សៀមរាប៖ នាព្រឹកថ្ងៃទី០២ ខែ មេសា ឆ្នាំ ២០២៤នេះនៅសហគមន៍អភិវឌ្ឍន៍សំបួរដែលស្ថិតនៅក្នុងភូមិវាលសង្កាត់សំបួរក្រុងសៀមរាប បានបើកកិច្ចប្រជុំសម្របសម្រួលនិងត្រួតពិនិត្យសំណង់របស់បងប្អូនប្រជាពលរដ្ឋនៅក្នុងសហគមន៍អភិវឌ្ឍន៍សំបួរដែលបានសាងសង់សំណង់ក្នុងគម្រោងលំនៅដ្ឋានសម្បទានសង្គមកិច្ចព្រមទាំងដោះស្រាយអំពីបញ្ហាប្រឈមនានា ដែលដឹកកិច្ចប្រជុំដោយលោក ចឹក គឹមជុន នាយករងរដ្ឋបាលសាលាខេត្តសៀមរាបព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់អស់លោក លោកស្រី តំណាងមន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរក្រុង សង្កាត់ ភូមិ និងកងកម្លាំង ព្រមទាំងបងប្អូនប្រជាពលរដ្ឋនៅក្នុងសហគមន៍អភិវឌ្ឍន៍សំបួរចំនួន៧៥គ្រួសារចូលរួមផងដែរ ។ លោក ចឹក គឹមជុន នាយករងរដ្ឋបាលសាលាខេត្តសៀមរាប បានមានប្រសាសន៍ថាការបើកកិច្ចប្រជុំនាពេលនេះគឺដើម្បីធ្វើការសម្របសម្រួលនិងត្រួតពិនិត្យសំណង់របស់បងប្អូនប្រជាពលរដ្ឋនៅក្នុងសហគមន៍អភិវឌ្ឍន៍សំបួរដែលបានសាងសង់សំណង់ក្នុងគម្រោងលំនៅដ្ឋានសម្បទានសង្គមកិច្ចព្រមទាំងធ្វើការដោះស្រាយអំពីបញ្ហាប្រឈមនានាដែលកើតមាននៅក្នុងសហគមន៍ ហើយការដោះស្រាយនោះគឺត្រូវឈរលើគោលការណ៍ត្រឹមត្រូវនៃសីលធម៌ ការគោរពគ្នា តម្លាភាព ស្មោះត្រង់ និងព្រមានពីចំកាត់ការសមស្របនិងយុត្តិធម៌ដែលនឹងត្រូវអនុវត្តសម្រាប់ជម្រើសចុងក្រោយផងដែរ។ ក្នុងនាមរដ្ឋបាលខេត្តលោក ចឹក គឹមជុន ក៏បានថ្លែងអំណរគុណ ដល់ប្រជាពលរដ្ឋដែលនៅក្នុងសហគមន៍សំបួរ ដែលបានចូលរួមសហការ ជាមួយរដ្ឋបាលខេត្ត ទោះបីមានបញ្ហាអ្វីកើតឡើងតិចតួចក្តី គឺបងប្អូនត្រូវរួបរួមសាមគ្គីគ្នា ធ្វើការដោះស្រាយ។ លោកមានជំនឿយ៉ាងមុត មាំថា ក្រោយពីបានរៀបចំ ទីលំនៅឋាន ជូនដល់បងប្អូន៧៥គ្រួសារនាពេលនេះ គឺជាការរួមចំណែកយ៉ាងសំខាន់ ក្នុងការកាត់បន្ថយ ការតាំងលំនៅឋាន មិនរៀបរយ ដើម្បីឈានដល់ការលុបបំបាត់ បញ្ហាសំណង់បណ្ដោះអាសន្ន ក្នុងក្រុងរបស់យើង បន្តិចម្ដងៗផងដែរ។ លោក លោក អឹប អ៊ាន់ ប្រធានផ្នែកប្រតិបត្តិកម្មវិធីនៃអង្គការលំនៅឋានមនុស្សជាតិកម្ពុជា ក៍បានមានប្រសាសន៍ឱ្យដឹង ថាអង្គការលំនៅឋានមនុស្សជាតិកម្ពុជា តាមរយៈ គម្រោង លំនៅឋានសង្គមកិច្ចសម្រាប់ពលរដ្ឋដែលតាំងទីលំនៅ បណ្តោះអាសន្ន លើដីសាធារណៈរបស់រដ្ឋក្នុងក្រុងសៀមរាប និងបានការគាំទ្រមូលនិធិពីអង្គការលំនៅឋានមនុស្សជាតិ ដែលមានប្រភពជំនួយប្រទេសសឹង្ហបុរី គឺបានសាងសង់លំនៅឋានថ្មីដែល សាងសង់ជាផ្ទះភ្លោះ ទំហំសរុប៧ម៉ែត្រ x ៧.៥ម៉ែត្រ (ផ្ទះម្ខាងទំហំ៣.៥x ៧.៥)មានបង្គន់អនាម័យដោយចំណាយថវិកាចំនួន១៣.០០០ ដុល្លារក្នុងខ្នងផ្ទះភ្លោះនីមួយៗហើយដោយក្នុង១ខ្នងផ្ទះគឺសម្រាប់ប្រគល់ជូនចំនួន២គ្រួសារគឺបានធ្ចើការប្រគល់ជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន៧៥គ្រួសារ ដែលពួកគាត់ពីមុននៅក្នុងសង្កាត់គោកចក សង្កាត់ស្លក្រាមនិងសង្កាត់នគរធំ ក្រុងសៀមរាបដែលបាន រស់នៅលើចំណីផ្លូវ៣៨ខ្សែនិងមាន ទីលំនៅបណ្តោះអាសន្ន លើដីសាធារណៈរបស់រដ្ឋ ហើយអាជ្ញាធរខេត្តក៍បានធ្វើការសម្របសម្រួលដីធ្លីឱ្យពួកគាត់ មករស់នៅក្នុងទីតាំងនេះវិញ ។ នៅក្នុងនោះឱកាសនោះដែរក៍មានការបង្រៀនពីរបៀបប្រើប្រាស់បំពង់ពន្លត់អគ្គីភ័យពីសំណាក់មន្ត្រីនគរបាលពន្លត់អគ្គីភ័យនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងសហគមន៍នោះផងដែរ ៕
Related Posts
ស្ថានីយ៍ប្រេងសាំង សូគីម៉ិច មួយកន្លែងត្រូវបានមន្រ្តីជំនាញ ក.ប.ប សាខាខេត្តតាកែវ រកឃើញលក់ប្រេងសាំងមិនគ្រប់លីត្រ និងក្លែងបន្លំប្រេងសាំងលក់ជូនអតិថិជន
តាកែវ÷ ស្ថានីយ៍ប្រេងសាំង សូគីម៉ិច ផ្សារដើមទម្ពរ មានម្ចាស់ឈ្មោះ ឡឹក ច័ន្ទរស្មី ស្ថិតនៅភូមិពោធិ៍ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ត្រូវបានមន្រ្តីជំនាញ ក.ប.ប សាខាខេត្តតាកែវ រកឃើញលក់ប្រេងសាំងមិនគ្រប់លីត្រ និងក្លែងបន្លំប្រេងសាំងលក់ជូនអតិថិជន យោងតាមការបញ្ជាក់ពី លោក លៀង សុខភា ប្រធានសាខាការពារអ្នកប្រើប្រាស់…
ពិធីប្រកាសសច្ចវាចាបួងសួង សុំសេចក្តីសុខ សេចក្តីចម្រើន
សៀមរាប៖ នៅបរិវេណ អភិរក្ស ដ្ឋានអង្គរ ខេត្តសៀមរាប មានប្រារព្ធធ្វើ ពិធីប្រកាសសច្ចវាចាបួងសួង សុំសេចក្តីសុខ សេចក្តីចម្រើន ដែលរៀបចំធ្វើឡើងដោយលោកជំទាវ ហ៊ុន សេងនី និង ឯកឧត្តមឧត្តមសេនីយ៍ឯក គង់ ប៊ុនលី មេបញ្ជាការរងកងអង្គរក្ស តំណាងឯកឧត្តមនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង…
ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការនគរបាល ខេត្តសៀមរាប
សៀមរាប៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និង ឯកឧត្ដម អ៊ាន ឃុន ប្រធានក្រុម ប្រឹក្សាខេត្ត ឯកឧត្តម ប្រាក់…