ឯកឧត្តម ហ៊ុន ម៉ានិត បានប្រគល់អណ្តូងទឹកស្អាត ដែលជាអំណោយលោកតា ហ៊ុន នាង និងលោកយាយ ឌី ប៉ុក លោកយាយ ប៊ុន ស៊ាងលី និងលោកតា លីន គ្រី ចំនួន ០៧ អណ្តូង ជូនដល់ប្រជាជននៅមជ្ឈមណ្ឌល អភិវឌ្ឍន៍យោធិនពិការ សម្តេចតេជោ ហ៊ុន សែន គូលែន ៣១៧សៀមរាប

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត មេបញ្ជាការរង បញ្ជាការដ្ឋានកងទ័ពជើងគោក និងជា អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវ-ចារកិច្ច នៃក្រសួងការពារជាតិ អញ្ជើញចុះប្រគល់អណ្តូងទឹកស្អាត ដែលជាអំណោយលោកតា ហ៊ុន នាង និងលោកយាយ ឌី ប៉ុក លោកយាយ ប៊ុន ស៊ាងលី និងលោកតា លីន គ្រី ចំនួន ១៧ អណ្តូង ជូនដល់ប្រជាជននៅមជ្ឈមណ្ឌល អភិវឌ្ឍន៍យោធិនពិការ សម្តេចតេជោ ហ៊ុន សែន គូលែន ៣១៧ សៀមរាប ស្ថិតក្នុងភូមិស្នារតេជោ ឃុំបាល័ង្គ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ព្រមទាំងបានចែកអំណោយជូន បងប្អូនដែលបានចូលរួមប្រមាណជាង១០០នាក់ ក្នុងម្នាក់ទទួលបានប្រាក់២០០០០រៀល ក្រណាត់ ស មួយដុំ ក្រម៉ា០១ សារ៉ុង០១ សាប៊ូ០១ដុំ ថ្នាំពេទ្យ០១ប្រអប់ និងបានប្រគល់ថវិកាជូនមជ្ឈមណ្ឌលចំនួន ២០០០០០០រៀល(ពីរលានរៀល)នៅព្រឹកថ្ងៃសៅរ៍ ៧ កើត ខែផល្គុន ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤។
ឯកឧត្តម ហ៊ុន ម៉ានិត បានជួបសំណេះសំណាលសួរសុខទុក្ខជាមួយលោកយាយ លោកតា បងប្អូន អ៊ំពូមីង ប្រជាពលរដ្ឋជាយោធិនពិការ និងគ្រួសារយោធិន ដែលបានទទួលពិការភាព ក្នុងបុព្វហេតុការពារជាតិមាតុភូមិ ស្វែងរកសុខសន្តិភាពជូនប្រជាជន។ ជាមួយគ្នានេះផងដែរ ឯកឧត្តម បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ជូនដល់បងប្អូន អ៊ំពូមីង លោកយាយ លោកតា។
ឯកឧត្តម បានបញ្ជាក់ថា អណ្តូងទឹកទាំងនេះ បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការផ្គត់ផ្គង់ទឹកស្អាត ជាពិសេសនៅរដូវប្រាំង សម្រាប់បម្រើឱ្យជីវភាពប្រចាំថ្ងៃ ជួយកាត់បន្ថយការលំបាក និងការចំណាយមួយចំនួន របស់ប្រជាជននៅមូលដ្ឋាន តាមរយៈមូលនិធិ អណ្តូងទឹកស្អាតសរុបជាង ១៥០០ អណ្តូងត្រូវបានខួង និងតម្លើងស្នប់ ដើម្បីប្រគល់ជូនប្រជាជន នៅតាមបណ្តាតំបន់ដាច់ស្រយាល និងទីតាំងដែលមិនទាន់មានប្រភពទឹកស្អាតទៅដល់។ ពិធីនេះបានទទួលស្វាគមន៍ពី លោកស្រីឧត្តមសេនីយ៍ត្រី ឌុច ស៊ីដាវី និង លោកឧត្តមសេនីយ៍ត្រី ភាជ សម្បត្តិ នាយករង តំណាង ឧត្តមសេនីយ៍ឯក ពៅ ស៊ា អគ្គនាយករង អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ និងជានាយកមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ ៣១៧ គូលេនសៀមរាប។

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *