ខេត្តកំពង់ឆ្នាំងហេតុការគ្រោះអគ្គីភ័យឆាបឆេះកន្លែងលក់ប្រេងសាំងន៨ងឃ្លាំងលក់គ្រឿងសំណង់មួយកន្លែងបណ្តាលអោយឆេះស្ទើអស់ទាំងស្រុងវេលាម៉ោង៥និង៥០នាទីល្ងាចថ្ងៃទី២៨មិនា២០២៤ម្សិលមិញស្ថិតនៅភូមិជំទាវសុខឃុំច្រេស ស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំង ។
យោងតាមរបាយការណ៍របស់លោកឧុត្តមសេនីយ៍ត្រី.លុយឌីណា.ស្នងការរងទទួលបន្ទុកការងារនគបាលបង្កាពន្លត់អគ្គីភ័យនិងសង្គ្រោះនៃស្នងការនគបាលខេត្តកំពង់ឆ្នាំងបានបញ្ជាក់អោយដឹងនៅព្រឹកថ្ងៃទី២៩មិនា២០២៤នេះថាម្ចាស់ផ្ទះឈ្មោះ.យាប់សារុន.ភេទប្រុសអាយុ២៨ឆ្នាំនិងប្រពន្ធឈ្មោះ.ធន ចន្ថា.អាយុ២៨ឆ្នាំមានមុខរបរជាគ្រូបង្រៀន ទាំងពីរនាក់ហើយក៍ជាម្ចាស់ការរាស់សាំងនិងឃ្លាំងលក់គ្រឿងសំណង់ផងរសនៅក្នុងភូមិឃុំស្រុកកើតហេតុខាងលើ។
លោកស្នងការរងទទួលទទួលការងារនគបាលបង្កាពន្លត់អគ្គីភ័យន៨ងសង្គ្រោះបន្ទាន់បានអោយដឹងទៀតថាហេតុការខាងលើនេះគេដាក់ការសង្ស័យបណ្តាលមកពីផ្ទុះសេខ្សែភ្លើងហើយក្នុងហេតុការអគ្គីភ័យនេះគេប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យតាមបណ្តាស្រុកនិងខេត្តសរុបចំនួន៩រថយន្តដោយប្រើប្រាស់អស់ទឹក១០រថយន្ត។
នៅក្នុងហេតុការខាងលើដោយសារអគ្គីភ័យឆាបឆេះបណ្តាលអោយរងការខូចខាតសរុបមាន.ឃ្លាំងសំណង់មួយឆេះអស់៥០ភាគរយ ទូកុងទ័របូមប្រេង១គ្រឿង.ម៉ាសុីនភ្លើង១គ្រឿង.ម៉ូទ័របូមទឹក១គ្រឿង.ទុយយោបូមទឹក២០ដុំ.ទូយោជ័រ300ដើមចំណីសត្វ៤០ការ៉ុង.សុីម៉ង់ត៍៥តោន.ដបច្រកទឹកសុទ្ធ៨000ដប.ប្រេងម៉ាសុីន៣១២ដបនិងកាន២០០កានក្រៅពីនោះមានសំភារះប្រើប្រាស់មួយចំនួនទៀតសរុបទឹកប្រាក់40 000ដុល្លាអាមេរិក ៕