ដុតជីងច្រាំងក្នុងស្រែ តែភ្លើងឆេះខ្លាំង ចេញមិនរួចត្រូវឆេះស្លាប់ នៅក្នុងភ្នួកភ្លើង

តាកែវ ៖ ហេតុការណ៍ដ៏គួរអោយសង្វែកមួយបានកើតឡើង អគ្គីភ័យឆេះជើងជីងច្រាំងក្នុងស្រែ បណ្ដាលអោយជនរងគ្រោះម្នាក់បានស្លាប់ឆេះរួញនៅក្នុង ភ្នួកភ្លើង ដោយសារការដុតជើងជីងច្រាំងនៅស្រែរបស់ខ្លួនឯង នៅចំណុចវាលស្រែខាងជើងភូមិព្រៃស្លឹកស្ថិតក្នុងភូមិសុភី ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ ថ្ងៃទី ២ ខែមេសាឆ្នាំ ២០២៤ វេលាម៉ោង ១១:១៥នាទីម្សិលមិញនេះ ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលស្រុកទ្រាំង បានអោយដឹងថា នៅថ្ងៃទី ២ ខែមេសាឆ្នាំ ២០២៤ វេលាម៉ោង ១១:១៥នាទីនៅចំណុចវាលស្រែខាងជើងភូមិព្រៃស្លឹកស្ថិតក្នុងភូមិសុភី ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ មានករណីភ្លើងឆេះជើងជ្រាំងស្លាប់មនុស្សម្នាក់ ដោយជនរងគ្រោះមានឈ្មោះឡុង ទូច អាយុ 75 ឆ្នាំមានទីលំនៅ ភូមិព្រៃស្លឹក ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ មុខរបរកសិករ។ មូលហតុ មុនពេលកើតហេតុ ជនរងគ្រោះបានចេញពីផ្ទះ ដោយបានយកដែកកេះពីឈ្មោះសិត សេម អាយុ 74 ឆ្នាំ ត្រូវជាប្រពន្ធ មានកាំបិតក្រង៉ុកមួយ ប្រាប់ប្រពន្ធថាមកដុតចុងត្នោតក្នុងស្រែរបស់ជនរងគ្រោះ ពេលដុតរួចភ្លើងឆេះមិនអាចពន្លត់បានក៏ឆេះរាលដាលធំទៅធំទៅ ដោយជនរងគ្រោះមានជំងឺប្រចាំកាយ រត់មិនរួចទើបដួលត្រូវភ្លើងឆេះស្លាប់តែម្ដងទៅ ។ សូមបញ្ជាក់ផងដែរថា ហេតុការភ្លើងឆេះជើងជីងច្រាំងនេះ គឺឆេះលើផ្ទៃដីស្រែទំហំ ជិត ២០ហិកតា ក្នុងសមត្ថកិច្ចជំនាញកងអន្តរាគមន៍ពន្លត់អគ្គីភ័យនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន ៤គ្រឿងទើបអាចគ្រប់គ្រងស្ថានការណ៍ភ្លើងឆេះជើងជីងច្រាំងនេះបាន ១០០% ។ ក្រោយធ្វើការពន្លត់អគ្គីភ័យរួចក៏ប្រទះឃើញសាកសពជនរងគ្រោះដេកស្លាប់នៅកណ្ដាលវាលស្រែ ឆ្លងតាមការពិនិត្យធ្វើកោសល្យវិច័យលើសាកសព ជនរងគ្រោះពិតជាត្រូវភ្លើងឆេះស្លាប់ពិតប្រាកដមែន ។

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *