ស្នងការនគរបាលខេត្តតាកែវ បើកកិច្ចប្រជុំ” បូកសរុបសភាពការណ៍ និងលទ្ធផល កិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ ធ្នាប់សង្គមប្រចាំ ខែមីនា និងលើកទិសដៅការងារបន្តខែមេសា ឆ្នាំ២០២៤ និងផ្សព្វផ្សាយប្រកាសស្តីពីបទវិន័យ នគរបាលជាតិកម្ពុជា “

ខេត្តតាកែវ៖ នាព្រឹកថ្ងៃអាទិត្យ ទី ៧ ខែមេសា ឆ្នាំ២០២៤ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តតាកែវ មានរៀបចំកិច្ចប្រជុំ” បូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គមប្រចាំ ខែមីនា និងលើកទិសដៅការងារបន្តខែមេសា ឆ្នាំ២០២៤ និងផ្សព្វផ្សាយប្រកាសស្តីពីបទវិន័យនគរបាលជាតិកម្ពុជា “
      ពិធីនេះស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោកនាយការិយាល័យជំនាញទាំង៣២ លោកមេបញ្ជាការ មេបញ្ជាការរងវរសេនាតូច​នគរបាលការពារព្រំដែនគោកលេខ៦០៣ លោកអធិការ អធិការរងទទួលផែនការងារសេនាធិការ ព្រហ្មទណ្ឌ សន្តិសុខ គ្រឿងញៀន សណ្តាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង១០ លោកនាយប៉ុស្តិ៍នគរបាល​ច្រកទ្វារទ្វេភាគីកំពង់ក្រសាំង លោកនាយប៉ុស្តិ៍នគរបាលការពារព្រំដែន ទាំង១១ប៉ុស្តិ៍ និងលោកនាយប៉ុស្តិ៍​នគរបាលរដ្ឋបាលឃុំ-សង្កាត់ទាំង១០០ប៉ុស្តិ៍សរុបចំនួន ១៩៤នាក់ ស្រី ១នាក់។
      ថ្លែងក្នុងកិច្ចប្រជុំនោះលោកឧត្តមសេនីយ៍ទោ ស្នងការ បានណែនាំដល់កម្លាំងនគរបាលគ្រប់ជំនាញ ជាពិសេសផែនការងារនគរបាលយុត្តិធម៌ ផែនការងារសណ្តាប់ធ្នាប់ ផែនការងារសន្តិសុខ និងលោកអធិការនគរបាលគ្រប់ស្រុក ក្រុង ត្រូវតែពង្រឹងលើការងារ ការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសាធារណៈក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី(១៣~១៤~១៥~១៦ ខែមេសា ឆ្នាំ២០២៤ ខាងមុខនេះ) ត្រូវតែត្រៀមកម្លាំងនគរបាលខេត្ត ស្រុក ក្រុងប្រចាំការ២៤ម៉ោងលើ២៤ម៉ោងនូវកន្លែងតាមគោលដៅរមណីដ្ឋាន វត្តអារាម អាស្រម សាលារៀន វិទ្យាល័យនានា ដែលធ្វើសង្រ្កាន្តចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ មានលេងល្បែងកំសាន្តប្រជាប្រិយផ្សេងៗ និងត្រៀមអន្តរាគមន៍ចេញល្បាតចល័តតាមមូលដ្ឋានដើម្បីបង្ការទប់ស្កាត់បង្រ្កាបរាល់បទល្មើសកើតឡើងជាយថាហេតុ ត្រូវក្តាប់មុខសញ្ញាចាស់ថ្មីទើបចេញពីពន្ធនាគារទៅរស់នៅក្នុងមូលដ្ឋានដើមវិញ បន្តការផ្សព្វផ្សាយតាមវេទិការសាធារណៈអំពីផលប៉ះពាល់ នៃគ្រឿងញៀន ក្មេងទំនើង ចោរលួច ឆក់ប្លន់គ្រប់ប្រភេទ និងបន្តការស្រាវជ្រាវទីតាំងបញ្ចាំទាំងឡាយដែលមានច្បាប់ និងអត់ច្បាប់ឲ្យបានច្បាស់លាស់ បន្តការរឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកដើម្បីរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ បន្តជម្រុញលើកកំម្ពស់ចំពោះមន្រ្តីនគរបាលគ្រប់រូបដែលខិតខំប្រឹងប្រែងធ្វើការងារមានស្នាដៃត្រូវលើកទឹកចិត្ត និងផ្តល់ជារង្វាន់ផងដែរ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *