តាកែវ៖ ការប្រកួតកីឡាដណ្ដើមជ័យលីភីកម្រងសិស្សមធ្យមសិក្សាឆ្នាំ២០២៣-២០២៤ ត្រូវបានមន្ទីរអប់រំយុវជន និងកីឡាខេត្ដតាកែវ ចាប់ផ្ដើមបើកដំណើរការប្រកួតរយៈពេល២ថ្ងៃហើយដោយក្នុងនោះមានកីឡាករ កីឡាការិនី មកពីស្រុកចំនួន ៩ និងក្រុង ១ បានដាក់ពាក្យចូលរួមប្រកួតលើវិញ្ញាសារកីឡាចំនួន ៤ប្រភេទ រួមមាន បាល់ទាត់ បាល់ទះ បាល់បោះ និងប៉េតង់ ។ មានមតិនៅក្នុងដំណើរការប្រកួតកីឡាកម្រងសិស្សមធ្យមសិក្សានេះដែរ លោកស្រី គា សុភូ អភិបាលរងខេត្តតាកែវ បានធ្វើការជម្រុញដល់លោកគ្រូអ្នកគ្រូជាគ្រូបង្វឹក នឹងជាអ្នកដឹកនាំកីឡាមកចូលរួមប្រកួត ត្រូវប្រឹងប្រែងបន្យល់ពីបច្ចេកទេសលេងកីឡាដែលប្រកដទៅដោយស្ដង់ដារនៃការលេង លេងដោយប្រាជ្ញា លេងដោយបច្ចេកទេស កុំលេងដោយកំលាំងបាយ ព្រោះកីឡាករ កីឡាការិនី ទាំងនេះហើយជាទំពាំងស្នងឬស្សី ដែលយើងជាគ្រូត្រូវតែប្រឹងប្រែងបណ្ដុះបណ្ដាលពួកគាត់អោយក្លាយខ្លួនទៅជាកីឡាករល្អៗនៅថ្ងៃខាងមុខ ដើម្បីជួយជាតិរបស់យើងក្នុងពេលដែលមានតម្រូវការពួកគាត់ ក្នុងក្របខ័ណ្ឌកីឡាជាតិ ។ ជាមួយនឹងកម្មវិធីប្រកួតកីឡាសិស្សមធ្យមសិក្សានេះដែរ លោក ឡោ វិរិទ្ធ ប្រធានមន្ទីរអប់រំយុវជននិងកីឡា ខេត្តតាកែវ បានអោយដឹងថា វិញ្ញាសារកីឡាទាំង ៤ប្រភេទនេះ គឺមានកីឡាករ កីឡាការិនីមកចូលរួមប្រកួតចំនួនជាង ៦១០នាក់ មកពីស្រុកនិងក្រុងទាំង១០ ក្នុងខេត្ដតាកែវ ក្នុងនោះ បាល់ទាត់យុវជន យុវនារីមានចំនួន ២០ក្រុម បាល់ទះយុវជន និងយុវនារី មានចំនួន ១៩ក្រុម បាល់បោះយុវជន និងយុវនារី មានចំនួន ១១ក្រុម និងប៉េតង់ប៊ូល យុវជន និងយុវនារី មានចំនួន ១៨ក្រុម ។ លោកប្រធានមន្ទីរបន្តរថា ការប្រកួតកីឡាជ្រើសរើសជើងឯកសិស្សមធ្យមសិក្សាថ្នាក់ខេត្ដ ក្នុងឆ្នាំសិក្សា២០២៣-២០២៤នេះ គឺយើងធ្វើរយៈពេល ៤ថ្ងៃ ដោយចាប់ផ្ដើមប្រកួតពីថ្ងៃទី ១៩ ខែមិនា ឆ្នាំ២០២៤ ដល់ថ្ងៃទី ២២ ខែមិនា ឆ្នាំ២០២៤ ហើយរយៈពេល២ថ្ងៃកន្លងមកនេះ គឺយើងបានរកឃើញក្រុមកីឡាករ កីឡាការិនីដែលឡើងទៅវគ្គបន្ត៤ក្រុមចុងក្រោយ ជាបន្តរបន្ទាប់ហើយក្នុងការប្រកួតកីឡាកម្រងសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកទូរទាំងខេត្តតាកែវ ក្នុងឆ្នាំសិក្សាថ្មីនេះ។ តាកែវ 20 03 2024
Related Posts
អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នឹងបញ្ជូនអភិបាលរងស្រុក កំពង់លែងម្នាក់ និងបុគ្គល២រូបទៀតទៅតុលាការខេត្តកំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង៖ អង្គភាពប្រឆាំងអំពើពុករលួយ ACU បានឃាត់ខ្លួន និងបញ្ជូនអភិបាលរងស្រុកកំពង់លែងម្នាក់ និងបុគ្គល២រូបទៀតទៅកាន់សាលាដំបូងខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី ៣ ខែមេសា ឆ្នាំ២០២៤នេះហើយបន្ទាប់ពីរកឃើញពាក់ព័ន្ធនឹងករណីទន្ទ្រានយកព្រៃលិចទឹកជុំវិញបឹងទន្លេសាបទំហំ៩ហិកតា ដែលជាជម្រកត្រីពង និងថនិក្សសត្វរសនៅបន្តពូជនៅ (តំបន់២) ជុំវិញបឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង។ លោក សយ ច័ន្ទវិចិត្ត អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.)…
ទំនាស់ដីធ្លីដ៍រ៉ាំរៃមួយ នៅតែមិនទាន់រកច្រក ដោះស្រាយចេញនៅឡើយ ខណៈដែលដី ២០បណ្ណ័ត្រូវបានមន្ត្រីជំនាញ ចុះមកធ្វើការវាស់វែង និងឃ្លុមទុកដើម្បីធ្វើការដោះស្រាយ
ខេត្តព្រះសីហនុ៖ ទំនាស់ដីធ្លីដ៍រ៉ាំរៃយូយ៉ាណាស់មកហើយនោះនៅតែមិនទាន់រកច្រកដោះស្រាយចេញនៅឡើយខណៈដែលដី២០បណ្ណ័ត្រូវបានមន្ត្រីជំនាញចុះមកធ្វើការវាស់វែងនិងឃ្លុំទុកដើម្បីដោះស្រាយ ។ កាលវេលាម៉ោង៣រសៀលថ្ងៃទី២២មេសា២០២៤កន្លងទៅនេះបងប្អូនប្រជាពលរដ្ឋនៅសហគមន៍អូខ្សាច់ស្ថិតក្នុងភូមិ៣សង្កាត់លេខ១ក្រុងនិងខេត្តព្រះសីហនុមានការភ្ញាក់ផ្អើលខ្លាំងពេលឃើញមានរថយន្តមន្ត្រីសុរិយដីនៃមន្ទីរដែនដីនគរូបនីយកម្មនិងសំណង់ខេត្តព្រះសីហនុ២គ្រឿងចូលមកធ្វើការវាសវែងដីដោយគ្មានអាជ្ញាធដែនដីភូមិ.សង្កាត់បានដឹងឮនោះឡើយ ។ លោកស្រី លុចទូច តំណាងប្រជាពលរដ្ឋប្រជាពលរដ្ឋសហគមន៍អូខ្សាច់បានអោយដឹងនៅវេលាម៉ោង៦និង១០នាទីថ្ងៃទី២៥មេសា២០២៤នេះថាគាត់បានឃើញមន្ត្រីសុរិយោដីនៃមន្ទីរដែនដីនគរូបនីយកម្មនិងសំណង់ខេត្តព្រះសីហនុមួយក្រុមបានជិះរថយន្ត២គ្រឿងចូលមកក្នុងបរិវេណដីហើយធ្វើការវាស់វែងចុចនៅលើដីដែលមានទីតាំងលេខ៨៤ដែលកន្លងមកខាងក្រសួង.ខេត្ត.ក្រុងបានធ្វើការវាស់វែងនិងឃ្លុមទុកដើម្បីរងចាំធ្វើការដោះស្រាយ ។ លោកស្រី.ឡុចទូច.បានអោយដឹងនៅរសៀលថ្ងៃដ៏ដែលនេះផងដែរថាកន្លងទៅខាងលោកស្រីបានដាក់ពាក្យស្នើសុំអន្តរាគមន៍ទៅឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំនគរូបនីយ៍កម្មនិងសំណង់ក្រោយមកក៍មានដីការអមបញ្ជូនមករដ្ឋបាលខេត្តលេខ ១៦៥២ ស្លាស់២៣ ជ.ក.ស. ខេត្តព្រះសីហនុថ្ងៃទី ២៦ តុលា២០២៣មកលោកប្រធានមន្ទីររៀបចំដែនដីនគរូបនីយ៍កម្ម សំណង់និងសុរិយោដីខេត្តផ្អាកផ្តល់បណ្ណ័វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំពោះក្បាលដីដែលមានប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុចំនួន២០ប័ណ្ណ ។ លោកស្រី…
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត នាំយកអាវ រងាររបស់សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិតចែកជូនដល់បណ្តាអង្គភាពប្រចាំទិស ទី៤ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់
ខេត្តពោធិសាត់៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត មេបញ្ជាការរង បញ្ជាការដ្ឋានកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អមដំណើរដោយនាយទាហានជាន់ខ្ពស់ជាច្រើនរូបទៀតបានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអាវរងារ ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន…