ប្រជាពលរដ្ឋខ្មែរឥស្លាម ចំនួន២០០នាក់នៅក្នុងឃុំច្រេស ស្រុកកំពង់ត្រឡាច បានទទួលអំណោយជាកញ្ចប់អាហារ ក្នុងពិធីស្រាយបួសរ៉ាម៉ាឌន

ខេត្តកំពង់ឆ្នាំង៖ នៅក្នុងខេត្តកំពង់ឆ្នាំងបានធ្វើពិធីស្រាយបួសរ៉ាម៉ាឌននៅថ្ងៃទី២៨មិនា២០២៤នេះដោយមានការចែកជូនកញ្ចប់អាហារដល់បងប្អូនសាសនិច្ចខ្មែឥស្លាមចំនួន២០០នាក់មកពីបីភូមិមាន ភូមិច្រេស.ភូមិព្រៃពីសនិងភូមិច្រករមៀត ។

ពិធីបានធ្វើឡើងក្រោមអធិបតីភាពលោកជំទាវ កុបម៉ារីយ៉ាស អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង លោក តាំសារឿន អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងនិតិសម្បទា.លោកម៉ាត់ទាំ ប្រធានសមាគមន៍ ក្តីសង្ឃឹម.កុមានិងចាស់ជរាជនបទនិងអភិបាលរងស្រុករួមនិងប្រជាពលរដ្ឋខ្មែរឥស្លាម ដែលធ្វើឡើងនៅក្នុងព្រះវិហាដែលស្ថិតក្នុង.ភូមិព្រៃពីស.ឃុំច្រេស.ស្រុកកំពង់ត្រឡាច.ខេត្តកំពង់ឆ្នាំង ។

លោកជំទាវ.កុបម៉ារីយ៉ាស អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំងបានបានពាំនាំការសាកសួសុខទុក្ខពីសម្តេចមហាបវធិបតីហ៊ុនម៉ាណែតប្រមុខរាជរដ្ឋាភិបាលកម្ពុជានិងសម្តេចអគ្គមហាសេនាធិបតីតេជោហ៊ុនសែនអតីតប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលជាស្ថាបនិកសន្តិភាពបានធ្វើប្រទេសជាតិនិងសាសនាទាំងអស់រសនៅក្រោមម្លប់នៃសុខសន្តិភាពនិងក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ គ្រាដែលបងប្អូនឥស្លាមនៅប្រទេសខ្លះកំពង់រសនៅក្នុងភ្លើងសង្គ្រាមនិងខ្លះទៀតកំពង់រត់គេចចេញពីសង្គ្រាមផងដែរ។

លោកជំទាវបានអោយដឹងទៀតថាអំណោយដែលបាននាំយកមកចែកជូននៅពេលនេះវាជាអំណោយបានមកពីប្រទេសម៉ាឡេស៉ី តាមរយ:លោក ម៉ាត់ទាំ ប្រធានសមាគមន៍ក្តីសង្ឃឹមកុមានិងចាស់ជរាជនបទហើយអំណោយដែលត្រូវបានចែកជូននៅពេលនេះរួមមាន
អង្ក៥គីឡូ.មី៥កញ្ចប់.ប្រេងឆាមួយដប.ទឹកក្រូចមួយដបនិងស្កសរមួយកញ្ចប់ផងដែរ ។

ចុងក្រោយលោកជំទាវបានថ្លែងអំណគុណយ៉ាងជ្រាលជ្រៅដល់លោកម៉ាត់ទាំ ប្រធានសមាគមន៍ក្តីសង្ឃឹមកុមានិងចាស់ជរាជនបទដែលលោកតែងតែបានគៀងគរកសប្បរសជននៅតាមបណ្តាប្រទេសផ្សេងៗទៀតដើម្បីរកជំនួយក្នុងទឹកចិត្តសប្បុរសធម៍ពិសេសប្រទេសប្រទេសម៉ាឡេស៉ី  ហើយនៅពេលបញ្ចប់ពិធីមានការប្រគល់ជូនដោយផ្ទាលដៃនៅអំណោយដល់បងប្អូនខ្មែរឥស្លាមដែលទើបនិងស្រាយបួសរ៉ាម៉ាឌននេះផងដែរ ៕ សុក្ខារិន

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *