ថ្នាក់ដឹកនាំសាសនាឥស្លាម ខេត្តសៀមរាបរៀបចំពិធី ហូបអាហារស្រាយបួស ខែរ៉ម៉ាឌនឆ្នាំ២០២៤

សៀមរាប៖ នាល្ងាចថ្ងៃទី២៧ ខែ មីនា ឆ្នាំ២០២៤នេះថ្នាក់ដឹកនាំសាសនាឥស្លាមខេត្តសៀមរាបបានរៀបចំពិធីស្រាយបួសខែរ៉ម៉ាឌនប្រចាំឆ្នាំ២០២៤ដែលរៀបចំធ្វើនៅក្នុងភោជនីយដ្ឋានខ្មែរឥស្លាមស្ថិតនៅភូមិស្ទឹងថ្មីសង្កាត់ស្វាយដង្គំក្រុងសៀមរាបដោយមានការអញ្ជើញចូលរួមពីសំណាក់គណៈអ៊ីមាំខេត្ត ក្រុងស្រុកទាំងអស់ក្នុងខេត្តសៀមរាប រួមនិងបងប្អូនសាសនិកឥស្លាមដែលជាចាស់ព្រឹទ្ធាចារ្យទាំងអស់ ដែលបានមកពីបណ្តាវិហ៊ារស៊ូរ៉ាវនានាក្នុងខេត្តសៀមរាបចំនួនប្រមាណជិត២០០នាក់ ។ ឯកឧត្តម អែល សៀត សមាជិកក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានសាសនាឥស្លាមខេត្តសៀមរាបបានមានប្រសាសន៍ថា ការរៀបចំពិធីហូបអាហារស្រាយបួសខែរ៉ម៉ាឌន ឆ្នាំ២០២៤នាពេលនេះគឺដើម្បីបង្ហាញអំពីការយកចិត្តទុកដាក់ដោយទឹកចិត្តស្រលាញ់រាប់អាននិងការសាមគ្គីភាពរវាងថ្នាក់ដឹកនាំ ជាមួយបងប្អូនសាសនិកខ្មែរឥស្លាមនៅតាមសហគមន៍សាសនិកឥស្លាមដោយបានសប្បាយរីករាយធ្វើដំណើរមកពីទីឆ្ងាយៗតាមស្រុកដោយមិនខ្លាចនឿយហត់ព្រោះតែចង់បង្ហាញពីភក្តីភាពនិងការគោរពស្រឡាញ់រាប់អាន ។ ក្នុងឱកាសនោះដែរ ឯកឧត្តម អែល សៀត ក៍បានមានប្រសាសន៍លើកឡើងថា “ទោះបីរាជរដ្ឋាភិបាលបច្ចុប្បន្នដឹកនាំ ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែបងប្អូនសាសនិកឥស្លាម ទាំងក្នុងនិងក្រៅប្រទេស តែងតែចងចាំជានិច្ច និងមិនអាចបំភ្លេចបាន នូវគុណបំណាច់មិនអាចកាត់ថ្លៃបាន វីរភាពដ៏អង់អាចក្លាហាន ក្នុងការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលបានដឹកនាំប្រទេសជាតិ ចេញពីបាតដៃទទេ គំនរផេះផង់ដោយសារ សង្គ្រាមរាំរ៉ៃ រហូតទទួលបានសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍជឿនលឿន លើគ្រប់វិស័យ ជាពិសេស បានផ្តល់ ជូនបងប្អូនសាសនិកឥស្លាម នូវសិទ្ធិសេរីភាពពេញទី ខាងជំនឿសាសនា និងគោលនយោបាយជាច្រើនឥតគណនា ដែលនាំឱ្យសហគមន៍ខ្មែរឥស្លាម មានការរីកចម្រើនយ៉ាងឆាប់រហ័ស ផងដែរ ។ ឯកឧត្តម អែល សៀត បានមានប្រសាសន៍បញ្ជាក់ថា ខែរ៉ម៉ាឌន សាសនិកឥស្លាមកម្ពុជា ក៏ដូចជាសាសនិកឥស្លាមនៅលើសកលលោក កំពុងបួសតមអាហារពីព្រលឹមរហូតដល់ថ្ងៃលិច ប្រមាណជាង ១៤ម៉ោង ដោយមានការប្រែប្រួលតាមតំបន់ខ្លះរយៈពេលមួយខែក្នុងមួយឆ្នាំ ដែលជាកាតព្វកិច្ចទី៤ ក្នុងចំណោមកាតព្វកិច្ចទាំង៥ នៃអ្នកកាន់សាសនាឥស្លាមទាំងអស់នៅលើសកលលោក។ សម្រាប់ប្រទេសកម្ពុជាក្នុងរដ្ឋធម្មនុញ្ញបានចែងថា ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ តែក៏មិនបានហាមឃាត់លើសេរីភាពនៃជំនឿ និងការគោរពប្រណិបត្តិសាសនានោះផងដែរ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *