ខេត្តកំពង់ឆ្នាំង៖ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការនៃគណ:កម្មាធិការសន្តិសុខលំហសមុទ្រ និងលោកជំទាវ បានដឹកនាំក្រុមការងារចុះជួបសំណេះសំណាលសាកសួសុខទុក្ខ មេបញ្ជាការ មេបញ្ជាការរង ពលនាវឹក នៃទីបញ្ជាការកងទព័ជើងទឹកវាយលើគោក ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលនិងខិតជិតមកដល់នាពេលខាងមុខនេះផងដែរ ។
ការអញ្ជើញជួបនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី ៩ មេសា ២០២៤នេះ ដោយមានការអញ្ជើញចូលរួមពីមេបញ្ជាការ មេបញ្ជាការរងពលនាវី នៃកងទ័ពជើងទឹកនៅក្នុងទីបញ្ជាការប្រដ្ឋានកងទ័ពជើងទឹកវាយលើគោក ស្ថិតនៅក្នុង ភូមិកោះថ្កូវ ឃុំកោះថ្កូវ ស្រុកជល់គីរី ខេត្តកំពង់ឆ្នាំង ។
នៅក្នុងពិធីសំណេះសំណាលនោះផងដែរ លោក នាយឧត្តមនាវី ទៀ វិញ មេបញ្ជាការ មេបញ្ជាការរង ពលនាវី នៅក្នុងអង្គភាពកងកងទ័ពជើងទឹក និងជាអគ្គលេខាធិការនៃគណៈកម្មាធិការសន្តិសុខលម្ហសមុទ្រ បានមានប្រសាន៍ថា ក្នុងឱកាសបិណ្យចូលឆ្នាំថ្នីប្រពៃណីជាតិខ្មែរខាងមុខនេះ ឯកឧត្តម នាយឧត្តមនាវីបានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួសុខទុក្ខ ពីសម្តេចមហាបវធិបតី ហ៊ុនម៉ាណែត នាយករដ្ឋ មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនបងប្អូនកងទ័ពជើងទឹកទាំងអស់ សូមជួបតែសេចក្តីសុខគ្រប់ក្រុមគ្រួសារ ។
ក្នុងនោះផងដែរ ឯកឧត្តម នាយឧត្តមនាវី ទៀ វិញ បានថ្លែងរំលឹកថា បងប្អូនកងទ័ពជើងទឹកទាំងអស់ ត្រូវពង្រឹងស្មារតី និងសមត្ថភាពសហការជាមួយអាជ្ញាធរ មូលដ្ឋានដែលនៅជិតទីតាំងឈជើងទាំងអស់ ដើម្បីការពារសន្តិសុខសុវត្ថភាពជូនបងប្អូនប្រជាពលរដ្ឋលេងកំសាន្តក្នុងឱកាសបុណ្យចូលឆ្នាំថ្ម៏ប្រពៃណីជាខ្មែរ ។
ក្នុងនោះត្រូវប្រឆាំងដាច់ខាតចំពោះពួគអមិត្តដែលតែងតែចិញ្ចឹមចិត្តផ្តួលរុំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតរបស់ប្រជាពលរដ្ឋ ហើយប្តេជ្ញាការពារគាំទ្រសម្តេចបវធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីគ្រប់ៗអាណិតដើម្បីដឹកនាំប្រទេសជាតិឈានទៅរកការអភិវន្ឍន៍ផងដែរ ។
ជាចុងក្រោយឯកឧត្តមនាយឧត្តមនាវី បានធ្វើការផ្ដាំផ្ញើដល់មេបញ្ជាការមេបញ្ជាការរងនិងពលនាវីទាំងអស់ត្រូវមានការសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ រួមគ្នាសហការជាមួយអាជ្ញាធមូលដ្ឋានពិសេសត្រៀមកម្លាំងដោយក្នុងនោះដាច់ខាត់កុំប្រព្រិត្តនៅល្បែងស៊ីសង គ្រឿងញៀនហើយត្រូវគោរពច្បាប់ចរាចរណ៍អោយបានល្អទាំងអស់គ្នាផងដែរ ។
នៅបញ្ចប់ពិធីឯកឧត្តម នាយឧុត្តមនាវី ទៀ វិញ និងលោកជំទាវ បានប្រគល់ជូននៅសម្ភារ:ហូបចុក រួមនិងថវិការមួយចំនួនជូនដល់មេបញ្ជាការ មេបញ្ជាការ និងពលនាវីនៃអង្គភាពកងពទ័ជើងទឹកវាយលើគោក និងចូលរួមពិសាអាហាសាមគ្គីរួមគ្នា ដើម្បីបង្កើននៅភាពស្និតស្នាលផងដែរ ៕សុក្ខារិន