ខេត្តកំពង់ឆ្នាំង៖ ស្រូវប្រាំង របស់បងប្អូនប្រជាពលរដ្ឋ២៦០ហិតា ស្ថិតក្នុងភូមិព្រែកឆ្តោ ឃុំកំពង់អុស ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង កំពុងរង់ការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយសារខ្វះទឹក ពេលនេះប្រជាពលរដ្ឋសំណូមពរ អាជ្ញាធរ ថ្នាក់ដឹកនាំ មន្ទីរពាក់ព័ន្ធ ក្នុងខេត្តមេតា្តជួយអន្តរាគមន៍សង្គ្រោះបន្ទាន់ បើពុំនោះទេនឹងឈានដល់ការខូចខាតទាំងស្រុង។
លោក កុយ តេង មេឃុំកំពង់អុស បានឲ្យដឹងថា នៅពេលនេះប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់លោកកុំពង់ជួបប្រទះបញ្ហាប្រឈម ដែលត្រូវជួយដោះស្រាយ ដោយសារតែពួកគាត់ពឹងផ្អែកទៅលើទឹកបឹងឬ ព្រែក ដើម្បីអាស្រ័យផល ប៉ុន្តែឆ្នាំនេះជួបគ្រោះរាំងស្ងួតខុសធម្មតា បណ្តាលឲ្យទឹកបឹង ព្រែកមានការរីងហួតខ្វះខាតទឹក សម្រាប់ស្រោចស្របដំណាំស្រូវរបស់ពួកគាត់ដែលមានចំនួនជាង២៦០ហិកតា នៅចំណុចភូមិឃុំ ខាងលើ និងការប្រើប្រាស់ដី២០០ទៅ៣០០ហិកតាទៀតពួកគាត់ប្រមូលផលបានខ្លះ។
លោកមេឃុំបានបន្តអោយដឹងទៀតថា ព្រែកនេះពីដើមគឺជាព្រែកឡូនេសាទ ប៉ុន្តែបច្ចុប្បន្នជាផ្លូវចរាចរ ចេញចូលផង ហើយអ្វីដែលសំខាន់ក៏ជាប្រឡាយ សម្រាប់ប្រជាកសិករយកទឹកពីតំបន់នេះស្រោចស្របដំណាំផ្សេងៗផងដែរ ក្រោយដំណាំទាំងនោះមិនអំណោយផង ពួកគាត់ងាកមកដាំដំណាំស្រូវវិញ។
ដោយសារបច្ចុប្បន្នការខ្វះខាតនេះ តាមប្រភពព័ត៌មានមិនមែនមានតែក្នុងឃុំកំពង់អុសមួយនោះទេ ក្នុងនោះមានភូមិដូនវៀត ភូមិកោះក្អែក ឃុំកំពុងហៅ ក្នុងស្រុកកំពង់លែងក៏មកចូលរួមប្រើប្រាស់ទឹកព្រែកនៅទីនេះដែរដូច្នេះមានការខ្វះខាតច្រើន។
ហេតុដូចនេះហើយក្នុងនាមរូបលោកជាមេឃុំ តំណាងឲ្យប្រជាពលរដ្ឋក្នុងឃុំកំពង់អុសទាំងមូល អំពាវនាវសូមឲ្យមន្ទីរ ក្រសួងពាក់ព័ន្ធ ជាពិសេសឯកឩត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង លោកអភិបាលស្រុក ជួយអន្តរាគមន៍កិច្ចការនេះ ដើម្បីសង្គ្រោះស្រូវប្រជាពលរដ្ឋបន្ទាន់ ដែលកំពុងជួបការខ្វះខាតទឹកជាចាំបាច់ហើយបន្ថែមពីនោះពួកគាត់ សំណូមពរឲ្យមានការ ស្តារព្រែក អោយបានជ្រៅជាងនេះ ដើម្បីរក្សាទឹកទុកផ្គត់ផ្គង់បានគ្រប់គ្រាន់ ដោយក្តីអនុគ្រោះ។
នៅវេលាម៉ោង១១និង៣១នាទីថ្ងៃទី១០មេសា២០២៤នេះលោក.ដូវគឹមស៉ីន.អភិបាលស្រុកជល់គីរីមិនអាចធ្វើការទំនាក់ទំនងជុំវិញបញ្ហាខាងលើបានទេខណ:ទូរសព្ទ០១២របស់លោកតេចូលមិនលើក៕សុក្ខារិន