លោកគ្រូអ្នកគ្រូ និងសិស្សារនុសិស្សវិទ្យា ល័យព្រះបាទសុរាម្រិត នៅក្នុងក្រុងកំពង់ ឆ្នាំងធ្វើពិធីតាំងពិពណ៌ស្នាដៃសិស្ស និងសង្ក្រាន្តឆ្នាំថ្មី

ខេត្តកំពង់ឆ្នាំង៖ លោកគ្រូអ្នកគ្រូនឹងសិក្សានុសិស្សនៅក្នុងវិទ្យាល័យព្រះបាទសុរាម្រិតស្ថិតនៅក្នុងក្រុងកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី ៥ខែមេសាឆ្នាំ២០២៤ បានប្រារព្ធពិធីតាំ ងពិពរណ៌ ស្នាដៃសិស្សនិងពិធីសង្ក្រាន្តឆ្នាំថ្មី ក្រោមអធិបតីភាពលោកយិនសាវេនអភិបាល រងខេត្តកំពង់ឆ្នាំង ដោយមានការសហការចូលរួមពីរដ្ឋបាលក្រុងកំពង់ ឆ្នាំង ការិយាល័យអប់រំយុវជននិងកីឡាក្រុងកំពង់ឆ្នាំង និងសហភាពសហព័ន្ធយុវជនកម្ពុជាវិទ្យាល័យព្រះបាទសុរាម្រិតផងដែរ។

នៅក្នុងពិធីនេះលោក យិន សាវេនអភិបា លរងខេត្តកំពង់ឆ្នាំងបានថ្លែងថា ពិធីតាំងពិពណ៌ស្នាដៃសិស្សានុសិស្សក្នុងវិទ្យាល័ យព្រះបាទសុរាម្រិតក្នុងពេលនេះបានប ង្ហាញអំពីចំណេះដឹងចំណេះធ្វើរបស់សិ ស្សានុសិស្សដែលជាការវាស់ស្ទង់មួយនៅចំណេះដឹងបំណិនជីវិត សម្រាប់អនាគតសិស្សដែលជាទំពាំងស្នងឬស្សី បន្តវេនពអភិវឌ្ឍន៍សង្គមជាតិពីរៀមច្បងយើង។

ទន្ទ្រឹមគ្នានេះដែរលោកអភិបាលរងខេត្តបានបញ្ជាក់ថា ពាក្យថាសង្ក្រាន្ត ភាសាសសាំងសក្រិត្យ ដែលជាវប្បធម៌ប្រពៃណីរបស់ដូនតាខ្មែរ មានតាំងពីបុរាណកាលមក ជាពិសេសមានរូបភាពបញ្ជាក់យ៉ាងច្បាស់នៅលើសិលាចារឹកជញ្ជាំងអង្គរវត្តហើយសង្ក្រាន្តនេះបានប្រើប្រាស់នៅក្នុងប្រទេសចំនួន៤មានកម្ពុជា ថៃ ឡាវ និងភូមា ដែលមានការថែរក្សាប្រពៃណីវប្បធម៌របស់ប្រទេ សជាតិ នីមួយៗដោយឡែកៗពីគ្នា។

ចំពោះសង្ក្រាន្តរបស់ខ្មែរក៍មានការលេង ល្បែងប្រជាប្រិយជាប្រពៃណីរបស់ខ្មែរមានដូចជាចោលឈូង បោះអង្គុញ លាក់កន្សែង ទាញព្រ័ត ដណ្ដើមស្លឹកឈើ វាយ ក្អម រាំវង់ រាំក្បាច់ រាំសារ៉ាវ៉ាន់ ជាដើម ។

ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះខ្មែរយើងមួយចំនួនបែរជាយក សង្ក្រាន្តវប្បធម៌របស់ប្រទេសថៃមកលេងនៅក្នុងស្រុកដូចជាការលេងបាញ់ទឹកលេងប៉ាតម្សៅជាដើម គឺយើងចម្លងវប្បធម៌សង្ក្រាន្តរបស់គេ មិនមែនគេដណ្ដើមវប្បធម៌ស ង្ក្រាន្តរបស់ខ្មែរយើងឡើយ។

ដូច្នេះក្នុងនាមសិស្សានុសិស្សដែលជាគ្នាយុវជនសរសើរទ្រូងរបស់ប្រទេសជាតិនិងជាទំពាំងស្នងឬស្សីត្រូវតែរួបរួមគ្នាថែរក្សាសង្ក្រាន្តដែលជាប្រពៃណីរបស់ដូនតាខ្មែរ យើងឲ្យបានគង់វង្ស ។ ដោយត្រូវណែនាំអប់រំបងប្អូនកូនចៅរបស់យើង កុំនាំគ្នាចម្លងវប្បធម៌សង្ក្រាន្តរបស់គេ គឺកុំនាំគ្នាលេងបាញ់ទឹក និងកុំលេងប៉ាតម្សៅក្នុងពិធីបុណ្យសង្ក្រាន្តចូលឆ្នាំខ្មែរ។

គួរបញ្ជាក់ផងដែរថានៅក្នុងកម្មវិធីខាងលើនេះវិទ្យាល័យនិងប្រារព្ធធ្វើរយៈពេល២ ថ្ងៃគឺថ្ងៃទី៥ និងថ្ងៃទី៦ ខែមេសា២០២៤ដោ យ មានការបង្កលក្ខណៈអោយសិស្សក្នុងវិទ្យា ល័ យលេងល្បែងប្រជាប្រិយខ្មែរគ្រប់រូបភាព រួមគ្នារក្សាវប្បធម៌ប្រពៃណីសង្ក្រាន្តរបស់ខ្មែរនិងដើម្បីអបអរពិធីសង្ក្រាន្តឆ្នាំថ្មីបុណ្យ ចូលឆ្នាំខ្មែរប្រពៃណីជាតិក្នុងពេលខាង មុខនេះ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *