ភ្ញៀវជាតិ អន្តរជាតិក្នុងព្រឹត្តិការណ៍ បុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤ នៅខេត្តសៀមរាប ក្នុងរយៈពេល ៣ថ្ងៃ មានចំនួនប្រមាណ ៥៥៣ពាន់៧៩៤ នាក់ ចូលមកទស្សនាកម្សាន្ត

សៀមរាប៖ នៅក្នុងព្រឹត្តិការណ៍បុណ្យទន្លេលើកទី៨ នៅខេត្តសៀមរាប ក្នុងរយៈពេល៣ថ្ងៃ ចាប់ថ្ងៃទី១៥ ដល់ទី១៧ ខែមីនា ឆ្នាំ២០២៤ មានភ្ញៀវទេសចរដែលមកទស្សនាកម្សាន្តបុណ្យទន្លេ លើកទី៨នៅខេត្តសៀមរាប មានសរុបប្រមាណ ៥៥៣ពាន់៧៩៤នាក់ ក្នុងនោះភ្ញៀវទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋមានប្រមាណ៥២០ពាន់នាក់ ក្នុងនោះមានភ្ញៀវទេសចរ ជាតិ មានប្រមាណ ២៣៩ពាន់នាក់ និង បងប្អូនប្រជាពលរដ្ឋក្នុងខេត្តមានប្រមាណ ២៨១ពាន់នាក់ និង ភ្ញៀវទេសចរបរទេស មានចំនួន ៣៣ពាន់៧៧០នាក់ ។ និយាយដោយឡែក នៅថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២៤នេះ មានភ្ញៀវទេសចរជាតិ អន្តរជាតិ មកទស្សនា មានចំនួនប្រមាណ ៩៦ពាន់២៤៣នាក់ ក្នុងនោះភ្ញៀវទេសចរបរទេសមានចំនួនប្រមាណ ១១ពាន់២៤៣នាក់ ,ភ្ញៀវទេសចរជាតិ និង ប្រជាពលរដ្ឋមានប្រមាណ ៨៥ពាន់នាក់ ,ភ្ញៀវទេសចរជាតិ មានប្រមាណ ២៧ពាន់ នាក់ និង ប្រជាពលរដ្ឋក្នុងខេត្តមានប្រមាណ ៥៨ពាន់នាក់ ដោយយោងទៅតាមរបាយការណ៍ របស់មន្ទីរទេសចរណ៍ខេត្ត ។
ពិធីបុណ្យទន្លេត្រូវបានរៀបចំឡើង ក្នុងគោលបំណងបំផុសចលនាមហាជនឲ្យចូលរួម ក្នុងការងារអភិវឌ្ឍ និង អភិរក្សធនធានទន្លេប្រកបដោយនិរន្តភាព និង ចូលរួមសម្របយុទ្ធនាការពិធិកម្មទេសចរណ៍ តាមរយៈកាបង្កើតព្រឹត្តិការណ៍ទេសចរណ៍ថ្មីៗ សម្រាប់ខេត្តតាមដងទន្លេនៃកម្ពុជា ។ សម្រាប់ខេត្តសៀមរាប ការប្រារព្ធបុណ្យទន្លេនេះ ជាលើកទី១ហើយ ដែលបានធ្វើជាម្ចាស់ផ្ទះនៃការរៀបចំពិធីបុណ្យទន្លេ ស្របពេល ក៏ដូចជាការគាំទ្រដល់យុទ្ធនាការទស្សនាសៀមរាបឆ្នាំ២០២៤ ។ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ គឺជាឱកាសមួយដ៏សំខាន់មួយសម្រាប់កម្ពុជា ក្នុងការការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្តសៀមរាប និងបណ្តាខេត្តនានា តាមដងទន្លេនៃព្រះរាជាណាចក្រកម្ពុជា ពីព្រោះថាបុណ្យទន្លេនេះ និងមានការចូលរួមពីមន្រ្តីការទូត និងបវរកញ្ញាពិភពលោកអញ្ជើញមកចូលរួម និងភ្ញៀវទេសចរមកកម្សាន្តជាច្រើន ។ នៅគ្រប់សកម្មភាពនៃព្រឹត្តិការណ៍ បុណ្យទន្លេលើកទី៨ នៅខេត្តសៀមរាប បានបង្កភាពសម្បាយរីករាយជូនដល់ភ្ញៀវជាតិ អន្តរជាតិ និងប្រជាពលរដ្ឋក្នុងខេត្ត ហើយក៏ជាការជម្រុញដល់វិស័យសេដ្ឋកិច្ចក្នុងសហគមន៍ និង គ្រួសារ ទទួលបានពីចំណូលនៃ ព្រឹត្តិការណ៍បុណ្យទន្លេ ក៏ដូចជាពិធីបុណ្យប្រពៃណីជាតិផ្សេងៗទៀតផងដែរ ។ កត្តាទាំងនេះ ស្របតាមទៅនឹងអនុសាសន៍ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានលើកឡើងក្នុងពិធីបើកសម្ពោធព្រឹត្តិការណ៍បុណ្យទន្លេលើកទី៨ នេះ និងស្របទៅនឹងក្រោមប្រធានបទ (ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ )សំដៅឆ្ពោះទៅការលើកកម្ពស់សេដ្ឋកិច្ចជាតិ និង ក្រុមគ្រួសារប្រជាពលរដ្ឋកម្ពុជា ដែលទទួលបានពីព្រឹត្តិការណ៍ពិធីបុណ្យផ្សេងៗ ដែលធ្វើឡើងនៅខេត្តសៀមរាប ។
សូមបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍បុណ្យទន្លេនេះដោយមានរៀបចំឡើង ការសម្តែងសិល្បៈ ការប្រគុំតន្ត្រី មានក្រុមសិល្បករ សិល្បការិនី តារាចំរៀងជាតិ និងអន្តរជាតិល្បីៗ និងកម្មវិធីប្រឡងប្រជែងអានអត្ថបទ ការជឹះទូកកម្សាន្ត . រាំវង់ស្គរគន្រ្ទឹម ព្រមទាំងជឹះកង់ , ការប្រលែងត្រី , បណ្តែតកន្ទោង ព្រមទាំងការសម្តែងសិល្បះ របាំប្រពៃណី ដោយមានសាធារណជន ចូលរួមទស្សនា និងកម្សាន្តសប្បាយរីករាយទៀតផង ៕ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *