សៀមរាប៖ បច្ចុប្បន្ននេះជារៀងរាល់ថ្ងៃភ្ញៀវទេសចរបរទេសជាច្រើននាក់បានចាប់អារម្មណ៍ជាមួយនឹងការទស្សនាវត្តអារាមនានា នៅក្នុងខេត្តសៀមរាប បន្ទាប់ពីការទស្សនាប្រាង្គប្រាសាទបុរាណរបស់ខ្មែររួចមក ដោយក្នុងនោះដែរ វត្តព្រះព្រហ្មរ័ត្នដែលស្ថិតនៅតាមបណ្តោយដងស្ទឹង ចំកណ្តាលក្រុងសៀមរាបនិងនៅមិនឆ្ងាយប៉ុន្មានពីផ្សារចាស់និង តំបន់Pub Street គឺកំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីភ្ញៀវទេសចរណ៍បរទេស ដែលក្នុងមួយថ្ងៃៗមានភ្ញៀវទេសចរណ៍អន្តរជាតិជាច្រើននាក់មកទស្សនាក្នុងវត្តនេះគឺដើម្បីមកទស្សនាឈ្វេងយល់ពីព្រះពុទ្ធសាសនា ប្រពៃណី និង វប្បធម៌ និង ជំនឿទំនៀមទំលាប់ ព្រមទាំងបាននិមន្តព្រះសង្ឃប្រោះព្រំចងអំបោះដៃ ទៅតាមជំនឿសាសនា និងទំនៀមទម្លាប់ របស់ប្រជាជនខ្មែរ ហើយក៍បានប្រគេននូវបច្ច័យឬទេយ្យទានមួយចំនួនដល់វត្តផងដែរ ។ ព្រះសាសនសត្ថា តង់ តន ព្រះរាជាគណៈកិត្តិយសព្រះបាឡាត់គណខេត្តសៀមរាបនិងព្រះគ្រូចៅអធិការវត្តព្រះព្រហ្មរ័ត្នបានមានសង្ឃដីការឱ្យដឹងថា វត្តព្រះព្រហ្មរ័ត្នគឺជាអារាមមានវ័យចំណាស់មួយក្នុងចំណោមវត្តជាច្រើននៅក្នុងក្រុងសៀមរាប ។ ព្រះសាសនសត្ថា តង់ តន បានមានសង្ឃដីកាបន្តថាកត្តាដែលមានភ្ញៀវទេសចរណ៍បរទេសមានការចាប់អារម្មណ៍គឺដោយសារវត្តនេះត្រូវបានសាងសង់ និងជួសជុលសារជាថ្មីដោយមានរៀបចំនូវសួនច្បារការសាងសង់សំណង់ព្រះវិហារថ្មីដោយរក្សាសំណង់ព្រះវិហារចាស់នៅខាងក្នុង ការលម្អដោយក្បាច់ក្បូររចនាដ៏ល្អវិចិត្រ និងមានសមិទ្ធផលជាច្រើនដែលត្រូវបានកសាងតែងលម្អមានក្បូរក្បាច់រចនានិងបរិស្ថានស្អាត គួបផ្សំនិងមានផ្ទាំងគំនូរ និងផ្ទាំងចម្លាក់ ដែលពាក់ព័ន្ឋទៅនឹងពុទ្ឋប្បវត្តិ ប្រកបទៅដោយក្បូរក្បាច់រចនារស់រវើក ព្រមទាំងមានសណ្តាប់ធ្នាប់របៀបរៀបរយល្អ ដែលកើតឡើងដោយសារបានការយកចិត្តទុកដាក់ចូលរួមសហការពីអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ជួយគាំពារនូវសន្តិសុខ សុវត្ថិភាព និង សណ្តាប់ធ្នាប់សាធារណៈ ចៀសវាងជនខិលខូចចូលមករំខានដល់អ្នកទេសចរណ៍ដែលកត្តានេះហើយក៏បានជំរុញឲ្យទីអារាមនេះបានក្លាយជាកន្លែងទាក់ទាញភ្ញៀវទេសចរអន្តរជាតិគ្រប់ជាតិសាសន៍បានមក ទស្សនា និងផ្តិតរូបភាពវត្តព្រះព្រហ្មរ័ត្ននេះយ៉ាងច្រើនជារៀងរាល់ថ្ងៃ។ ដូច្នេះវត្តនេះ មិនត្រឹមតែជាទីអារ៉ាមនៃពុទ្ធសាសនិកដូចវត្តខ្មែរទូទៅឡើយ ប៉ុន្តែវាក៏ជារមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្ត្រនៃអ្នកទេសចរបរទេសដែលចង់ឈ្វេងយល់ពីព្រះពុទ្ធសាសនាផងដែរ៕
Related Posts
មាតាមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រេចសាងសង់ផ្ទះមួយខ្នង ដល់កុមារកំព្រា ២នាក់បងប្អូន និងចេញថ្លៃព្យាបាលទាំងស្រុងដល់បងប្រុស ដែលមានជំងឺមិនប្រក្រតីទ្វារធំ ពីកំណេីត រស់នៅស្រុកសាមគ្គីមានជ័យ
កំពង់ឆ្នាំង៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២៤នេះ បានចាត់ឱ្យលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ ចុះពិនិត្យភ្លាមៗទីតាំងសាងសង់ផ្ទះថ្មី ១ខ្នង ជូនដល់កុមារកំព្រា ២នាក់បងប្អូន រស់នៅភូមិត្បែងខ្ពស់ ឃុំត្បែងខ្ពស់…
ឯកឧត្តម ម៉ម ឈឿម បានថ្លែងនូវការកោតសរសើរដល់ថ្នាក់នាំមន្ទីរ ថ្នាក់នាំការិយាល័យ មន្រ្តីរាជការ ដែលបានសហការបំពេញបានតាមតួនាទីនិងភារកិច្ចសម្រេចបាននូវសមិទ្ធកម្មលើវិស័យព័ត៌មាននៅខេត្តកំពង់ឆ្នាំងប្រកបដោយប្រសិទ្ធភាពខ្ពស់
កំពង់ឆ្នាំង៖ ឯកឧត្តម ម៉ម ឈឿម ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង បានថ្លែងនូវការកោតសរសើរ ដល់ថ្នាក់នាំមន្ទីរ ថ្នាក់នាំការិយាល័យ មន្រ្តីរាជការ ដែលបានសហការ សាមគ្គី បំពេញបានតាមតួនាទីនិងភារកិច្ចសម្រេចបាន នូវសមិទ្ធកម្មលើវិស័យព័ត៌មាន នៅខេត្តកំពង់ឆ្នាំងប្រកបដោយប្រសិទ្ធភាពខ្ពស់ ។ ឯកឧត្តម បានថ្លែងនូវការកោតសរសើរបែបនេះក្នុងកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារសម្រេចបានក្នុងខែសីហា និងលើទិសដៅអនុវត្តបន្ត នាព្រឹកថ្ងៃទី៦…
អ្នកជំងឺម្នាក់មានអាការៈ ឈឺជើងទាំងសងខាង ទៅពេទ្យចាក់ថ្នាំ មកដល់ផ្ទះ ប្រពន្ធអោយលេបថ្នាំ ក៏ដាច់ខ្យល់ស្លាប់
ខេត្តកំពង់ឆ្នាំង៖ បុរសម្នាក់ មានអាការៈ ឈឺចុកចាប់ជើងទាំងពីរ ក៏បានជិះម៉ូតូឌុបប្រពន្ធអោយនាំទៅពេទ្យឯកជនមួយកន្លែងដើម្បី ចាក់ថ្នាំពីរម្ជុល និងផ្សំថ្នាំលេប ពេលមកដល់ផ្ទះវិញ ជើងក៏ចាប់ផ្តើមចុកចាប់បន្តទៀត ប្រពន្ធក៏យកថ្នាំអោយលេប បណ្តាលអោយរឹងដៃរឹងជើងស្លាប់ ហេតុការណ៍នេះ កើតឡើងតាំងពី ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ម្ល៉េះ។ យោងតាមរបាយការណ៍ របស់សមត្ថកិច្ចបានអោយដឹងថា បុរសរងគ្រោះឈ្មោះ អ៊ុំ…