ត្រីនៅបឹងអភិរក្សមួយកន្លែង ប្រឈមមុខការងាប់ជាបន្តបន្ទាប់ ខណៈជួបគ្រោះរាំងស្ងួត

ខេត្តកំពង់ឆ្នាំង៖ ប្រជាពលរដ្ឋក៍ជាសហគមន៍បឹងអភិរក្សមេពូជត្រី”រនាបសែន” សហគមន៍នេសាទគោកស្តៅ ស្ថិតក្នុងឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង កំពុងជួបគ្រោះរាំងស្ងួតស្ទើទាំងស្រុងគ្រាដែល ប្រធានសហគមន៍ និងប្រជាពលរដ្ឋបាន ស្នើសុំអភិបាលខេត្ត និងមន្ទីរពាក់ព័ន្ធជួយអន្តរាគម ផងដើម្បីរកប្រភពទឹកជួយសង្គ្រោះបន្ទាន់ ខណៈពេលនេះត្រីដែលនៅក្នុងបឹងពេលនេះកំពុងប្រឈមមុខ ជាមួយការងាប់ជាបណ្តើៗហើយបើអាកាសធាតុក្តៅខ្លាំងធ្វើអោយប៉ះពាល់ត្រីក្នុងទឹក។

លោក មាស សុវណ្ណ ប្រធានសហគមន៍នេសាទគោកស្តៅ បានរៀបរាប់ឲ្យដឹងនារសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤នេះថា បឹងសហគមន៍មួយនេះមានសារៈសំខាន់ខ្លាំងណាស់ចំពោះ ការផ្គត់ផ្គង់ទឹកសម្រាប់ប្រជាពលរដ្ឋអាស្រ័យផល និងជាពិសេសរក្សាអភិរក្សនូវពូជត្រីកម្រៗកុំឲ្យមានការផុតពូជ និងមួយចំណែកទៀតសម្រាប់ផ្គត់ផ្គង់ជីវភាពប្រជាពលរដ្ឋ នៅក្នុងសហគមន៍ ប្រកបរបនេសាទជាលក្ខណៈគ្រួសារ ស្របតាមរដូវកាលស្តីពីច្បាប់ជល០លបានកំណត់អោយ។

លោកប្រធានសហគមន៍នេសាទគោកស្តៅ បានបន្តឲ្យដឹងទៀតថា កន្លែងអភិរក្សមេពូជត្រីខាងលើនេះមានត្រីចម្រុះដូចជាត្រីឆ្ពិន ត្រីសណ្តាយ ត្រីក្អីឬត្រីក្រាយ ត្រីច្រកែង ត្រីកេះ និងត្រីល្អិតៗរួមមានជីវចម្រុះបាតបឹងជាច្រើនផងដែរ ជារៀងរាល់ឆ្នាំមិនដែលជួបគ្រោះរាំងស្ងួតធ្ងន់ធ្ងរយ៉ាងដូចនេះទេ។

ដោយឡែកសម្រាប់ប្រជាពលរដ្ឋក្នុងភូមិពួកគាត់ បានចូលរួមសហការជាមួយអជ្ញាធរបានយ៉ាងល្អ ក្នុងការទទួលយកការណែនាំ ស្តីពីច្បាប់ជលផល។

ហេតុដូចនេះពួកគាត់សំណូមពរឯកឩត្តម ស៊ុន សុវណ្ណរិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង រួមទាំងមន្ទីរពាក់ព័ន្ធក្នុងខេត្តមេត្តាជួយសង្គ្រោះបន្ទាន់ ជីកស្រះនាំទឹកចូលឬបូមទឹកដាក់ ដើម្បីសង្គ្រោះបឋម នាពេលនេះ ដោយក្តីអនុគ្រោះផង៕សុក្ខារិន

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *