តាកែវ៖ ថ្លែងនៅក្នុងការពិនិត្យតេស្តទឹកនោមរកសារធាតុញៀនលើមន្ត្រីចំណុះអោយសាលាក្រុងដូនកែវទាំងអស់ ៣៣១នាក់ នាព្រឹកថ្ងៃទី ២១ ខែមិនា ឆ្នាំ២០២៤ នេះ លោក កង អាណាន់ អភិបាលក្រុងដូនកែវ បានធ្វើការណែនាំដល់មន្ត្រីនៅក្រោមឱវាទរបស់ខ្លួន កុំយកខ្លួនបៀតនឹងសារធាតុញៀនអោយសោះ ព្រោះយើងជាមន្ត្រីរាជការ គឺត្រូវធ្វើជាគំរូល្អដល់បងប្អូនប្រជាពលរដ្ឋ ។ លោកបន្តថា គ្រឿងញៀននេះជាអាវុធមួយដែលអាចបំផ្លាញអានាគត់អ្នក ជីវិត្តអ្នក គ្រួសារអ្នក និងសង្គមជាតិផងដែរ ដូច្នេះយើងទាំងអស់គ្នាត្រូវរួមសហការណ៍គ្នាជាមួយសមត្ថកិច្ចទប់ស្កាត់ និងបង្ក្រាបអោយអស់នៅទីតាំងជួញដូរគឿងញៀនខុសច្បាប់នេះអោយខានតែបាន ដើម្បីភូមិឃុំនៅក្នុងមូលដ្ឋានយើងមានសុខសុវត្តិភាព ។
សូមបញ្ជាក់ផងដែរថា ការធ្វើតេស្តរកសារធាតុញៀនលើមន្ត្រីរាជការចំណុះអោយសាលាក្រុង មន្ត្រីជាប់កិច្ចសន្យាទាំងអស់សរុប ៣៣១នាក់ ក្នុងនោះស្រី ១៤៩ នាក់ ជាលទ្ធផលធ្វើតេស្ត គឺអវិជ្ជមានទាំងអស់ ។ ក្នុងនោះលោកអភិបាលក្រុងដូនកែវក៏បានសង្កត់ធ្ងន់ថា នេះជាលទ្ធផលដែលល្អប្រសើមួយសម្រាប់មន្ត្រីរាជការនៃសាលាក្រុងយើង ក៏ប៉ុន្តែបើសិនជាមានការធ្វើតេស្តរកសាធាតុញៀនឃើញវិជ្ជមានលើមន្ត្រីរូបណា គឺយើងនឹងអនុវត្តតាមគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជាតែម្ដង ។ តាកែវ