ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានជួបទទួលស្វាគមន៍ លោកវរសេនីយ៍ឯក ត្រឹង ដុងថាញ់ អនុប្រធាននយោបាយ បញ្ជាការដ្ឋានយោធាខេត្តប៊ិញធួន យោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម ដែលបានដឹកនាំប្រតិភូអញ្ជើញមកសម្ពោធអគារស្នាក់នៅ ដែលជាអំណោយរបស់គណៈកម្មាធិការប្រជាជនខេត្តប៊ិញធួន នៃសាធារណរដ្ឋសង្គមនិយមវៀតណាម តាមរយៈ បញ្ជាការដ្ឋានយោធាខេត្តជូនដល់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំងនិងបានសំណេះសំណាល សាកសួរសុខទុក្ខ ជូនពរក្នុងឱកាសណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជូនដល់ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន នៃតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ។
ក្នុងឱកាសនេះ លោក ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានថ្លែងនូវការស្វាគមន៍យ៉ាងរាក់ទាក់ចំពោះ លោក វរសេនីយ៍ឯក ត្រឹង ដុងថាញ់ និងប្រតិភូអមដំណើរ ដែលបានអញ្ជើញមកសំណេះសំណាល សាក
សួរសុខទុក្ខ និងជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ ដែលនឹងឈានមកដល់នៅពេលខាងមុខនេះ ។
លោក វរសេនីយ៍ឯក ត្រឹង ដុងថាញ់ អនុប្រធាននយោបាយបញ្ជាការដ្ឋានយោធាខេត្តប៊ិញធួន បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំ បក្សរដ្ឋាភិបាល កងទ័ព និងប្រជាជនវៀតណាម និងបានជូនពរក្នុងឱកាសបុណ្យឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាក្នុងឱកាសនោះ សូមទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន និងទទួលបានជោគជ័យថ្មីៗបន្ថែមទៀត លើគ្រប់ភារកិច្ច ។
នៅបញ្ចប់ ពិធីបញ្ជាការដ្ឋានយោធាខេត្តទាំងពីរ កំពង់ឆ្នាំងប៊ិញធួន ក៏បានជូនវត្ថុអនុស្សាវរីយ៍ ទៅវិញទៅមកនិងបានកាត់ខ្សែបូដាក់អោយប្រើប្រាស់អាគារស្នាក់នៅចាប់ពីពេលនេះផងដែរ ៕