ឯកឧត្តមកែវ រតនៈ ជួបសំណេះសំណាលជាមួយអ្នករត់ម៉ូតូឌុប ផាស់អាប់និងម៉ូតូកង់បី ក្នុងខេត្តពោធិ៍សាត់ចំនួន ១១៤៥ នាក់

ពោធិសាត់៖ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រី រ៉ែ និងថាមពលនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋាន ខេត្តពោធិ៍សាត់ នាល្ងាចថ្ងៃទី៥ខែមេសា ឆ្នាំ២០២៤ បានអញ្ជើញជួបសំណេះសំណាល ជាមួយគ្រួសារម៉ូតូឌុប ម៉ូតូកង់បីនិងផាស់អាប់ក្នុងខេត្តពោធិ៍សាត់ចំនួន១១៤៥នាក់ មកពីក្រុងពោធិ៍សាត់ ស្រុកកណ្តៀង ស្រុកបាកាន ស្រុកភ្នំក្រវាញ ស្រុកក្រគរនិងស្រុកវាលវែងដែលបានប្រារព្ធធ្វើនៅភូមិសាវន្ត័ ឃុំស្នាអន្សា ស្រុកក្រគរ «ក្បែរោងចក្ររថយន្តហ្វត» ដោយមានការចូលរួមពីក្រុមការងារចុះជួយស្រុក ក្រុង អភិបាលរងខេត្ត អភិបាលនិង អភិបាលរងស្រុកក្រុង ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្តនិងកងកម្លាំងប្រដាប់អាវុធទាំង៣។

ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីរ៉ែ និងថាមពលនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ បានសម្តែងនូវក្តីរីករាយយ៉ាងខ្លាំងដែលបានជួបសំណេះសំណាលជាមួយគ្រួសារម៉ូតូឌុប ម៉ូតូកង់បីនិងផាស់អាប់ក្នុងខេត្តពោធិ៍សាត់ចំនួន១១៤៥នាក់ក្នុងគោលបំណងបានប្រាស្រ័យ ទំនាក់ទំនងគ្នាដើម្បីជម្រុញលើកស្ទួយវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យមានការរីកចម្រើន លូតលាស់បន្ថែមទៀត។ សេដ្ឋកិច្ចក្រៅប្រព័ន្ធគឺជាផ្នែកមួយដែលកន្លងមករាជរដ្ឋាភិបាល បានជម្រុញនិងបង្កើតនូវមុខរបរផ្សេងៗដល់ ប្រជាពលរដ្ឋនិងទទួលបាននូវអត្ថប្រយោជន៍ជាច្រើនព្រមទាំងបានផ្តល់នូវរបបគាំពារសង្គមផងដែរ។

ឯកឧត្តម កែវ រតនៈ បានបញ្ជាក់ថា មកដល់ពេលនេះប្រទេសជាតិមានសុខសន្តិភាព ស្ថេរភាពគឺបានមកពីសម្តេចតេជោ និងឥស្សរជនឆ្នើមៗជាច្រើនដូច្នេះសូមបង ប្អូននិងមហាគ្រួសាម៉ូតូឌុប ម៉ូតូកង់បីនិងផាសអាប់រួមគ្នាថែរក្សានូវសុខសន្តិភាពដ៏មានតម្លៃឱ្យបានគង់វង្សកុំជឿតាមការឃោសនា អកុសល្យដែលមានបំណងបំផ្លាញនូវសេចក្តីសុខយើងត្រូវការពារសន្តិភាពនិងរួមគ្នាអភិវឌ្ឍន៍ខេត្តពោធិ៍សាត់។

ឯកឧត្តម រដ្ឋមន្ត្រី បានជម្រាបជូនថា ប្រមុខរាជរដ្ឋាភិបាលក្រោមការដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា បាននឹងកំពុងទាក់ទាញអ្នកវិនិយោគក្រៅប្រទេសចូលមកខេត្តពោធិ៍សាត់ដោយសារប្រជាពលរដ្ឋខេត្តពោធិ៍សាត់តែងតែគាំទ្រនូវ គោលនយោបាយរបស់រាជរដ្ឋាភិបាលគ្រប់អាណត្តិ ទើបបានស្ថាបនាអគាបណ្តុះបណ្តាលវិជ្ជាជីវៈនៅក្នុងខេត្តនេះឡើងដោយចំណាយថវិកាជាង៥លានដុល្លាអាមេរិកដែលអាចបណ្តុះបណ្តាលធនធានមនុស្ស ១៥០០ នាក់ទៅ២០០០ នាក់ក្នុងមួយឆ្នាំសំដៅធ្វើយ៉ាងណា ឱ្យប្រជាពលរដ្ឋជាពិសេសយុវជនត្រូវមានជំនាញវិជ្ជាជីវៈ បច្ចេកទេសមួយពិតប្រកដក្នុងមយយជីវិត ។

កត្តាដែលដែលព្រួយបារម្មនោះគឺការបាត់បង់នូវធនធានព្រៃឈើដោយសារការរុករានកាប់ឆ្ការ ទន្ទ្រានវាទីយកដីព្រៃធ្វើជាកម្មសិទ្ធិយ៉ាងអណាធិប តេយ្យសំណាក់ជនល្មើសមួយចំនួន។ទាំងអស់នេះទាមទាឱ្យមានការចូលរួមពីសំណាក់បងប្អូនគ្រួសារម៉ូតូឌុបនិងប្រជាពលរដ្ឋបង្កា បង្ក្រាបទប់ទាំងអស់គ្នា ព្រោះថាព្រៃឈើនេះហើយគឺជាអាយុជីវិតរបស់យើងទាំងអស់គ្នាកាលណាបាត់ធនធានព្រៃឈើ អ្នកវិនិយោគក៏មិនអាចមកវិនិយោគបានដែរ ត្រង់ចំណុចនេះសូមឱ្យបងប្អូនចូលរួមថែរក្សាការពារព្រៃឈើនិងដាំដើមឈើឡើងវិញគ្រប់ទីកន្លែង ។

នៅក្នុងឱកាសនោះឯកឧត្តមរដ្ឋមន្ត្រី ក៏បានសំណូមពរដល់បងប្អូនគ្រួសារអ្នករត់ម៉ូតូឌុប ម៉ូតូកង់បី និងផាស់អាប់ត្រូវចេះរួបរួមសាមគ្គី គ្នា យកអាសារជួយគ្នាទៅវិញ ទៅមក ត្រូវចេះប្រើប្រាស់នូវពាក្យសំដីសមរម្យ ថ្លៃថ្នូ សិលធម៌ល្អ ដល់ភ្ញៀវជាតិ អន្តរជាតិ ក្នុងគោលបំណងបង្ហាញពីប្រពៃណីរបស់ជាតិយើងនិងខេត្តពោធិ៍សាត់យើងក៏ដូចជាការទាក់ទាញឱ្យមកកន្សាន្តកាន់តែច្រើនដើម្បីលើកកម្ពស់ជិវភាពរបស់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តព្រមទាំងបានផ្តាំផ្ញើ សូមឱ្យការបើកបរ ត្រូវបង្កើនការប្រុងប្រយ័ត្នកុំឱ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍និងបានផ្តល់ជូនវត្ថុកំដរដៃដល់គ្រួសារអ្នករត់ម៉ូតូឌុប រត់ម៉ូតូកង់បី និងរត់ផាស់អាប់ទាំង១១៤៥ នាក់ក្នុងម្នាក់ៗទទួលបាន មួកសុវត្ថិភាពមួយ អង្ករ២០គីឡូក្រាមនិងថវិកា៥ម៉ឺនរៀលនាពេលនោះផងដែរ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *