ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី១៣ខែមេសាឆ្នាំ២០២៤ នៅក្នុងស្រុកកំពង់លែងខេត្តកំពង់ឆ្នាំងលោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តបានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនអតីតយុទ្ធជនក្នុងស្រុកកំពង់លែងចំនួន ៦៥នាក់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស២៥៦៧ដែលបានចូលមកដល់នៅថ្ងៃទី១៣មេសា២០២៤។
ក្នុងពិធីនេះក៏មានការអញ្ជើញចូលជាអធិបតីពីមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំងលោកឧត្តមសេនីយ៍ត្រី អ៊ុំសុភា ប្រធានសមាគមន៍អតីតយុទ្ធជន មេបញ្ជាការរងនាយទាហានលោកអភិបាលស្រុក ក្រុមប្រឹក្សាស្រុកអាជ្ញាធមូលដ្ឋានបានអញ្ជើញជួបសំណេះសំណាលសាកសួសុខទុក្ខបងប្អូនអតីតយុទ្ធជនក្នុងស្រុកកំពង់លែងចំនួន៦៥នាក់។
មានមតិសំណេះសំណាលក្នុងឱកាសនេះមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំងប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះបងប្អូនអតីតយុទ្ធជនទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត ហ៊ានបូជាសាច់ស្រស់ឈាមស្រស់ ចូលរួមជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ក្នុងបុព្វហេតុរំដោះជាតិមាតុភូមិតាំងពីសម័យសង្គ្រាម រហូតដល់ប្រទេសជាតិមានសុខសន្តិភាព ពេញលេញ រហូតដល់បច្ចុប្បន្ន ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
ក្នុងឱកាសនេះផងដែរ លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា ក៏បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹករបស់សម្តេចមហាបវធិបតី ហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រី អនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា និងលោកជំទាវបណ្ឌិត ជូនចំពោះបងប្អូនអតីតយុទ្ធជនទាំង៦៥នាក់ ។
ក្នុងនោះផងដែរលោកឧុត្តសេនីយ៍ត្រី អ៊ុំសុភា មេបញ្ជាការតំបន់ប្រតិបត្តការសឹករងខេត្តនិងជាប្រធានសមាគមន៍អតីតយុទ្ធជនខេត្តក៍បានអោយដឹងផងដែរថា ជានិច្ចជាកាលសម្តេចធិបតី និងលោកជំទាវ តែងតែយកចិត្តទុកដាក់គិតគូរណាស់អំពីសុខទុក្ខនិងជ៏វភាពរសនៅរបស់បងប្អូនអតីតយុទ្ធជន បើគ្មានបងប្អូនចូលរួមតស៊ូវាយរុំដោះប្រទេសជាតិជាមួយ សម្តេចតេជោ នាពេលនោះទេ ប្រទេសជាតិក៏ពុំមានសុខសន្តិភាព ស្ថេរភាពនិងការរីកចម្រើនលើគ្រប់វិស័យដូចពេលនេះដែរ ។
នៅបញ្ចប់ពិធីលោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា និងលោក បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្នុងនោះមានអង្ករ ៩៧៥គីឡូក្រាម គ្រឿងឧបភោគបរិភោគ រួមនឹងថវិកាចំនួន ២៣៥០០,០០រៀលដើម្បីឧបត្ថម្ភដល់បងប្អូនអតីតយុទ្ធជនបានជូនពរដល់បងប្អូនមានសុខភាពល្អបរិបូណ៍នៅ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី និង ជួបប្រទះនូវពុទ្ធពរទាំង៤ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ក្នុងនោះបានឧបត្ថមជាថវិការ២០០០០០រៀលដល់ក្រុមរបាំហើយ២០០០០០រៀលឧបត្ថមដល់ក្រុមកីឡាគុនល្បុកតោនិង២០០០០០រៀលនិងបានឧុបត្ថមដល់និវត្តជនចំនួន២០០០០០រៀលផងដែរ ៕ សុក្ខារិន