ថ្នាក់ដឹកនាំសាសនាឥស្លាម ខេត្តសៀមរាបរៀបចំអបអរសាទរ ថ្ងៃបិទបញ្ចប់ការបួស រ៉ម៉ាឌន និងរីករាយថ្ងៃបុណ្យរ៉យ៉ាហ្វីតទ្រី (បុណ្យចូលឆ្នាំរបស់សាសនិកឥស្លាម)

សៀមរាប៖ ក្នុងឱកាសថ្ងៃបិទបញ្ចប់ជាស្ថាពរនៃការបួសរ៉ម៉ាឌនប្រកបដោយជោជ័យនិងអបអរសាទររីករាយថ្ងៃបុណ្យរ៉យ៉ាហ្វីតទ្រី(បុណ្យចូលឆ្នាំរបស់សាសនិកឥស្លាម) ឆ្នាំ១៤៤៥មូហាំម៉ាត់សករាជត្រូវនិងថ្ងៃទី១០ខែមេសា ឆ្នាំ២០២៤ របស់បងប្អូនដែលជាម៉ូស្លីមកម្ពុជា ក៏ដូចជានៅតាមបណ្ដាប្រទេសជាច្រើន នៅជុំវិញពិភពលោកផងដែរនោះ ។ ឯកឧត្តម អែលសៀត សមាជិកក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានសាសនាឥស្លាមខេត្តសៀមរាបបានរៀបចំកម្មវិធីជួបជុំពិសារអាហារសាមគ្គីដោយបានអញ្ជើញបងប្អូនប្រជាពលរដ្ឋដែលសាសនិកឥស្លាម រួមជាមួយនិងបងប្អូនប្រជាពលរដ្ឋខ្មែរដែលរស់នៅក្នុងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាបប្រមាណជិត៣០០នាក់ចូលរួម នាល្ងាចថ្ងៃទី១០ ខែ មេសា ឆ្នាំ២០២៤នេះ ។ ឯកឧត្តម អែលសៀត សមាជិកក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានសាសនាឥស្លាមខេត្តសៀមរាប បានមានប្រសាសន៍ថាដើម្បីថែរក្សានូវសុខដុមនីយ៍កម្មជាតិសាសន៍ រាជរដ្ឋភិបាលកម្ពុជាតែងតែយកចិត្តទុកដាក់និងលើកកម្ពស់សេរីផ្នែកជំនឿសាសនាដល់ប្រជាពលរដ្ឋទាំងអស់ ផងដែរ។ ឯកឧត្តម អែល សៀត បានបន្តថា ការបំពេញកាតព្វកិច្ចបួស ឬតមអាហារនៅពេលថ្ងៃរបស់ជនមូស្លីមនៅកម្ពុជា ត្រូវបិទបញ្ចប់ជាស្ថាពរហើយ កាលយប់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤នេះ ហើយមួយវិញទៀត ចំពោះថ្ងៃបុណ្យរ៉យ៉ាហ្វីត ទ្រី ជាប្រពៃណីរបស់ ខ្មែរឥស្លាម និងជនមូស្លីមទាំងអស់មិនថាជនជាតិអ្វីទេ តែងតែរៀបនំចំណី ឬម្ហូបអាហារផ្សេងៗដើម្បីទទួលភ្ញៀវដែលធ្វើឱ្យក្លាយជាអនុស្សារីយ៍នៃការជួបជុំដ៏រីករាយបំផុតក្នុងមួយឆ្នាំ របស់សាសនិកឥស្លាមផងដែរ។ ឯកឧត្តម ក៍បានបន្តទៀតថា នៅក្នុងឱកាសនៃការប្រារព្ធពិធីដ៏រីករាយនេះដែរ ជនមូស្លីមគ្រប់រូប ក៏ត្រូវបានរំលឹកជាពិសេសអំពីកាតព្វកិច្ចរបស់ពួកគេទៅចំពោះអ្នកដែលមានជីវភាពលំបាកក្នុងសង្គមដើម្បី អោយគ្រួសារទាំងនោះអាចចូលរួមប្រារព្ធពិធី ដូចគ្នាដោយរីករាយ និងប្រាកដថាពុំមាននរណាម្នាក់រងការស្រេកឃ្លាននៅក្នុងទិវានៃការប្រារព្ធថ្ងៃបុណ្យរ៉យ៉ាហ្វីតទ្រីនេះឡើយហើយ ព្រមទាំងដើម្បីបំពេញបន្ថែម នូវការខ្វះខាតនៃការកាន់អំណត់បួសពេញមួយខែរ៉ម៉ាឌន ដោយសារការប្រព្រឹត្តកំហុសដោយមិនបានដឹងខ្លួនផងដែរ ។ ឯកឧត្តម អែល សៀត បានមានប្រសាសន៍បញ្ជាក់ថា ចាប់ពីថ្ងៃទី១០ ខែមេសានេះតទៅ ជនមូស្លីមទាំងអស់អាចបរិភោគបានធម្មតាឡើងវិញហើយផងដែរ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *