កម្មវិធីទស្សនកិច្ចអ្នកសារព័ត៌មាន ចំនួន៦ប្រទេស ចូលរួមកម្មវិធីសៀមរាបសង្ក្រាន្ត

នៅសណ្ឋាគារ សុខាល័យអង្គរ ខេត្តសៀមរាប នាព្រឹកថ្ងៃទី ១៤ ខែ មេសា ឆ្នាំ២០២៤ ក្រុមអ្នកសារព័ត៌មាន មកពីប្រទេសចំនួន ៦ មាន ចិន , កម្ពុជា ,ឡាវ . ថៃ , មីយ៉ាន់ម៉ា និង វៀតណាម បានអញ្ជើញមកធ្វើទស្សនកិច្ចសិក្សាស្វែងយល់ព័ត៌មាន នៃព្រឹត្តិការណ៍ សៀមរាប សង្រ្កាន្ត នៅលើទឹកដីប្រវត្តិសាស្ត្រអង្គរ ។ កម្មវិធីនេះបានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ ឯកឧត្តម ហាស់ សំអាត រដ្ឋលេខាធិការក្រសួងព័ត៌មាន លោក សំកុល សុចិត្រា អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប លោក Lu Qizhi តំណាងស្ថានទូតចិនប្រចាំប្រទេសកម្ពុជា ព្រមទាំងអស់លោក លោកស្រីក្រុមការងារក្រសួងចូលរួមផងដែរ
ក្នុងកិច្ចស្វាគមន៍របស់លោក សំកុល សុចិត្រា បានបញ្ជាក់ថា ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងក្នុងនាមតំណាងឲ្យគណៈកម្មការរៀបចំព្រឹត្តិការណ៍ សៀមរាបសង្ក្រាន្ត ចំពោះប្រតិភូ ដែលបានមកទស្សនកិច្ចសិក្សា ស្វែងយល់ ក្នុងឱកាសដែលប្រជាពលរដ្ឋកម្ពុជា បានកំពុងទទួលសាទរបុណ្យចូលឆ្នាំថ្មី ព្រមទាំងបានចូលរួម និងធ្វើការផ្សព្វផ្សាយពីព្រឹត្តិការណ៍ជារួមសម្រាប់កម្មវិធី សៀមរាបសង្ក្រាន្ត ទៅដល់អស់លោក លោកស្រីដែលជាអ្នកសារព័ត៌មានអញ្ជើញមកពីតាមបណ្តាប្រទេសផ្សេងនៅក្នុងថ្ងៃនេះ។ លោកបានបន្តទៀតថា ចាប់ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៨ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាបបានចូលរួមយ៉ាងសកម្ម ដើម្បីរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណទឹកដីអង្គរ នាខេត្តសៀមរាប ដែលជាគំនិតផ្តួចផ្តើម របស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងបានចូលរួមរៀបចំដោយក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា ទូទាំងប្រទេស ។ ដោយឡែកសម្រាប់ឆ្នាំ២០២៣ កន្លងទៅ សហភាពសហព័ន្ធយុវជនកម្ពុជា ក៏បានរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តនៅលើទឹកដីខេត្តសៀមរាបឡើងវិញ ដែលត្រូវនឹងខួប ១០ ឆ្នាំនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដែលមានរៀបចំកម្មវិធីកម្សាន្តធំៗជាច្រើនផងដែរ សម្រាប់ឆ្នាំ២០២៤នេះ ដោយទទួលបានកិច្ចសហការពីរដ្ឋបាលខេត្ត គ្រប់ស្ថាប័ន មន្ទីរអង្គភាពពាក់ព័ន្ធ និងដៃគូសហការ បានរៀបចំព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តឆ្នាំ២០២៤ ក្នុងគោលបំណងជួបជុំ យុវជន និងមហាជន ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ជាមហាគ្រួសារខ្មែរតែមួយ និងដើម្បីទទួលភ្ញៀវជាតិ អន្តរជាតិ មកទស្សនានៅខេត្តសៀមរាប ។
បន្ទាប់ពីចំណាប់អារម្មណ៍របស់ Lu Qizhi តំណាងស្ថានទូតចិនប្រចាំប្រទេសកម្ពុជារួចមក ឯកឧត្តម ហាស់ សំអាត ក៏បានគូសបញ្ជាក់អំពីគោលបំណងរបស់គណៈប្រតិភូទាំង ៦ប្រទេស ដែលជាប្រទេសជាប់តាមដងទន្លមេគង្គ ។ កិច្ចប្រជុំនេះ គឺ ដើមី្បឲ្យក្រុមប្រតិភូ បានជួយធ្វើការផ្សព្វផ្សាយព័ត៌មាន អំពីវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី ក្នុងការរៀបចំសង្រ្កាន្តឆ្នាំថ្មី របស់កម្ពុជា និង ធ្វើការផ្សព្វផ្សាយ អំពីល្បែងប្រជាប្រីយ៍ របាំប្រពៃណី ដែលដូនតាខ្មែរយើងបានបន្សល់ទុក និង បានចារិកនៅតាមជញ្ជាំងប្រាង្គប្រាសាទ សំដៅក្នុងការអភិរក្ស និង ថែរក្សឲ្យបានគង់វង្ស ។ ឯកឧត្តមក៏បានលើកផងដែរថា ប្រទេសជាប់តាមសណ្តរទន្លេមេគង្គ មាន ចិន ,មីយ៉ាន់ម៉ា , ថៃ , ឡាវ ,កម្ពុជា និង វៀតណាម ដែលជាប្រទេសបានធ្វើការរៀបចំសង្ក្រាន្ត មានភាពស្រឌៀងគ្នា ។ ឯកឧត្តម ហាស់ សំអាត បានបញ្ជាក់ថា ដោយកត្តានេះហើយ កម្ពុជាយើងបានរៀបចំ ធ្វើនូវបទបង្ហាញ អំពីការរៀបចំសង្ក្រាន្ត និង រាល់សកម្មភាពក្នុងសង្ក្រាន្ត សំដៅលើកកម្ពស់ពីវប្បធម៌ប្រពៃណីជាតិយើង ។ ក្នុងការរៀបចំសង្ក្រាន្តនេះដែរ ក៏មានការអញ្ជើញចូលរួម ពីក្រុមអ្នកកាសែតអន្តរជាតិមួយចំនួន បានចូលរួមធ្វើការផ្តឹតយកនូវរូបភាព សកម្មភាពនៃព្រឹត្តិការណ៍សៀមរាបសង្រ្កាន្ត យកទៅធ្វើការផ្សព្វផ្សាយបន្ត នៅក្នុងប្រទេស ក៏ដូចនៅលើ សកលលោក សំដៅក្នុងការទាក់ទាញនូវភ្ញៀវទេសចរណ៍ ចូលមកទស្សនាកម្សាន្តនៅកម្ពុជា សំខាន់នៅខេត្តសៀមរាប ដែលជាខេត្តសម្បូរទៅដោយសម្បត្តិបេតិកភណ្ឌ ប្រាង្គប្រាសាទដ៏ល្អឯក ។ ឯកឧត្តមបន្តថា ដើមី្បធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋតាមបណ្តាប្រទេសទាំងនោះ ឲ្យបានយល់ដឹងអំពីតម្លៃ នៃអរីយធម៌ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់របស់កម្ពុជា ទាំង រូបីយ៍ និង អរូបីយ៍ ។ ឯកឧត្តមក៏បានគូសបញ្ជាក់ថា ដើមី្បលើកកម្ពស់ពីវប្បធម៌ជាតិ យើងត្រូវបង្កើតនូវកម្មវិធី ជាល្បែង ប្រជាប្រិ៍យ ព្រមទាំងធ្វើការស្តារឡើងវិញនូវ ល្បែងប្រជាប្រីយ៍ដែលបានបាត់បងទៅនៅក្នុងសម័យប្រល័យពូជសាសន៍ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ សំដៅធ្វើការអភិរក្ស និង ថែរក្សឲ្យបានគង់វង្ស ។ ម៉្យាងទៀតក្រុមគណៈប្រតិភូសារព័ត៌មាន បានធ្វើការជួយផ្សព្វផ្សាយ ពីវប្បធម៌ និង សម្បត្តិវប្បធម៌ជាតិ នៃប្រាងញកប្រាសាទ ព្រមទាំងបានយលដឹងពីស្ថាន ភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ និង ភាពរីកចម្រើនរបស់កម្ពុជា ក្រោមដំបូលសុខសន្តិភាព នៃកិច្ចដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នីតិកាលទី៧ នៃរដ្ឋសភា ។ ឯកឧត្តក៏បានឲ្យដឹងផងដែរថា តាមការបញ្ជាក់របស់ ស្ថានទូតចិនប្រចាំប្រទេសកម្ពុជា ថា ប្រទេសចិន នឹងធ្វើការជួយផ្សព្វផ្សាយពីវប្បធម៌របស់កម្ពុជា សំដៅជម្រុញ នឹងទាក់ទាញដល់ភ្ញៀវទេសចរណ៍ចិន ចូលមកកម្ពុជា ៕ ម៉ី សុខារិទ្ធ

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *