អតីតយុទ្ធជន និង គ្រួសារកងទ័ព ជួបការលំបាកជីវភាព ក្នុងខេត្តកំពង់ឆ្នាំង បានទទួលអំណោយសម្តេចធិបតី និង លោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ នៅក្នុងទីបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំងលោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តបានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនអតីតយុទ្ធជនមកពីគ្រប់បណ្តាក្រុងស្រុកទាំង៨ និង គ្រួសារកងទ័ពជួបការលំបាកក្នុងជីវភាពរសនៅចំនួន ៥០គ្រួសារ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស២៥៦៧និងចូលមកដល់នៅពេលខាងមុខនេះ ។

ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពី លោក.ឈាងចន្ធី.ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទាខេត្ត លោកអភិបាល អភិបាលរងក្រុងស្រុក លោកអធិការនគរបាលក្រុងស្រុក លោកមេបញ្ជាការរង លោកនាយ នាយរងការិយាល័យ ផ្នែកចំណុះ មួយចំនួនផងដែរ ។

មានមតិសំណេះសំណាលក្នុងឱកាសនេះ ឯកឧត្តម ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះបងប្អូនអតីតយុទ្ធជនទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត ហ៊ានបូជាសាច់ស្រស់ឈាមស្រស់ ចូលរួមជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ក្នុងបុព្វហេតុរំដោះជាតិមាតុភូមិតាំងពីសម័យសង្គ្រាម រហូតដល់ប្រទេសជាតិមានសុខសន្តិភាព ពេញលេញ រហូតដល់បច្ចុប្បន្ន ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

ក្នុងឱកាសនេះផងដែរ លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា ក៏បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹករបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី អនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា និងលោកជំទាវបណ្ឌិត ជូនចំពោះបងប្អូនអតីតយុទ្ធជន និង គ្រួសារកងទ័ព ទាំង៥០គ្រួសារ ។

លោកឈៀងចន្ធីប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងនីតិសម្បទាខេត្តក៍បានអោយដឹងផងដែរថា ជានិច្ចជាកាលសម្តេចធិបតី និងលោកជំទាវ តែងតែយកចិត្តទុកដាក់គិតគូរណាស់អំពីសុខទុក្ខនិងជ៏វភាពរសនៅរបស់បងប្អូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន បើគ្មានគ្រួសារបងប្អូនចូលរួមតស៊ូវាយរុំដោះប្រទេសជាតិជាមួយ សម្តេចតេជោ នាពេលនោះទេ ប្រទេសជាតិក៏ពុំមានសុខសន្តិភាព ស្ថេរភាពនិងរីកចម្រើនលើគ្រប់វិស័យដូចពេលនេះដែរ ។

មុននឹងបញ្ចប់ពិធីលោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា និងលោក ឈាងចន្ធី បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្នុងនោះមានអង្ករ ១២៥០គីឡូក្រាម មី ៥០កេះ ត្រីខ ៥០យួរ ទឹកត្រី ៥០យួរ ទឹកស៊ីអ៉ីវ ៥០យួរ រួមនឹងថវិកាចំនួន ២,៥០០,០០០រៀលដើម្បីឧបត្ថម្ភដល់បងប្អូនអតីតយុទ្ធជន និងគ្រួសារកងទ័ព ព្រមទាំងបានជូនពរដល់បងប្អូនមានសុខភាពល្អបរិបូណ៍នៅ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី និង ជួបប្រទះនូវពុទ្ធពរទាំង៤ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕ សុក្ខារិន

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *