សិស្សានុសិស្សសាលាវិទ្យាល័យ ប៊ុន រ៉ានីហ៊ុនសែន រលាប្អៀរត្បូង ស្លៀកពាក់បែបប្រពៃណី អបអរសាទ ក្នុងមហាសង្ក្រាន្តឆ្នាំថ្មី

កំពង់ឆ្នាំង៖ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ក្នុងសាលាវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនរលាប្អៀរត្បូង គ្រប់រូបបាននាំគ្នា ស្លៀកសម្លៀកបំពាក់ប្រពៃណី ដូចជា សំពត់ ចងក្បិន ហូល ផាមួង ពាក់អាវប៉ាក់ អាវកបំពង់ ខោចែវ ក្រមា និងមានការសម្តែងរបាំបុរាណ និងសម័យចម្រុះ រួមជាមួយ ការលេងល្បែងប្រជាប្រិយ ផ្សេងៗ ទៅតាមទម្រង់បែបបទពីបរមបុរាណ ក្នុងកម្មវិធីអបអរសាទរសង្ក្រាន្តឆ្នាំថ្មី២០២៤វិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនរលាប្អៀរត្បូង។

កម្មវិធីនេះប្រារព្ធធ្វើនៅថ្ងៃទី ៦ ខែមេសា ឆ្នាំ២០២៤ ក្នុងបរិវេណសាលាវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនរលាប្អៀរត្បូង ស្ថិតក្នុងឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ក្រោមវត្តមានលោកជំទាវ កែ ច័ន្ទមុនី តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ឆ្នាំង មន្ត្រីរាជការ មន្ទីរជុំវិញខេត្ត លោកសេង វិចិត្រ អភិបាលស្រុក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សចូលរួមយ៉ាងច្រើនកុះករផងដែរ។

កម្មវិធីនោះលោកជំទាវ កែ ច័ន្ទមុនី តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ឆ្នាំង បានលើកឡើងថា តាំងពីចូលមកដល់បរិវេណសង្ក្រាន្តបន្តបន្ទាប់មក សង្កេតឃើញថាគ្រប់រូបបាននាំគ្នា រៀបចំតាំងព័រណ៌ម្ហូបនំចំណី ភេសជ្ជៈខ្មែរ និងការផលិតសំភារៈប្រើប្រាស់ផ្សេងៗ រួមជាមួយការស្លៀកសម្លៀកបំពាក់ប្រពៃណីខ្មែរយ៉ាងស្រស់ស្អាត ទាំងនេះបញ្ជាក់អំពីទឹកចិត្ត បញ្ជាក់អំពីការដឹកនាំមួយដ៏ត្រឹមត្រូវ រួមចំណែកអភិរក្ស លើកស្ទួយវប្បធម៌ ចរិយាធម៌ អរិយធម៌ដ៏ផូផង់របស់ដូនតាខ្មែរ ដែលបន្សល់ទុកដល់យុវវ័យជំនាន់ក្រោយហើយអ្វីដែលពិសេសជាងនេះ គឺមានការសម្តែងរបាំបុរាណ និងសម័យចម្រុះ ដូចជារបាំត្រុដ របាំជូនពរ ការសម្តែងក្បាច់គុនល្បុក្កតោ សម្តែងរឿងម៉ាក់ថើង ។ល។

ដែលទាំងនេះសុទ្ធសឹងជា សិល្បៈស្នាដៃដ៏ល្អឯករបស់បុព្វបុរសខ្មែរ មិនសាបសូន្ស និងចូលរួមអភិរក្សបន្តមកដល់យុវសម័យបច្ចុប្បន្ន។

គួរំលេចភាពសប្បាយរីករាយរបស់ក្មួយៗនាពេលនេះ បញ្ជាក់ឲ្យឃើញពីកត្តាសុខសន្តិភាព ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់គណៈបក្សប្រជាជនកម្ពុជា ដឹកនាំដោយសម្តេចហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តការដឹកនាំដ៏ឈ្លាសវៃ ប៉ិនប្រសប់ សម្តេចបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានាពេលបច្ចុបន្បន្ន ធ្វើឲ្យប្រទេសជាតិមានភាពរីកចំរើនលើគ្រប់វិស័យ។

ក្រោយបញ្ចប់ការសំណេះសំណាល និងទស្សនាការសម្តែងសិល្បៈចម្រុះរបស់ក្មួយៗរួចមក លោក សេង វិចិត្រ អភិបាលស្រុករលាប្អៀរ រួមជាមួយថ្នាក់ដឹកនាំមន្ទីរជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស បានចូលរួមលេងល្បែងប្រជាប្រិយ និងរាំលេងកំសាន្តចង្វាក់ប្រពៃណីខ្មែរ ញ៉ាំងបរិយាកាសឲ្យកាន់តែសប្បាយរីករាយ អបអរសាទរសង្ក្រាន្តឆ្នាំថ្មី២០២៤ នៅសាលាវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែន រលាប្អៀរ ក្នុងឳកាសនោះផងដែរ៕សុក្ខារិន

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *