ប្រជាពលរដ្ឋប្រកបមុខរប ដាំសណ្តែកត្អូញត្អែ នៅពេលដែលប្រមូលផល តម្កៃបន្តធ្លាក់ចុះគួអោយព្រួយបារម្មណ៍

ខេត្តកំពង់ឆ្នាំង៖ ប្រជាពលរដ្ឋដែលប្រកបមុខរបដាំសណ្តែកបានត្អូញត្អែខណះដែលពួកគាត់ចំណាយច្រើននៅពេលដែលប្រមូលផលបានហើយតម្កៃបន្តធ្លាក់ចុះគួអោយព្រួយបារម្មណ៍យ៉ាងខ្លាំង ។

ស្ត្រីដែលកំពង់តែប្រមូលសណ្តែកហើយក៍បានប្រាប់ដោយមិនចេញឈ្មោះបាននិយាយអោយដឹងនៅថ្ងៃទី៣១មិនា២០២៤ថារដូវប្រមូលផលសណ្តែកបានមកដល់ហើយគាត់ធ្វើបានដឹកយកទៅលក់អោយម៉ូយនៅផ្សារក្រោមបែជាបានតម្លៃបានធ្លាក់ចុះដោយ១គីឡូក្រាម៣០០០រៀលដែលជាការព្រួយបារម្មណ៍យ៉ាងខ្លាំង ។
ស្ត្រីខាងលើដែលបានត្អូញត្អែអោយដឹងទៀតថាការធ្វើចំការសណ្តែកពួកគាត់បានខ្ចីលុយគេយកមកចំណាយលើថ្នាំបាញ់សម្លាប់សត្វល្អិត ថ្លៃប្រេងបូមទឹកស្រោចថ្លៃកម្មកថ្លៃម៉ាស៊ីនច្រូតហើយក៍ចំណាយទៅលើជីដោយធ្វើយ៉ាងណាអោយសណ្តែកដាក់គ្រាប់បានផលល្អដើម្បីអោយបានតម្កៃ តែបែជាធ្វើបានហើយតម្លៃធ្លាក់ចុះគួអោយបារម្មណ៍ខ្លាំងណាស់ព្រោះលុយសុទ្ធតែខ្ចីគេហើយបើតម្លៃធ្លាក់ចុះហួសពីការុំពឹងទុក អញ្ចឹង តើអោយគាត់រុំពឹងលើអីទៀត មានតែចំណាកស្រុកស្វែងរកការងារធ្វើនៅស្រុកគេហើយដើម្បីរកលុយសងគេ ។

លោក អៀង ដែលជាអាជីវកប្រមូលទិញសណ្តែកដែលមានទីតាំងនៅផ្សារក្រោមក៍បានត្អូញត្អែអោយដឹងថាថ្ងៃ៣១មិនា២០២៤នេះថាសណ្តែកដែលកសិកធ្វើបានហើយយកមកលក់អោយឃ្លាំងទាំងសណ្តែកបាយសណ្តែកប្រេងនិងសណ្តែកលឿងពួគគាត់ទិញមួយគីឡូ៣០០០រៀល ។

អាជីវកប្រមូលទិញសណ្តែកខាងលើបានអោយដឹងទៀតថាសណ្តែកទាំងពីមុខខាងលើនេះវានិងអាចបន្តធ្លាក់ចុះដោយ១គីឡូថ្លៃ២៩០០ទៅ២៨០០រៀលហើយក៍អាចបន្តធ្លាក់ចុះបន្តទៀតព្រោះគ្មានអ្នកទិញហើយបើមានម៉ូយធំចូលមកទិញវិញគឺជំពាក់ដែលធ្វើអោយមានការបារម្មណ៍ខ្លាំងណាស់ព្រោះវាមិនមានទីផ្សារតើអោយគាត់ទិញយកមកស្តុកយ៉ាងម៉េចទៀតបើមិនមានអ្នកទិញផងហ្នឹង ។

ប្រជាកសិកក៍ដូចជាអ្នកប្រមូលទិញបានធ្វើការអំពាវនាវដល់ប្រមុខរាជរដ្ឋាភិបាលរួមនិងមន្ត្រីពាក់ព័ន្ធមេត្តាជួយរកទីផ្សារអោយផងបើមិនអញ្ចឹងរបស់ធ្វើបានហើយរកអ្នកទិញមិនបានដែលធ្វើអោយពួកគាត់ត្រូវបង្ខំចិត្តធ្វើចំណាកស្រុកស្វែងរកការងារធ្វើនៅក្រៅស្រុកដោយបោះបង់ចោលដីចំការដែលមានស្រាប់ ៕ សុក្ខារិន

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *