សៀមរាប៖ នៅចុងសប្តាហ៍ថ្ងៃទី២៩ខែ មីនា ឆ្នាំ២០២៤ ក្រសួងអភិវឌ្ឍន៍ជនបទដឹកនាំដោយ ឯកឧត្តម ភូង សោភា រដ្ឋលេខា ធិការក្រសួង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឬទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានធ្វើការផ្សព្វផ្សាយខ្លឹមសារសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣និងលើកទិសដៅការងារឆ្នាំ២០២៤ ដល់មន្ទីរអង្គភាព ក្រុង ស្រុក ដែលមានការអញ្ជើញចូលរួមពីលោក ពិន ប្រាកដ អភិបាលរងនៃគណៈអភិបាលខេត្ត លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត លោកប្រធានអនុប្រធានមន្ទីរ អង្គភាព លោកអភិបាល អភិបាលរងក្រុង ស្រុក និងអង្គការដៃគូរ និងមន្រី្តរាជការផងដែរ ។
លោក ពិន ប្រាកដ ក៏បានគូសបញ្ជាក់ថា ក្រោមកិច្ចដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវអនុសាស្ត្របញ្ចកោណ ដំណាក់កាលទីមួយ ដែលមានបាវចនា ៥ មាន កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និង ចិរភាព ដោយបានកំណត់យកអាទិភាពគន្លឹះចំនួន៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យាឌីជីថល ដើមី្បបន្តបេសកកម្មជាប្រវត្តិសាស្ត្រ ក្នុងការថែរក្សាសន្តិភាព និង អភិវឌ្ឍន៍ប្រទេសជាតិ ឆ្ពោះទៅ សម្រេចបានចក្ខុវិស័យ ( កម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០២៣០ និង ជាប្រទេសមានចំណូល ខ្ពស់នៅឆ្នាំ២០៥០ ) ។ ក្នុងនោះលោកអភិបាលរងខេត្ត បានធ្វើការវាយតម្លៃខ្ពស់ អំពីលទ្ធផលដែលមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្ត បានអនុវត្តបានក្នុងឆ្នាំ២០២៣ និង បានឯកភាពទៅលើទិសដៅអនុវត្តបន្ត ប្រចាំឆ្នាំ២០២៤ របស់មន្ទីរផងដែរ ។
បន្ទាប់ពីលោក ទូច ម៉ាឡា ប្រធានមន្ទីរ អភិវឌ្ឍន៍ជនបទខេត្ត បានអានខ្លឹមសារទាំងស្រុងនៃសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទរួចមក ឯកឧត្តម ភូង សោភា បានធ្វើការឯកភាពទៅនឹងលទ្ធផលរបស់មន្ទីរដែលលោកអភិបាលរងខេត្តសៀមរាប បានលើកឡើក ដើមី្បឲ្យមន្ទីរ អង្គភាព អង្គការដៃគូរ និង អាជ្ញាធរដែនដីពាក់ព័ន្ធ ព្រមទាំងបានគាំទ្រនូវអនុសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ទាំង១៣ចំណុច ដែលបានលើកឡើងក្នុងពិធីបិទ អង្គសន្និ បាតបូកសរុបលទ្ធផលការងារ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងការឆ្លើយតបទៅនឹងគោលដៅ នៃផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជនបទ ព្រមទាំងវាយតម្លៃខ្ពស់លើការងារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ ក្នុងការរួមចំណែកយ៉ាងសំខាន់ ការ តភ្ពាប់បណ្តាញទំនាក់ទំនង គ្រប់ច្រកល្ហកនៃតំបន់ជនបទ ដែលមានសក្តានុពលសេដ្ឋកិច្ចខ្ពស់ ។ ឯកឧត្តមបានបន្តទៀតថា ចំពោះការកែលម្អរលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ តាមរយៈធ្វើឲ្យប្រសើរឡើងនូវគុណភាព នៃការរស់ នៅប្រកបដោយផាសុខភាព និង មានបរិស្ថានរស់នៅស្អាត ដោយអត្រាគ្រប់ដណ្តប់លើសេវាផ្គត់ផ្គង់ទឹកស្អាត អនាម័យគ្រប់គ្រាន់ ព្រមទាំងរស់នៅក្នុងបរិស្ថានដែលមានអនាម័យប្រកបដោយនិរន្តរភាព ។ ឯកឧត្តម ភូង សោភា ក៏បានគូសបញ្ជាក់ផងដែរថា ដើម្បីឲ្យសម្រេចបាននូវចក្ខុវិស័យនេះ ក្រសួងបានដាក់ចេញនូវគោលការណ៍ចំនួន ៤ ក្នុងនោះមាន ទី១-ការអភិវឌ្ឍន៍ហេដ្ឋរចនាសម្ព័ន្ធសហគមន៍ (មានផ្លូវ ប្រឡាទឹកខ្នាតតូច ) ,ទី២.ការកែលម្អរលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍េជនបទ (មានទឹកស្អាត ការប្រើប្រាស់បង្គន់អនាម័យឲ្យបានគ្រប់គ្នា ),ទី៣ ការធ្វើព្រឹត្តិកម្មសេដ្ឋកិច្ចជនបទ (លើការបណ្តុះបណ្តាលមុខជំនាញពិតប្រាកដ ) និងទី៤ , ពង្រឹងសេវាកររដ្ឋបាល និង កិច្ចការទូទៅ (ដែលជាការងារស្នូលរបស់ក្រសួងអភិវឌ្ឍន៍ជនបទ លើការងារសង្គម បរិស្ថាន កត្តាសំខាន់ការងារយេនឌ័រ ) ។ ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ និងផ្តាំផ្ញើផងដែរថា មន្ទីរអភិវឌ្ឍន៍ខេត្ត ព្រមទាំងបានដាក់ចេញនូវផែនការបន្ដ ដើម្បីឲ្យវិស័យផ្គត់ផ្គង់ទឹក ការសម្អាត និងអនាម័យជនបទ ទទួលបានប្រសិទ្ធភាពនិងប្រសិទ្ធិផល និងឈានទៅសម្រេចគោលដៅខេត្ត ODF Plus កម្រិតខ្ពស់ នៅឆ្នាំ២០២៥ខាងមុខ តាមរយៈការខិតខំប្រឹងប្រែងអនុវត្តផែនការសកម្មភាពការងារ និងការបង្កើនកិច្ចសហប្រតិបត្តិការល្អរវាងមន្ទីរ អង្គការដៃគូ អង្គភាពពាក់ព័ន្ធ រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ វិស័យឯកជន សប្បុរសជន និងប្រជាពលរដ្ឋទាំងអស់ ឲ្យកាន់តែជិតស្និទ្ធ ដើម្បីបង្កើនការងារឱ្យរឹតតែមានប្រសិទ្ធិភាពខ្ពស់បន្ថែមទៀត៕ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប