រដ្ឋបាលខេត្តកំពង់ឆ្នាំង បានរៀបចំប្រារព្ធពីធី ទទួលទេវតាឆ្នាំថ្មី ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ គ.ស.២០២៤

ខេត្តកំពង់ឆ្នាំង៖ នៅយប់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ នេះរដ្ឋបាលខេត្ត កំពង់ឆ្នាំងបានប្រារព្ធពីធីទទួលទេវតាឆ្នាំថ្មី ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ គ.ស.២០២៤ ទេវធីតាព្រះនាមមហោទរាទេវី ជាបុត្រីទី៧ នៃបុត្រកបិលមហាព្រហ្ម ដែលយាងចូលមកថែរក្សា ឃុំគ្រប់គ្រងកម្ពុជារដ្ឋ ជំនួសទេវតាឆ្នាំចាស់ ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងលោកជំទាវ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមលោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានអង្គភាពជុំវិញខេត្ត កងកំលាំងប្រដាប់អាវុធទាំងបី មន្រ្តីរាជការ ខេត្តកំពង់ឆ្នាំងផងដែរ។

ពិធីទទួលទេវតានេះ ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំទៅ តាមប្រពៃណី ក្នុងគោលបំណងដើម្បីជួយប្រោះព្រំប្រទាន ពរជ័យសិរីមង្គល បវរមហាប្រសើរ និងបានជួយឃុំគ្រដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ ទាំងអស់ក្នុងខេត្តកំពង់ឆ្នាំង ទាំងមូល សូមមានសុខភាពល្អ បរិបូរណ៍ដើម្បី បន្តការអភិវឌ្ឍន៍ខេត្តកំពង់ឆ្នាំងឲ្យបានកាន់តែមានការរីកចម្រើន និង ទទួលបានសមិទ្ធផលថ្មីៗថែមទៀត ជាពិសេសផ្តល់ការកម្សាន្ត សប្បាយដល់ប្រជាពលរដ្ឋ ភ្ញៀវជាតិ និង អន្តរជាតិ នៅក្នុង កម្មវិធីសង្រ្កាន្ត ខេត្តកំពង់ឆ្នាំង នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនៅពេលនេះ។

ក្នុងពិធីនេះក៍ មានការរៀបចំនូវគ្រឿង រណ្តាប់ទទួលទេវតាឆ្នាំថ្មី តាមទំនៀមពីបុរាណរៀងរហូតមក រួម មាន៖ បាយសី ៩ថ្នាក់មួយគូ បាយសី ៧ថ្នាក់មួយគូ បាយសី ៥ថ្នាក់មួយគូ បាយសី ៣ថ្នាក់មួយគូ បាយសីប៉ាឆាមមួយគូ ស្លាធម៌មួយគូ ទឹកអប់មួយគូ ទៀន៥ ធូប៥ លាច៥ ផ្កា៥ ដាក់លើជើងពាន ១គូ ចេកនួន ចេកណាំវ៉ាដាក់លើជើងពាន មួយគូ ផ្លែឈើ
១១មុខ រៀបដាក់ជើងពាន ១១គូ ដូងឡៅ មួយគូ ទឹកស្អាត ពីរកែវផងដែរ ។

សូមបញ្ជាក់ផងដែរថាក្នុងឧិកាស់សង្ក្រានឆ្នាំថ្មី២០២៤នេះរដ្ឋបាលខេត្តកំពង់ឆ្នាំងបានរៀបចំកន្លែងកំសានចំនួន៤កន្លែទីតាំងទី១នៅសួនច្បារវិមានឯករាជ ទី២.នៅសួនច្បាសម្តេចចៅហ្វាវាំងគង់សំអុល ទី៣នៅសួនបាញ់ទឹកលោកបណ្ឌិតសភាចារ្យ អ៊ុករ៉ាប៊ុនខាងមុខសាលាខេត្តនិងទីតាំងទី៤នៅតំបន់ត្រជាក់ហើយក៍មានបាញ់កាំជ្រួចនៅពេលយប់ផងដែរ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *