើសឆ្នាំណាៗទាំងអស់។
លោកប្រធានទេសចរណ៍ បញ្ជាក់ឲ្យដឹងទៀតថា៖ ខេត្តកំពង់ឆ្នាំងមានចម្ងាយ៩១គីឡូម៉ែត្រពីរាជធានីភ្នំពេញ មានសក្កានុពលរមណីយដ្ឋានវប្បធម៌ និងធម្មជាតិចំនួន២៤កន្លែង រមណីយដ្ឋានវប្បធម៌ធម្មជាតិ មានចំនួន១៤កន្លែង រមណីយដ្ឋានទេសចរណ៍វប្បធម៌ប្រវត្តិសាស្រ្ត មានចំនួន ១០កន្លែង ក្នុងនោះសហគមន៍ទេសចរណ៍ធម្មជាតិ៣កន្លែង ដែលមានសក្តានុពលស្រូបទាញភ្ញៀវទេសចរណ៍មកលេងកម្សាន្តយ៉ាងច្រើនកុះករ ដូចជា៖សគមន៍ទេសចរណ៍ធម្មជាតិអន្លង់ស្វាយ ,សគមន៍ទេសចរណ៍ធម្មជាតិថ្មក្រាល, និងសគមន៍ទេសចរណ៍ធម្មជាតិទឹកធ្លាក់ស្រែអំពិល ទាំង៣កន្លែងនេះស្ថិតក្នុងភូមិសាស្ត្រស្រុកទឹកផុស និងតំបន់ទេសចរណ៍ប្រវត្តិសាស្រ្តជាច្រើនទៀត ជាពិសេស”វត្តពោធិរក្ខារាម” ហៅវត្តកំពង់ត្រឡាចលើ ស្ថិតក្នុងស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំង ដែលជាវត្តមានវ័យចំណាស់ជាងគេ ដែលមានរចនាបទគំនូរបុរាណខ្មែរយ៉ាងល្អឯកផងនោះ។
តែអ្វីដែលសំខាន់សង្ក្រាន់ឆ្នាំថ្មី២០២៤អាជ្ញាធខេត្តបានរៀបចំកន្លែងន្លែងលេងកំសានចំនួន៤កន្លែងមាន១សួនសម្ដេចវិហារវាំងគង់សំអុលទី២សួនបាញ់ទឹកខាងមុខសាលាខេត្ត ទី៣ សួនច្បាវិមានឯករាជទី៤តំបន់ត្រជាក់ចិត្តពីរការរ៉ាស់សាំងតេលាផ្សាលើរហូតដល់វត្តទេពធិតារាមហៅវត្តយាយទេពដែលមានមនុស្សចូលរួមលេងកំសានយ៉ាងសប្បាយរីករាយទាំងនេះបញ្ជាក់ឲ្យឃើញថា ដោយសារកត្តាសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចមហាបវធិបតី ហ៊ុនម៉ាណែត ធ្វើឲ្យភ្ញៀវទេសចរណ៍ជាតិ និងបរទេស មកលេងកម្សាន្តសប្បាយដោយគ្មានការភិតភ័យនោះឡើយ។
ក្នុងសង្ក្រានឆ្នាំថ្មីនេះអាជ្ញាធខេត្តបានរៀបចំលេងល្បែងប្រពៃណីជាតិមាន របាំត្រុដ .ឆៃយ៉ាំ.ទាញព្រាត់.វាយក្អម.ចោលឈូង.បោះអង្គុញ.លាកកន្សែង.និងរាំវង់រាំក្បាច់និងចង្វាក់ញ្ញាក់កម្សានហើយបានបង្កើននូវបរិយាកាស់មានសភាពសប្បាយរីករាយផ្សារភ្ជាប់នូវភាពស្និទ្ធស្នាលរវៀងថ្នាក់ដឹកនាំគ្រប់ថ្នាក់ក្នុងន័យសាមគ្គីភាពផងដែរ ។
ឯកឧុត្តម ស៊ុនសុវណ្ណារិទ្ធ.អភិបាលខេត្តកំពង់ឆ្នាំងបាន អំនាវនាវដល់ភ្ញៀវទេសចរណ៍ទាំងអស់ដែលបានមកលេងកំសាន្តសប្បាយក្នុងឧិកាស់សង្ក្រានឆ្នាំថ្មី២០២៤នេះ សូមបន្តចូលរួមលេងកម្សាន្ត ឲ្យបានកាន់តែច្រើនកុះករបន្ថែមទៀត នៅបណ្តាររមណីយដ្ឋាននានាក្នុងខេត្តកំពង់ឆ្នាំង ព្រោះទីកន្លែងទាំងអស់មានការ ការពារសន្តិសុខសណ្តាប់ធ្លាប់ ជូនភ្ញៀវមកលេងកម្សាន្តយ៉ាងពេញលេញ ធានាបាននូវសុខសុវត្ថិភាពបានល្អប្រសើរ៕សុក្ខារិន