សៀមាប៖ មជ្ឈមណ្ឌលសិក្សាពេញមួយជីវិតស្វាយលើស្ថិតក្នុងភូមិត្រពាំងស្វាយឃុំស្វាយលើស្រុកស្វាយលើខេត្តសៀមរាបដែលជាជំនួយអង្គការសហព័ន្ធជាតិនៃសមាគមយូណេស្កូជប៉ុននិងកិច្ចសហប្រតិបត្តិការជាមួយមន្ទីរអប់រំយុវជននិងកីឡាខេត្តសៀមរាបត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃទី០៩ ខែមេសាឆ្នាំ២០២៤នេះ ក្រោមអធិបតីភាពលោក លី សារី អភិបាលរងខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាក្នុងខេត្ត អង្គការពាក់ព័ន្ធ ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និង បងប្អូនប្រជាពលរដ្ឋចូលរួមផងដែរ ។ ក្នុងនាមម្ចាស់ជំនួយ លោក នង វុត្ថា នាយកអង្គការសហព័ន្ធជាតិនៃសមាគមយូណេស្កូជប៉ុនប្រចាំកម្ពុជា បានមានប្រសាសន៍ថាកន្លងមកអង្គការសហព័ន្ធជាតិនៃសមាគមយូណេស្កូជប៉ុនបានបង្កើតនិងអភិវឌ្ឍមជ្ឈមណ្ឌលសិក្សាសហគមន៌ដែលក្រោយពីការដាក់ចេញនូវគោលនយោបាលជាតិមកមជ្ឈមណ្ឌលសិក្សាសហគមន៌ នេះត្រូវបានធ្វើបរិវត្តកម្មទៅជាមជ្ឈមណ្ឌលសិក្សាពេញមួយជីវិតបានចំនួន២១កន្លែងហើយនៅក្នុងខេត្តសៀមរាប ដែលគិតជាទឹកប្រាក់ប្រមាណជិតបួនលានដុល្លារ និងបានចូលរួមសង្រ្គោះកុមារបោះបង់ចោលសាលានិងប្រជាជនងាយរងគ្រោះមិនចេះអក្សរនិងក្រីក្រប្រមាណចាងពីរម៉ឺននាក់ផងដែរ។ លោក នង វុត្ថាបន្តថា មជ្ឈមណ្ឌលសិក្សាពេញមួយជីវិត ដែលគ្រប់គ្រងដោយប្រជាជនក្នុងសហគមន៍ ដើម្បីបំរើប្រយោជន៍ដល់សហគមន៍ ហើយមជ្ឈមណ្ឌលសិក្សាពេញមួយជីវិត ត្រូវគេចាត់ទុកជាកន្លែងសិក្សាដែលស្ថិតជាមួយសហគមន៍និងជាសង្គមសិក្សាមួយ ដែលស្ថិតនៅក្នុងកម្មវិធីអប់រំក្រៅប្រព័ន្ឋ ។ តាមរយៈមុខងារសំខាន់ៗ មជ្ឈមណ្ឌលសិក្សាពេញមួយជីវិត គឺបានផ្ដល់នូវសំណាញ់សុវត្ថិភាពសង្គមកាន់តែទូលំទូលាយ សម្រាប់ប្រជាជនទូទៅក្នុងការផ្តល់ សេវាអប់រំ ការផ្តល់មុខជំនាញវិជ្ជាជីវៈ បំណិនជីវិត និងប្រាក់ចំណូលដល់សហគមន៌។ ដូច្នេះ មជ្ឈមណ្ឌលសិក្សាពេញមួយជីវិត គឺដើរតួនាទី ជាអ្នកវិនិយោគទុនដល់គ្រួសារសហគមន៌ នឹងផ្តល់ឱកាសទទួលបានសេវាអប់រំ ដែលជាមូលដ្ឋានគ្រឹះនៃការបង្កើតមុខរបរការងារនិងការលូតលាស់សេដ្ឋកិច្ចគ្រួសារក៏ដូចជាសង្គមសំដៅកែលម្អគុណភាពរស់នៅរបស់ប្រជាពល រដ្ឋ។ លោក នង វុត្ថា បានមានប្រសាសន៍បញ្ជាក់បន្ថែមទៀតថា អ្វី ដែលធ្វើឱ្យមជ្ឈមណ្ឌលថ្មីនេះ មានលក្ខណៈប្លែកពីគេ គឺការអនុវត្តតាមវិធីសាស្ត្រសហគមន៍ ក្នុងការសិក្សាពេញមួយជីវិត ព្រោះថាការអប់រំមិនមានដែនកំណត់ ហើយមិនបានកំណត់ត្រឹមតែរៀនក្នុងថ្នាក់ប៉ុណ្ណោះទេ ប៉ុន្តែ អាចដំណើរការបានសម្រាប់មនុស្សគ្រប់វ័យ គ្រប់កម្រិតសិក្សា គ្រប់ពេលវេលា គ្រប់ទីកន្លែង គ្រប់មធ្យោបាយ និងគ្រប់មជ្ឈដ្ឋាន ដើម្បីអោយក្លាយជាពលរដ្ឋល្អ និងចេះរួមរស់ជាមួយគ្នាប្រកប ដោយសុខដុមនៅក្នុងសង្គម សំដៅ ធានាសិទ្ធិសេរីភាព និងសុភមង្គល បុគ្គល គ្រួសារ និងសង្គម ក្នុងការឆ្លើយតបទៅនឹងទីផ្សាការងារដែលមានភាពបត់បែននិងប្រែប្រួលទៅតាមបរិបទសង្គម ។ ក្នុងឱកាសនោះដែរ លោក លី សារី អភិបាលរងខេត្តសៀមរាបបានេះ ថ្លែងថា ការសិក្សាពេញមួយជីវិតបានក្លាយជាប្រធានបទដ៍សំខាន់សម្រាប់ការអប់រំ គឺសំដៅធានាសិទ្ធ សេរីភាព និងសុភមង្គល បុគ្គលគ្រួសារ និងសង្គម ដើម្បីឆ្លើយតបទៅនឹងទីផ្សារការងារក្នុងបរិបទថ្មី ហើយ ការសិក្សាពេញមួយេជីវិតគឺជាដំណើរការរៀនសូត្រទាំងនៅក្នុងប្រព័ន្ធ ក្រៅប្រព័ន្ធ និងមិនផ្លូវការតាំង ពីការ ចាប់កំណើតរហូតដល់វ័យជរា គឺដើម្បីអភវឌ្ឍវិជ្ជាសម្បទា. បំណិនសម្បទា.ចរិយាសម្បទា.កាយសម្បទា និងគុណសម្បទា ឱ្យក្លាយជាពលរដ្ឋល្អនិងចេះរួមរស់ជាមួយគ្នាប្រកបដោយភាពសុខដុមនៅក្នុងសង្គម ផងដែរ។លោក អភិបាលរងខេត្តបានមានប្រសាសន៍បន្តថា ការកសាងធនធានមនុស្ស គឺទាមទារនូវសេវាអប់រំ ប្រកបដោយគុណភាព និងដើម្បីធានាបាននូវធនធានមនុស្សដែលមានសមត្ថភាពពេញលេញ។ ហើយការបង្កើតមជ្ឈមណ្ឌលសិក្សាពេញមួយជីវិតគឺពិតជាមធ្យោបាយដ៏ប្រសើរបំផុតនិងមាន ប្រសិទ្ធភាពបំផុត ក្នុងការបង្កើនចំណេះដឹងពហុវិស័យ ដើម្បីពង្រីក និងពង្រឹងសមត្ថភាពប្រជាជន ក្នុង ការទទួលយកព័ត៌មានចំណេះដឹង និងជំនាញសម្រាប់លើកស្ទួយជីវភាពរស់នៅប្រចាំថ្ងៃ។ ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្តសៀមរាប លោក លី សារី ក៍បានមានប្រសាសន៍សំណូមពរ ដល់អាជ្ញាធរមូលដ្ឋាន គណៈកម្មការគ្រប់គ្រងមជ្ឈមណ្ឌលសិក្សាពេញមួយជីវិត និងប្រជាពលរដ្ឋទាំងអស់ចូលរួមប្រកបដោយការទទួលខុសត្រូវក្នុងការថែរក្សាការពារសមិទ្ធផលនេះឱ្យបានគង់វង្ស និងធ្វើឱ្យមានការរីកចំរើន ដើម្បីជាផលប្រយោជន៍ របស់ប្រជាជន នៅក្នុងសហគមន៍នេះឱ្យបានយូរអង្វែងផងដែរ៕
Related Posts
កូនឈើចាមរីជាង៧០០ ដើមត្រូវបានអាជ្ញាធរសង្កាត់សៀមរាបនិងព្រះសង្ឃប្រជាពលរដ្ឋ សិស្សា នុសិស្សយកមកដាំអមសងខាងដងផ្លូវ
សៀមរាប៖ កូនឈើប្រភេទកូនចាមរី ចំនួនប្រមាណជាង៧០០ដើមត្រូវបានអាជ្ញាធរសង្កាត់សៀមរាបយកទៅដាំនៅអមសងខាងផ្លូវចាប់ពីភូមិក្រសាំងរលើង ដល់ផ្លូវទៅភ្នំក្រោម ដែលស្ថិតក្នុងភូមិសាស្ត្រសង្កាត់សៀមរាបក្រុងសៀមរាប ខេត្តសៀមរាប នាព្រឹកថ្ងៃទី១៣ ខែ វិច្ឆិកា ឆ្នាំ ២០២៣ ដែលដឹកនាំដោយលោក ម៉ៃ សាម៉េត ចៅសង្កាត់សៀមរាប និងមានការនិមន្ត និងអញ្ជើញចូលរួម ពីសំណាក់ ព្រះសង្ឃ លោកគ្រូ…
កាកបាទក្រហមខេត្តកំពង់ឆ្នាំងប្រារព្ធទិវាពិភព លោកកាកបាទក្រហម អធិចន្ទក្រហមឆ្នាំ ២០២៣ ក្រោមប្រធានបទរួមគ្នាជាមួយកាកបាទក្រហមដើម្បីបរិយាបន្នសង្គមដោយប្រមូលថវិកាគាំទ្របានចំនួន ១៧១. ២០០ដុល្លារ ពីសប្បុរសជន
កំពង់ឆ្នាំង៖ គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំងធ្វើឡើងនៅក្នុងសាលាខេត្តកំពង់ឆ្នាំងបានប្រារព្ធពិធីអបអរសាទរពិភពលោកកាក បាទក្រហម អធិចន្ទក្រ ហម ៨ឧសភា ឆ្នាំ២០២៣ ក្រោមប្រធាន បទ រួមគ្នាជាមួយកាកបាទក្រហមដើម្បីបរិយាបន្នសង្គម ។ កម្មវិធីនេះបានធ្វើឡើងក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសុភាចារ្យ អ៊ុករ៉ាប៊ុន ប្រធានកិត្តិយសសាខាកាក បាទក្រហមខេត្តកំពង់ឆ្នាំង និងដោយមានការចូលរួមពី ឯកឧត្តមលោកជំទាវ លោកឧកញ៉ា អ្នកឧកញ៉ា មន្ត្រីរាជការ…
អង្គកឋិនទានមហាសាមគ្គី ដង្ហែរទៅវត្តព្រះព្រហ្មរ័ត្នទទួលបានបច្ច័យ ចំនួន៤៧លាន១៧ម៉ឺន៥ពាន់រៀល
អង្គកឋិនទានមហាសាមគ្គី គ្រួសារខ្មែរ ក្រោមគំនិតផ្តួចផ្តើម ដោយព្រះគ្រូចៅអធិការ ព្រះសង្ឃ អាចារ្យ គណៈកម្មការវត្ត ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តព្រះព្រហ្មរ័ត្ន ព្រមទាំងពុទ្ធបរិស័ទ មកពីក្នុងនិងក្រៅខេត្ត ដើម្បីដង្ហែនិងវេរត្រ័យចីវរប្រគេនព្រះភិក្ខុសង្ឃ ដែលគង់ចាំវស្សាអស់ត្រីមាស ក្នុងពុទ្ធសីមាវត្តព្រះព្រហ្មរ័ត្ន ដែលស្ថិតក្នុងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប នារសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤នេះ បានប្រមូលបច្ច័យ សម្រាប់ធ្វើចង្ហាន់ព្រះសង្ឃ…